backup og meta

នេះជាមូលហេតុគ្រូពេទ្យមិនឲ្យម៉ាក់ៗមានកូនថ្លោសជ្រុល សម្រាលតាមធម្មជាតិ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Nov 03, 2020

    នេះជាមូលហេតុគ្រូពេទ្យមិនឲ្យម៉ាក់ៗមានកូនថ្លោសជ្រុល សម្រាលតាមធម្មជាតិ

    ការ​សម្រាល​កូន​តាម​បែប​ធម្មជាតិ​ពិតជា​ល្អ​ចំពោះ​សុខភាព​ម៉ាក់ និង​កូន ប៉ុន្តែ​បើ​កូន​ថ្លោស​ពេក គ្រូពេទ្យ​តម្រូវ​ឲ្យ​សម្រាល​ដោយ​វះកាត់​វិញ​ល្អ​ជាង។

    សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គាន់ អូន បាន​ឲ្យ​ដឹង​ថា ម៉ាក់​ៗ​ដែល​សម្រាល​កូន​ដោយ​វិធី​ធម្មជាតិ​ទាំង​គីឡូ​កូន​ថ្លោស​នោះ មាន​ហានិភ័យ​ខ្ពស់​ណាស់​បើ​ទោះ​ជា​កើត​ចេញ​មក​ក៏​ដោយ។ ក្នុង​ន័យ​នេះ លោក​ចង់​សំដៅ​ដល់​ស្ត្រី ព្រោះ​អាច​ដាច់​រហែក​ស្បូន និង​ទ្វារមាស ហើយ​បើ​ប៉ះ​ចំ​សរសៃ​ឈាម​បណ្ដាល​ឲ្យ​ហូរ​ឈាម​ខ្លាំង បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ ឬ​រហូត​ដល់​បាត់បង់​ជីវិត។

    ប្រធាន​ផ្នែក​រោគ​ស្ត្រី​ នៃ​មន្ទីរពេទ្យ​កាល់​ម៉ែត រូប​នោះ​បន្ថែម​ទៀត​ថា បើ​ទោះ​ជា​ការ​ដាច់​រហែក​ទ្វារមាស ឬ​ស្បូន​គ្មាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ តែ​ក៏​អាច​បង្ក​ឲ្យ​ឆ្លង​មេរោគ​ជាច្រើន។ ដូចនេះ​ហើយ​បាន​ជា​ពេល​ពពោះ យើង​ត្រូវ​​ពិនិត្យ​អេកូ និង​តាមដាន​សុខភាព​ពី​ជំងឺ​លើស​សម្ពាធ​ឈាម និង​ទឹកនោមផ្អែម​ជាដើម។

    ក្រៅពី​រក​មើល​ជំងឺ​មួយ​ចំនួន គ្រូពេទ្យ​នឹង​ផ្ដល់​ព្រឹក្សា​ពី​របប​អាហារ​របៀប​ណា ដែល​ល្អ​ចំពោះ​ការ​លូតលាស់​ទារក ហើយ​នៅ​ពេល​ដឹង​សព្វគ្រប់​អស់​ហើយ អ្នក​ជំនាញ​នឹង​ត្រៀម​វិធី​សម្រាល​ដែល​សមស្រប​ជាមួយ​សុខភាព​ម៉ាក់​ៗ។ ដូចនេះ​នៅ​ពេល​គ្រូពេទ្យ​ដឹង​ពី​ស្ថានភាព​ម៉ាក់ និង​កូន​របប​អាហារ​បែប​ណា​គួរ​ថែម មួយ​ណា​គួរ​ថយ​ទើប​មិន​បណ្ដាល​ឲ្យ​ទម្ងន់​កូន​បន្ត​ឡើង​ថ្លោស​ខ្លាំង និង​អាច​សម្រាល​តាម​ធម្មជាតិ​បាន។

    កូនថ្លោស

    សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត​រូប​នោះ​បន្ថែម​ទៀត​ថា ប្រសិនបើ​ទម្ងន់​កូន​ឡើង​ដល់ ៤ គីឡូ​ជាង​ហើយ​នោះ ហើយ​រូបរាង​ម៉ាក់​ៗ​មិន​សមស្រប​ទៀត ការ​សម្រាល​ធម្មជាតិ​អាច​បណ្ដាល​ឲ្យ​ភាគី​ម្ខាង​ណា​គ្រោះថ្នាក់​ដល់​ជីវិត។

    ចំណែក​គ្រោះថ្នាក់​ចំពោះ​កូន​វិញ ពេល​សម្រាល​អាចជាប់​ទម្រង់​ស្មា អាច​នឹង​មាន​បញ្ហា​មួយ​ចំនួន​លើប្រព័ន្ធ​ប្រសាទ​នៅ​ស្មា និង​ដៃ  អាច​បណ្ដាល​មក​ពី​ការ​រង​សម្ពាធ​កន្ដ្រាក់​​ខ្លាំង​ពេក និង​បញ្ហា​ជាច្រើន​ទៀត។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Nov 03, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម