backup og meta

ប្រសិទ្ធភាពមធ្យោបាយ​ពន្យារ​កំណើត​ អ្នកមិនទាន់ចង់បានកូនគួរដឹង

ត្រួតពិនិត្យដោយ គ្រូពេទ្យឯកទេស. វេជ្ជបណ្ឌិត រ៉ាវុឌ្ឍ សោភារចនា · សម្ភពនិងរោគស្រ្តី · មន្ទីរសម្ភព រ៉ូស


អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 14, 2022

    ប្រសិទ្ធភាពមធ្យោបាយ​ពន្យារ​កំណើត​ អ្នកមិនទាន់ចង់បានកូនគួរដឹង

    ស្រោមអនាម័យ ថ្នាំលេប ថ្នាំចាក់ ការចងដៃស្បូន-បំពង់មេជីវិត កងដាក់ក្នុងស្បូន-ក្រោមស្បែក ជាមធ្យោបាយ​ពន្យារ​កំណើត​សម័យថ្មី​។ ប្រភេទ​ខ្លះ​សម្រាប់​ស្រីៗ ឯ​ខ្លះ​ទៀត​សម្រាប់​ប្រុសៗ ចំណែក​ប្រសិទ្ធភាព​ក៏​ខុសគ្នា​ដែរ។

    ស្រោមអនាម័យ៖ អាច​ការពារការឆ្លង​ជំងឺ​កាមរោគ ជំងឺ​អេដស៍ និងការមានផ្ទៃពោះ។ ស្រោមអាម័យ ១ អាច​ការពារ​បាន​តែ​ម្តង​គត់។

    ថ្នាំលេប៖ ស្រីៗ​លេប​ថ្នាំ​គ្រាប់​ពន្យារ​កំណើត ១ បន្ទះ អាច​ការពារ​មិន​ឲ្យ​មាន​កូន​បាន ១ ខែ។

    មធ្យោបាយពន្យារកំណើត-ថ្នាំគ្រាប់ពន្យារកំណើត
    ថ្នាំគ្រាប់ពន្យារកំណើត

    ថ្នាំចាក់៖ ចាក់​ថ្នាំ​ពន្យារ​កំណើត ១ ម្ជុល ស្រីៗ​អាច​បង្ការ​ការ​ផ្ទៃពោះ​បាន ៣ខែ។

    ការចងដៃស្បូន៖ វិធី​ពន្យារ​កំណើត​នេះ​ប្រើ​សម្រាប់​ស្រីៗ​ដែល​មាន​បំណង​បញ្ឈប់​កំណើត។ ការចងដៃស្បូនបង្ការការមានកូនបានរហូត។

    ការ​ចង​បំពង់​មេជីវិត​ឈ្មោល៖ ប្រសិទ្ធភាព​ដូចគ្នា​ទៅ​នឹង​ការ​ចងដៃ​ស្បូនដែរ គ្រាន់​តែ​វិធី​នេះ​ប្រើ​ទៅ​បុរស។

    កងដាក់ក្នុងស្បូន៖ កងដាក់ក្នុងស្បូនគ្មានជាតិអ័រម៉ូន អាចប្រើបានពី ៥ ទៅ ១០ ឆ្នាំ។ មុនសម្រេចពន្យារកំណើត សូមប្រឹក្សាជាមួយគ្រូពេទ្យ ដើម្បីពិនិត្យសុខភាពដឹងពីផលល្អ ផលរំខាននៃវិធីពន្យារកំណើតមួយៗ និងរើសវិធីណាដែលសមស្របនឹងការរស់នៅប្រចាំរបស់ខ្លួន។

    កងដាក់ក្រោមស្បែក៖ ការ​ប្រើ​កង​ដាក់​ក្នុង​ស្បូន​អាច​បង្ការ​កុំ​ឲ្យ​មាន​ផ្ទៃពោះពី ៣-៥ ឆ្នាំ។

    មធ្យោបាយពន្យារកំណើត-កងដាក់ក្នុងស្បូន
    កងដាក់ក្នុងស្បូន

    មុន​នឹង​សម្រេច​ចិត្ត​ជ្រើសរើស​មធ្យោបាយ​ពន្យារ​កំណើត​ណា​មួយ ប្តីប្រពន្ធ​ត្រូវ​ទៅ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ដើម្បី​បាន​ដឹង​ពី​ចំណុច​ល្អ និង​ផល​រំខាន​តិចតួច ដែល​អាច​កើត​មាន​ឡើង។

    អត្ថបទពាក់ព័ន្ធ៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ គ្រូពេទ្យឯកទេស.

    វេជ្ជបណ្ឌិត រ៉ាវុឌ្ឍ សោភារចនា

    សម្ភពនិងរោគស្រ្តី · មន្ទីរសម្ភព រ៉ូស


    អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 14, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម