backup og meta

សម្រាលកូនរួច ម៉ាក់ៗចាក់ថ្នាំសាច់ស្អាតនោះ ទទួលបានផលអត់?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Aug 26, 2019

    សម្រាលកូនរួច ម៉ាក់ៗចាក់ថ្នាំសាច់ស្អាតនោះ ទទួលបានផលអត់?

    ទម្លាប់​មួយ​នេះ ជឿ​ថា​ស្ត្រី​ទើប​សម្រាល​កូន​ភាគច្រើន​ប្រាកដជា​បាន​អនុវត្ត ហើយ​ម៉ាក់​ៗ​មួយ​ចំនួន​យល់​ថា​ការ​ចាក់​ថ្នាំ​រាប់​អាទិត្យ​ទាំង​នេះ ជួយ​ឲ្យ​ម៉ាក់​ៗ​សាច់​ស្អាត​បាន។

    ទាក់ទិន​នឹង​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ​បាន​ឲ្យ​ដឹង​ថា កាលពី​មុន រឿង​ចាក់ថ្នាំ​បន្ទាប់ពី​សម្រាល​កូន​រួច​នេះ​ពិតជា​មាន​ច្រើន​មែន ហើយ​ក៏​មិន​ដឹង​ពី​ប្រសិទ្ធភាព​អ្វី​ដែរ តែ​សម្រាប់​គោលការណ៍​របស់​ក្រសួង​សុខាភិបាល​ មិន​តម្រូវ​ឲ្យ​ចាក់​ថ្នាំក្រោយ​សម្រាល​នោះ​ទេ។

    សម្រាលកូន

    លោក​ក៏​បាន​បន្ថែម​ទៀត​ថា ពពួក​ថ្នាំ​ដែល​ស្រីៗចាក់​ក្រោយ​សម្រាល​កូន​រួច គឺ​ជា​ប្រភេទ​វីតាមីន​ទៅ​តាម​ការ​យល់​ឃើញ​របស់​ពួកគាត់​ផ្ទាល់។ ការ​ចាក់ថ្នាំ​ក្រោយ​សម្រាល ក៏​អាច​មាន​ផល​ប៉ះពាល់​ចំពោះ​សុខភាព​ផង​ដែរ ដូចជា​ការ​ប្រតិកម្ម​ជាមួយថ្នាំ ឬ​អាច​បណ្ដាល​ឲ្យ​ស្លាប់​ក៏​មាន។

    វេជ្ជបណ្ឌិត​ខាង​លើ​បាន​បញ្ជាក់​ទៀត​ថា ការ​ចាក់​ថ្នាំ​ក្រោយ​សម្រាល​កូន គួរតែ​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​សិន​​មុន​ ចាំ​សម្រេចចិត្តចាក់ ទើប​មិន​ស្ដាយ​ទាំង​ពេល​វេលា និង​ថវិកាអត់ប្រយោជន៍។ ការ​ចាក់​ថ្នាំ​ឲ្យ​សាច់​ស្អាត សម្រាប់​ម៉ាក់​ៗ​ក្រោយ​សម្រាល​គ្មាន​វេជ្ជបញ្ជាទេ ប៉ុន្តែ​ស្រ្តី​ដែល​សម្រាល​កូន​រួច​ត្រូវ​លេប​ថ្នាំ​ជាតិ​ដែកដើម្បី​​កុំឲ្យ​ស្លេកស្លាំង។

    មួយ​វិញ​ទៀត​សម្រាប់​ម៉ាក់​ៗ​ដែល​ចង់​ឲ្យ​ស្បែក​ឆាប់​ភ្លឺថ្លា​ និង​មាន​សំណើម​គួរតែញ៉ាំបន្លែ​គ្រប់​មុខ​ដែល​ចម្អិន​បាន​ល្អ ព្រមជាមួយផ្លែឈ់ើ​ នោះ​ទើប​រាងកាយ​ទទួល​បាន​ជីវជាតិ​គ្រប់គ្រាន់។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Aug 26, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម