backup og meta

ឈឺចាប់​បរិវេណ​គូទពេល​ពពោះ​ ដោះស្រាយបែបណាល្អ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Mar 24, 2021

    ឈឺចាប់​បរិវេណ​គូទពេល​ពពោះ​ ដោះស្រាយបែបណាល្អ?

    ជា​ទូទៅ​ នៅ​អំឡុង​ពេល​មាន​គភ៌​ ស្រី​ៗ​យើង​តែងតែ​ជួបប្រទះ​ការ​ឈឺចាប់​នៅ​​ផ្នែក​ផ្សេង​ៗ​នៃ​រាងកាយ​ ដែល​​ខ្លួន​មិន​ធ្លាប់​ជួប​ប្រទះ​ពី​មុន​មក​។ ការ​ឈឺ​ចាប់​នៅ​បរិវេណ​គូទ​ គឺ​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ​ នៅ​អំឡុង​ពេល​​នេះ​ ពីព្រោះ​តែ​រាងកាយ​របស់​ម៉ាក់​​ៗ​ឆ្លងកាត់​ការ​ផ្លាស់ប្ដូរ​អ័រម៉ូន​ដ៏​សម្បើម​មួយ​។

    ការ​ឈឺ​ចាប់​ត្រង់​បរិវេណ​គូទ​ អំឡុង​ពេល​ពពោះបណ្ដាល​មក​ពី​អ្វី​?​

    ពិត​ណាស់​ ការ​ឈឺចាប់​នៅ​ត្រង់​បរិវេណ​គូទ​ អំឡុង​ពេល​មាន​ផ្ទៃពោះ​ គឺ​បណ្ដាល​មក​ពី​មូលហេតុ​ជា​ច្រើន។ ​មូលហេតុ​ទាំង​នេះ​រួម​មាន៖

  • ជំងឺ​រលាក​សរសៃ​ប្រសាទ​សំខាន់​នៃ​ជើង (sciatica)
  • ជំងឺ​ឫស​ដូង​បាត
  • ការ​កន្ត្រាក់ស្បូន
  • ការ​ឈឺ​ចាប់​ជុំវិញ​​អាង​ត្រគាក
  • ​ដោយ​សារ​តែ​មាន​មូលហេតុ​ផ្សេង​ៗ​គ្នា​ ដែល​ធ្វើ​ឲ្យ​ម៉ាក់​ៗ​កើត​មាន​អាការៈ​ឈឺចាប់​​ត្រង់​បរិវេណ​គូទ​ ការ​ព្យាបាល​ក៏​មាន​លក្ខណៈ​ខុស​ៗ​គ្នា​ផង​ដែរ​។​ ដូចនេះ​ហើយ​ ដើម្បី​ទទួល​បាន​ការ​ព្យាបាល​ត្រឹមត្រូវ​ យើង​គប្បី​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ ​ក្នុង​ការ​កំណត់​អំពី​​មូលហេតុ​បង្ក​ឲ្យ​បាន​ច្បាស់​លាស់​។​ ជួន​កាល​ នៅ​ពេល​ដែល​ការ​ឈឺ​ចាប់​ត្រង់​បរិវេណ​គូទ​ គឺ​ជា​រោគ​សញ្ញា​នៃ​ការ​មាន​ផ្ទៃពោះ​ដំបូង​ វា​អាច​នឹង​បាត់​ទៅ​វិញ​ជាមួយ​នឹង​ការ​ថែទាំ​ខ្លួន​​នៅ​ផ្ទះ​ ឬ​ការ​ហាត់ប្រាណ​តិចតួច។​

    ការ​ព្យាបាល​បញ្ហា​ឈឺ​ត្រង់​បរិវេណ​គូទ​ អំឡុង​ពេល​មាន​គភ៌​

    ​​ជាមួយ​គ្នា​នេះ​ដែរ​ ដើម្បី​ព្យាបាល​ការ​ឈឺចាប់​ត្រង់​បរិវេណ​គូទ អំឡុង​ពេល​មាន​គភ៌ ម៉ាក់​ៗ​អាច​សាកល្បង​ប្រើប្រាស់​វិធីសាស្ត្រ​ព្យាបាល​ទូទៅ​ខាង​ក្រោម​នេះ​។

    • ប្រើ​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់
    • ប្រើ​ក្រែម​ ឬ​ប្រភេទ​ថ្នាំ​ Ointments សម្រាប់​ព្យាបាល​បញ្ហា​​រោល​ រមាស់​ ឬ​ដំបៅ​នៃ​ស្បែក​​
    • ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ ដើម្បី​ទទួល​បាន​វេជ្ជ​បញ្ជា​សម្រាប់​ការ​ប្រើប្រាស់​ថ្នាំ​បំបាត់​ការ​ឈឺចាប់​ ប្រសិនបើ​មាន​អាការៈ​ឈឺ​ចាប់​ធ្ងន់ធ្ងរ​។
    • ប្រើ​ថ្នាំ​បន្ទន់​លាមក​ ដែល​អាច​កាត់បន្ថយ​ការ​ឈឺ​ចាប់​ពី​ជំងឺ​ឫសដូង​បាត ដែល​ចេញ​វេជ្ជបញ្ជា​ដោយ​គ្រូពេទ្យ​។

    ឈឺបរិវេណគូថ២

    វិធី​ថែទាំ​​ខ្លួន​ ដើម្បី​កាត់បន្ថយ​ការ​ឈឺ​ចាប់​បរិវេណ​គូទ​ អំឡុង​ពេល​ពពោះ​

    ​​​​​​​មាន​វិធីសាស្ត្រ​មួយ​ចំនួន​ ដែល​ម៉ាក់​ៗ​អាច​អនុវត្ត​បាន​នៅ​ផ្ទះ​ដោយ​ខ្លួន​ឯង​ ដើម្បី​កាត់បន្ថយ​អាការៈ​ឈឺ​ចាប់​ត្រង់​បរិវេណ​គូទ​ អំឡុង​ពេល​មាន​គភ៌​ ដូច​ជា​៖

  • ស្អំ​ទឹក​ក្ដៅ​នៅ​បរិវេណ​ដែល​ឈឺ​
  • មិន​ត្រូវ​អង្គុយ​ ឬ​ឈ​រ​រយៈពេល​យូរ​
  • ហាត់ប្រាណ​​ពត់​ពែន​ខ្លួន​
  • គេង​នៅ​ក្នុង​ឥរិយាបថ​ត្រឹមត្រូវ ដោយ​ប្រើ​ខ្នើយ​នៅ​ពី​ក្រោម​ពោះ​ និង​ខ្នើយ​មួយ​ទៀត​នៅ​ចន្លោះ​ជង្គង់​។
  • បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Mar 24, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម