backup og meta

ម៉ាក់ៗចង់បានស្បែកស្អាតក្រោយសម្រាល មកដឹងតិចនិកទាំងនេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ May 19, 2021

    ម៉ាក់ៗចង់បានស្បែកស្អាតក្រោយសម្រាល មកដឹងតិចនិកទាំងនេះ

    ក្រោយ​សម្រាល​កូន​រួច រូប​រាង​ស្ត្រី​នឹង​ផ្លាស់​ប្ដូរ​ខ្លាំង បណ្ដាល​ឲ្យ​ម៉ាក់ៗ​កាន់​តែ​ពិបាក​ចិត្ត ខ្លាច​ខូច​សម្រស់ លែង​ស្អាត​ដូច​កាល​ពី​មិន​ទាន់​មាន​កូន។ ប៉ុន្តែ ម៉ាក់​ៗ​មិន​ចាំ​បាច់​បារម្ភ​ពេក​ទេ អត្ថបទ​នេះ នឹង​បង្ហាញ​ពី​មូល​ហេតុ​បណ្ដាល​ឲ្យ​ស្បែក​ម៉ាក់​ៗ​ប្រែប្រួល និង​តិចនិក​កាត់បន្ថយ​បញ្ហា​ស្បែក រក្សា​ស្បែក​ឲ្យ​មាន​សភាព​ស្រស់​ថ្លា​ឡើង​វិញ​ក្រោយ​សម្រាល​កូន។

    ហេតុ​អ្វី​បាន​ជា​ស្បែក​ម៉ាក់​ៗ​ប្រែ​ប្រួល​ក្រោយ​សម្រាល​កូន​រួច​ចឹង?

    ម៉ាក់​ៗ​អាច​នឹង​ទទួល​យក​ការ​ប្រែ​ប្រួល​ទៅ​លើ​រូប​រាង​មិន​បាន​បន្ទាប់​ពី​ពពោះ​រួច​រាល់ តែ​ក្រោយ​សម្រាល​កូន​រួច​ម៉ាក់​ៗ​គ្រប់​រូប​ទទួល​រង​នូវ​ស្ត្រេស ភាព​នឿយហត់ និង​អតុល្យភាព​អ័រម៉ូន ដែល​ជា​ហេតុ​បណ្ដាល​ឲ្យ​ស្បែក​ម៉ាក់​ៗ​ប្រែ​ប្រួល។ មុន ស្នាម​សង្វារ ការ​ឡើង​ជាំ និង​ការ​ប្រែ​ពណ៌​ស្បែក សុទ្ធ​តែ​ជា​បញ្ហា​ទូទៅ​ក្រោយ​សម្រាល​កូន​រួច​ស្ត្រី​ជួប​ប្រទះ។ ម៉ាក់​ៗ​អាច​​កាត់​បន្ថយ​បញ្ហា​លើ​ស្បែក​ប៉ុន្មាន​នេះ​បាន ដោយ​គ្រាន់​តែ​អនុវត្ត​ការ​ញ៉ាំ​របប​អាហារ​ត្រឹម​ត្រូវ និង​មាន​ទម្លាប់ ​Skincare ត្រឹម​ត្រូវ​ក្រោយ​សម្រាល។

    របៀប​កាត់​បន្ថយ​បញ្ហា​ស្បែក​ក្រោយ​សម្រាល

    រាល់​បញ្ហា​ស្បែក​ដែល​កើត​ឡើង​បន្ទាប់​ពី​ផ្ដល់​កំណើត​ឲ្យ​កូន​រួច​ហើយ ម៉ាក់​ៗ​អាច​កម្ចាត់ ឬ​កាត់​បន្ថយ​បាន​ដោយ​គ្រាន់​តែ​ធ្វើ​តាម​ទម្លាប់​រស់​នៅ​ល្អ​ៗ​ដូច​ខាង​ក្រោម៖

    • រាល់​ពេល​ចេញ​ក្រៅ​ត្រូវ​កម្ដៅ​ថ្ងៃ ម៉ាក់​ៗ​គួរ​លាប​ឡេ​ការពារ​កម្ដៅ​ថ្ងៃ ឬ​ស្លៀក​សម្លៀកបំពាក់​ជិត​ៗ ដើម្បី​ការពារ​ស្បែក កុំ​ឲ្យ​ខូច​ដោយសារ​កម្ដៅ​ថ្ងៃ។
    • ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់​គ្រាន់​ជួយ​ផ្ដល់​សំណើម​ឲ្យ​ស្បែក និង​ភ្លឺ​ថ្លា ហើយ​ការ​ផឹក​ទឹក​គ្រាប់​គ្រាន់​ក៏​ជួយ​រក្សា​អ័រម៉ូន​ឲ្យ​មាន​តុល្យភាព​ដែរ។
    • លាង​មុខ២-៣ដង/ថ្ងៃ ដើម្បី​សម្អាត​កុំ​ឲ្យ​ឡើង​ខ្លាញ់​លើ​ស្បែក រួច​ប្រើ​ទឹក​ Toner និង​ប្រើ​គ្រីម​ផ្ដល់​សំណើម​ឲ្យ​បាន​ទៀង​ទាត់។
    • គេង​ឲ្យ​បាន​គ្រប់​គ្រាន់ ជា​រឿង​សំខាន់​ចាំ​បាច់​ក្នុង​ការ​ថែ​រក្សា​ស្បែក​ឲ្យ​នៅ​ស្អាត​ក្រោយ​កើត​កូន​រួច ការ​គេង​មិន​ឆ្អែត​ប៉ះពាល់​ទៅ​ដល់​ស្បែក​យើង​ខ្លាំង យក​ល្អ ម៉ាក់​ៗ​គួរ​ព្យាយាម​សម្រាក​ឲ្យ​បាន​ច្រើន គ្រប់​ពេល​ដែល​មាន​ឱកាស ពិសេស​ពេល​អា​អូន​គេង។
    • ញ៉ាំ​បន្លែ​បៃតង​ផ្ទុក​ជាតិ​ដែក ល្អ​សម្រាប់​ស្បែក និង​ជួយ​កាត់​បន្ថយ​បញ្ហា​ស្បែក​ក្រោយ​សម្រាល ហើយ​ជួយ​ផ្ដល់​ភាព​ស្រស់​ថ្លា​ដល់​ស្បែក​ម៉ាក់​ៗ​វិញ​។
    • លាប​ប្រេង​សម្បូរ​វីតាមីនE ឬ​ប៊័រ​កាកាវ (Cocoa butter) អាច​ជួយ​ស្នាម​សង្វារ​របស់​ម៉ាក់ៗ​ឲ្យ​នៅ​ស្ដើង និង​មើល​មិន​សូវ​ឃើញ​បាន តែ​វា​មិន​អាច​ធ្វើ​ឲ្យ​បាត់​ទាំង​ស្រុង​តែ​ម្ដង​នោះ​ទេ។
    • ញ៉ាំ​របប​អាហារ​ដែល​មាន​តុល្យភាព​ល្អ និង​តាម​ពេល​វេលា​ត្រឹមត្រូវ អាច​ជួយ​ឲ្យ​នាំ​ស្បែក​ម៉ាក់​ៗ​មុន​សម្រាល​កូន​ត្រឡប់​មក​វិញ។
    • ញ៉ាំ​ថ្នាំ​បំប៉ន​វីតាមីន ឬ​ញ៉ាំ​វីតាមីន​ចម្រុះ ក៏​អាច​ជួយ​ឲ្យ​ស្បែក​ស្អាត​ដែរ ប៉ុន្តែ​ត្រូវ​ចាំ​ថា មុន​នឹង​ប្រើ​ត្រូវ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ច្បាស់​លាស់។

    ស្បែក

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ May 19, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម