backup og meta

ពិតឬអត់? ចាស់ៗពីដើមថាសម្រាលកូន​រួចឲ្យផឹកទឹកនោមប្ដីល្អ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Jun 01, 2023

    ពិតឬអត់? ចាស់ៗពីដើមថាសម្រាលកូន​រួចឲ្យផឹកទឹកនោមប្ដីល្អ

    ទម្លាប់​ចាស់​ៗ​ពី​មុន​ឲ្យតែ​ស្ត្រី​សម្រាល​កូន​រួច​បាន​បង្គាប់បញ្ជា​ឲ្យ​ធ្វើ​រឿង​ជាច្រើន មាន​ទាំង​ផឹក​ស្រា​ថ្នាំ ឬ​ស្រា​ឫស​ឈើ ថ្នាំ​ចំណាំង​ឈើ ដើម្បី​ឲ្យ​មាន​សុខភាព​ល្អ សរសៃសសូង​ឆាប់​រឹងមាំ។ ចំណែក​រឿង​មួយ​ទៀត​ដែល​ធ្ងន់ជាង​ទឹក​ស្រា ឬ​ថ្នាំ​បុរាណ​នោះ គឺ​ការ​ផឹក​ទឹក​នោម​ប្ដី ដើម្បី​ឲ្យ​សាច់​ចាំ​ល្អ មិន​ងាយ​ចាស់ ហើយ​ពេល​ចាស់​ទៅ​ក៏មិន​ងាយ​ឈឺ។

    អ្នក​គ្រូ​ពេទ្យ​ផ្នែក​ឆ្មប សុំ សូរិយា បម្រើ​ការ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ ស្រុក​ខ្សាច់​កណ្ដាល បាន​ឲ្យ​ដឹង​ថា កន្លង​មក អ្នកគ្រូ​ក៏​ធ្លាប់​ជួប​ប្រទះ​ស្រ្តី​ដែល​សម្រាល​កូន​រួច ហើយ​មក​ពិនិត្យ​សុខភាព និយាយ​ពី​បញ្ហា​នេះ​ដែរ។ តែ​សម្រាប់​ក្បួន​ពេទ្យ​វិញ គឺ​គ្មាន​ជា​ដាច់​ខាត ហើយ​ការ​បន្ត​ធ្វើ​រឿង​ទាំង​នេះ​អាច​ធ្វើឲ្យ​ម៉ាក់​ៗ​មាន​បញ្ហា ឬ​ជួប​ប្រទះ​ជំងឺ​អ្វី​មួយ ព្រោះ​ថា​ទឹក​នោម​មិន​មែន​ជា​របស់​ល្អ​ទេ ផ្ទុយទៅវិញ​វា​ជា​សំណល់​អាក្រក់​ដែល​ត្រូវ​តែ​បញ្ចេញ​ចោល ហើយ​នៅ​ពេល​យក​មក​ផឹក​សំណល់​អាក្រក់​ទាំង​នោះ ចូល​ទៅ​ក្នុង​រាងកាយ​វិញ។

    គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

    ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

    បន្ថែម​ពី​លើ​នេះ អ្នក​គ្រូពេទ្យ​ខាង​លើ​ក៏​ឲ្យ​ដឹង​ទៀត​ថា ស្រីៗនៅ​តាម​ទី​ជនបទ​ភាគច្រើន​នៅតែ​ធ្វើ​តាម​ជំនឿ ទាំង​ដែល​គ្រូពេទ្យ​ណែនាំ និង​ប្រាប់​ពី​ផល​វិបាក​មួយ​ចំនួន​ទៅ​ហើយ។

    អ្នក​ខ្លះ​គាត់​ថា ម្ដាយ​គាត់​ពេល​មាន​គាត់ (មានកូន) ​ព្រឹក​ឡើង​ផឹក​ទឹក​នោម​ប្ដី ១ពែងរាល់ព្រឹក ទើប​មាន​សាច់​ឈាម​ភ្លឺ​ថ្លា ចាស់​ទៅ​មិន​សូវ​ឈឺ មាន​សាច់​ស្អាត ហើយ​នៅ​ពេល​យើង​ពន្យល់​ថា ទឹកនោម​ជា​របស់​គគ្រិច អ្នក​ខ្លះ​គាត់​មិន​ជឿ​ឡើយ និង​ថែម​ទាំង​ថា​ចាស់​ៗ​ពី​ដើម​មិន​អី​ផង។

    អ្នកគ្រូពេទ្យបានបន្ថែមថា

    គ្រូពេទ្យ​រូប​នោះ​បាន​បន្ត​ទៀត​ថា មាន​ជំងឺ​មួយ​ចំនួន​អាច​ឆ្លង​តាម​រយៈ​ទឹក​នោម ដូចជាជំងឺគ្រុន​ពោះវៀន ​ស្វាយ ​ប្រមេះ អេដស៍ ជំងឺថ្លើមជាដើម ដូចនេះ​បើ​ផឹក​ចូល​ទៅ​ក្នុង​ខ្លួន​ អាច​នឹង​កើត​​រោគ​បាន។

    ប្រសិនបើ​ម៉ាក់​ៗ​សម្រាល​កូន​រួច​ចង់​បាន​ស្បែក​ភ្លឺ​ថ្លា គួរតែ​ញ៉ាំ​ឲ្យ​បាន​គ្រប់គ្រាន់ និង​មាន​ពពួក​បន្លែ​ផ្លែឈើ ត្រី សាច់​គោ មាន់ ជ្រូក ផឹក​ទឹក​ឲ្យ​បាន​ច្រើន និង​ចៀសវាង​អាហារ​ផ្អាប់ ផ្អូម ក្រៀមក្រោះ នោះ​រាងកាយ​ទទួល​បានសុខភាព​ល្អ សម្រស់​ក៏​ភ្លឺ​ថ្លា​ទៅ​តាម​នោះ​ដែរ។

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Jun 01, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម