backup og meta

សម្រាលកូនរួច វិធីឆ្ពុងជួយអ្វីបានខ្លះ? បាត់ជាំមុខទេ?​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Feb 20, 2023

    សម្រាលកូនរួច វិធីឆ្ពុងជួយអ្វីបានខ្លះ? បាត់ជាំមុខទេ?​

    ពេល​ពពោះ ដោយសារ​តែ​អ័រម៉ូន​មាន​ការ​ប្រែប្រួល ទើប​ធ្វើឲ្យ​រូបរាង​កាយ​ម៉ាក់​ៗ​ខ្លះ​មាន​សភាព​ខុសប្លែក​ពី​មុន ដោយ​អ្នក​ខ្លះ​ទៅ​ជា​មុខ​ជាំ មុន ស្បែក​ខ្មៅ អាចម៍រុយ ជាដើម ហើយបើ​តាម​ទម្លាប់​របស់​ចាស់​ៗ​ តម្រូវ​ឲ្យ​យើង​ឆ្ពុង​ក្រោយ​ពី​សម្រាល​កូន​រួច ហើយ​មក​ទល់​ពេល​នេះ​ក៏​នៅ​តែ​ប្រកាន់​ខ្ជាប់​បែប​នោះ​ដែរ។ ចំពោះ​បញ្ហា​នេះ អ្នក​គ្រូ​ពេទ្យ​ឆ្មប សុំ សូរិយា បម្រើ​ការងារ​នៅ​មន្ទីរពេទ្យ​បង្អែក ខ្សាច់​កណ្ដាល ខេត្ត​កណ្ដាល មិន​ហ៊ាន​អះអាង​ថា​ល្អ ឬ​អាក្រក់​ឡើយ អាស្រ័យ​លើ​បច្ចេកទេស​នៃ​ការ​ឆ្ពុង។

    អ្នកគ្រូពេទ្យ​​ក៏​បាន​បន្ថែម​ទៀត​ថា ការ​ឆ្ពុង​នេះ បើ​ម៉ាក់​ៗ​ណា​មាន​បច្ចេកទេស​ត្រឹមត្រូវ​អាច​ជំនួយ​បាន​ច្រើន ​ដូច​ជា​ជួយ​ឲ្យ​សាច់​ស្អាត​ ធ្វើ​ឲ្យ​សរសៃ​ឈាមរីក កាត់​បន្ថយ​អាការៈ​​ជាំមុខ ។ តែ​ប្រសិនបើ​យើង​ធ្វើ​មិន​បាន​ត្រឹមត្រូវ ពេល​ខ្លះ​ចំហាយ​ក្ដៅ​នៅ​ពេល​កំពុង​ឃ្លុំ​នោះ អាច​បណ្ដាលឲ្យ​រលាក​វិញ​ផង​ក៏​មាន។ សម្រាប់​បទ​ពិសោធ​អ្នក​គ្រូ គឺ​ធ្លាប់​មាន​ស្ត្រី​កូន​ខ្ចី​មួយ​ចំនួន​មាន​បញ្ហា​ជាំ​មុខ ព្រោះ​កម្ដៅ​ក្ដៅ​ក្នុង​ឆ្នាំង​ដី មិន​បាន​បិទ​បាំង​មុខ ហើយ​បូក​រួម​នឹង​ការ​បើក​គម្របបញ្ចេញ​ផ្សែង​នោះ​ខ្លាំង​ពេក។

    ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

    សម្រាលកូន

    ករណី​មួយ​ទៀត ម៉ាក់​ៗ​សម័យ​ឥឡូវ​លែង​ប្រើ​វិធី​បុរាណ ដោយ​កន្ទេល ឬ​ភួយ​គ្រប​ទៀត​ហើយ គឺ​មាន​ទូ​សម្រាប់​ឆ្ពុង ហើយ​អ្នក​ជួប​ករណី​ផ្ទុះ​សេ​ខ្សែភ្លើង ឬ​អ្នក​ខ្លះ​បែក​ឆ្នាំង​ដី​ទាំង​ខ្លួន​កំពុង​នៅ​ក្នុង​ទូរ​ធ្វើ​ឲ្យ​រលាក​រលួយ​សាច់​ខូច​អស់​ក៏​មាន។

    អត្ថបទគួរអាន៖

    សម្រាប់​អ្នក​ដែល​គិត​ថា ការ​ឆ្ពុង​អាច​ជួយ​បាន គ្រូពេទ្យ​ក៏​មិន​ហ៊ាន​ប្រកែក​ថា​មិន​បាន​ដែរ ព្រោះ​អ្នក​ខ្លះ​ធ្វើ​ទៅ​បាន​ផល​មែន តែ​បើ​មិន​ចង់​ក៏​មិន​អី​ដែរ។ បើ​ចង់​ឲ្យ​សាច់​ឈាម​ភ្លឺ​ថ្លា យើង​គួរ​ញ៉ាំ​អាហារ​សម្បូរ​ជីវជាតិ ដូចជា​ត្រី សាច់ បន្លែ ផ្លែឈើ​គ្រប់​មុខ កុំ​ញ៉ាំ​តែ​ក្រៀមក្រោះ និង​ផឹក​ទឹក​ឲ្យ​បាន​យ៉ាង​ហោច​ណាស់ ២ លីត្រ/​ថ្ងៃ

    ចំណុចសំខាន់

    ក្រោយ​សម្រាល​កូន​ បើ​ម៉ាក់​ៗ​ឆ្ពុង​បាន​ត្រឹមត្រូវ វា​អាច​ជួយ​ឲ្យ​សរសៃ​ឈាម​រីក កាត់​បន្ថយ​អាការៈ​ជាំមុខ​។ ប៉ុន្តែ​បើ​ធ្វើ​មិន​បាន​ត្រឹមត្រូវ​វិញ​នោះ ពេល​ខ្លះ​ចំហាយ​ក្តៅ​នៅ​ពេល​កំពុង​​ឃ្លុំ​ អាច​ធ្វើ​ឲ្យ​រលាក​ស្បែក​វិញ​ផង​ក៏​មាន​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Feb 20, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម