backup og meta

ចេញសង្វារមានមូលហេតុច្រើនយ៉ាង មិនមែនមកពីមានផ្ទៃពោះមួយមុខទេ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jun 19, 2020

    ចេញសង្វារមានមូលហេតុច្រើនយ៉ាង មិនមែនមកពីមានផ្ទៃពោះមួយមុខទេ

    យើង​ធ្លាប់​តែ​ឮ​ញឹក​ញាប់ សង្វារ​កើត​មាន​នៅ​ពេល​ពេល​ពពោះ តែ​តាម​ពិត​ទៅ​មាន​មូល​ហេតុ​ជា​ច្រើន​នាំ​ឲ្យ​ស្បែក​យើង​លេច​ចេញ​សង្វារ មិន​មែន​មក​ពី​ការ​ពពោះ​មួយ​មុខ​នោះ​ទេ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ។

    ១. មាន​ផ្ទៃ​ពោះ

    ស្នាម​សង្វារ ជា​ការ​ដាច់​រហែក​តូចៗ​នៅ​ក្នុង​ស្រទាប់​ជាលិកា​ក្រោម​ស្បែក ភាគ​ច្រើន​កើត​ឡើង​ចាប់​ពី​ត្រីមាស​ទី​២​នៃ​ការ​ពពោះ ដែល​ជា​ពេល​ស្ត្រី​ឡើង​ទម្ងន់​ខ្លាំង។ សង្វារ​អាច​​មាន​ពណ៌​ផ្កាឈូក ក្រហម ឬ​ស្វាយ។

    ២. ធាត់

    ពេល​រាង​កាយ​យើង​រីក​ធំ​ធាត់​លឿន​ពេក ធ្វើ​ឲ្យ​ស្បែក​រីក ឯ​ជាតិ​សរសៃ​ស្វិត​នៅ​ក្រោម​ស្បែក​ក៏​រហែក លេច​ចេញ​ជា​ស្នាម​សង្វារ​នេះ​ឡើង។ ស្នាម​សង្វារ​ភាគ​ច្រើន​មាន​នៅ​លើ​ក្បាលពោះ និង​សុដន់ ព្រម​ទាំង​នៅ​តំបន់​ណា​​រីក​ធំ​លឿន ដូច​ជា ​កំភួនជើង ឬ​ភ្លៅ​ជាដើម។

    ៣. លាប​ឡេ

    ក្នុង​គ្រឿង​សម្អាង ពិសេស​ម្សៅ ឬ​ឡេ​លាយ តែ​មា​ន​ដាក់​សារធាតុ​ស្តេរ៉យ ដែល​ជួយ​ឲ្យ​ស្បែក​ស​ស្អាត ក្នុង​ពេល​ឆាប់​រហ័ស។ ពេល​ដែល​ឈប់​ប្រើ ឬ​ប្រែ​យូរ​ទៅ ស្បែក​មុខ ឬ​ដង​ខ្លួន​ក៏​​មាន​បញ្ហា​ដូចជា​ឡើង​មុន​ច្រើន ជាំ មុខ​ឡើង​សរសៃ​ក្រហម រលាក​ស្បែក​នៅ​ជុំវិញ​មាត់​ជាដើម។ ចំពោះ​ដង​ខ្លួន ដៃ​ជើង ដែល​មាន​ផ្ទៃ​ធំ​វិញ អាច​ទៅ​ជា​បែក​សង្វារ។

    ៤. ប្រើ​ថ្នាំ

    ការ​ព្យាបាល​ដោយ​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់ ឬ​រលាក​ពពួកស្តេរ៉យ រយៈពេល​យូរ ក៏​ជា​មូលហេតុ​នាំ​ឲ្យ​កើត​សង្វារ​ដែរ ដោយសារ​ថ្នាំ​ទាំង​នោះ​ធ្វើ​ឲ្យ​ស្បែក​បាត់បង់​សមត្ថភាព​ក្នុង​ការ​បន្តឹង​ស្បែក។

     

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Jun 19, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម