backup og meta

ស្រីៗពពោះ បើ​មាន​សញ្ញាទាំងនេះ គួរ​ទៅជួបពេទ្យភ្លាមៗ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Dec 28, 2020

    ស្រីៗពពោះ បើ​មាន​សញ្ញាទាំងនេះ គួរ​ទៅជួបពេទ្យភ្លាមៗ

    ស្រីៗ​យើង​កំពុង​ពពោះ​ជា​ការ​ប្រសើរ​ណាស់​ដែល​បាន​ទៅ​ពិនិត្យ​ផ្ទៃពោះ​ទៀង​ទាត់​តាម​ការ​ណែនាំ​​របស់​គ្រូពេទ្យ។ ការ​ពិនិត្យ​ផ្ទៃពោះ​មិន​ត្រឹម​តែ​អាច​ជួយ​ឲ្យ​ស្រីៗ​យើង​បាន​ដឹង​ពី​ផល​វិបាក​ និង​អាច​ទប់​ស្កាត់​ទាន់​ពេល​វេលា​នោះ​ទេ យើង​ក៏​​អាច​ដឹង​ថា​កូន​​ក្នុង​ផ្ទៃ​មាន​សុខភាព​បែប​ណា​ដែរ​។

    .​ផល​វិបាក​អាច​កើត​មាន​ចំពោះ​ស្រី​មាន​ផ្ទៃពោះ

    ស្រ្តី​មាន​ផ្ទៃ​ពោះ​ភាគ​ច្រើន​មិន​មាន​ជួប​ផល​វិបាក​ពេល​មាន​ផ្ទៃ​ពោះ​នោះ​ទេ តែ​ក៏​មាន​ដែល​ស្រ្តី​មួយ​ចំនួន​ផ្សេង​ទៀត​បាន​ជួប​ផល​វិបាក​ទាំងនេះ។​​ ផល​វិ​បាក​កើត​មាន​អំឡុង​ពេល​ពពោះ​អាច​ធ្វើឲ្យ​ប៉ះពាល់​ដល់​សុខភាព​ម្ដាយ ឬកូ​នក្នុង​ផ្ទៃ ឬ​ទាំង​ពី​រ​នាក់​តែ​ម្ដង​។ ទោះ​បី​ជា​ជួប​ផល​វិបាក​ពេល​ពពោះ​ក៏​ដោយ តែ​បើ​ស្រី​យើង​បាន​ទៅ​ពិនិត្យ​សុខភាព និង​បាន​ដឹង​ទាន់​ពេល​ យើង​អាច​ទទួល​បាន​ការ​ថែទាំ និង​កាត់​បន្ថយ​ហានិភ័យ​កើតមាន​លើ​យើង និង​កូន​យើង​បាន​។

    ផល​វិបាក​ទាំង​នោះ​អាច​មាន​​៖

    មានផ្ទៃពោះ

    . ពេលណា​​ត្រូវ​ប្រញាប់​​ទៅ​ជួប​ពេទ្យ?

    ជា​ស្រ្តី​មាន​ផ្ទៃ​ពោះ យើង​មិន​ត្រូវ​ស្ទាក់​ស្ទើរ​ក្នុង​ការ​ទៅ​ស្វែង​រក​ជំនួយ ឬប្រឹក្សា​យោបល់​ជាមួយ​គ្រូពេទ្យ​នោះ​ទេ​ បើ​យើង​ជួប​បញ្ហា ឬ​មាន​ចម្ងល់​ណាមួយ​នោះ។ បើ​មាន​រោគ​សញ្ញា​ទាំង​នេះ ស្រីៗ​យើង​គួរ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ហើយ​ដែរ​។​

    រោគសញ្ញា​ទាំង​នោះ​រួម​មាន​៖​

  • ធ្លាក់ឈាម​តាម​ទ្វារមាស​
  • នៅ​សុខៗ​ស្រាប់តែ​ហើម​ដៃ និង​មុខ
  • ឈឺ​ក្នុង​ពោះ
  • ក្ដៅ​ខ្លួន​
  • ឈឺក្បាល​ខ្លាំង​
  • វិលមុខ
  • ក្អួត​មិន​បាត់ និង​​
  • ស្រវាំង​ភ្នែក
  • មួយ​វិញ​ទៀត បើ​ស្រីៗ​យើង​មាន​ផ្ទៃពោះ​ចូល​ដល់​ត្រីមាស​ទី​៣ ហើយ​សង្កេត​ឃើញ​ថា​កូន​ក្នុង​ផ្ទៃ​នៅ​សុខៗ​លែង​សូវ​រើ​បម្រាស​ខុស​ធម្មតា ​ក៏​គួរ​ទៅ​ជួប​គ្រូពេទ្យ​ដូច​គ្នា​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Dec 28, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម