backup og meta

សម្រាលកូនរួច ពេលណាម៉ាក់ៗអាចងូតទឹកបាន?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Oct 24, 2022

    សម្រាលកូនរួច ពេលណាម៉ាក់ៗអាចងូតទឹកបាន?

    សម្រាល​កូន​រួច​មិន​ដល់​១ថ្ងៃ​ផង ស្រីៗ​មួយ​ចំនួន​​​ងូត​​ទឹក​សម្អាត​កាយ ឬ​ខ្លះ​ទៀត​មិន​ហ៊ាន​ងូត​នោះ​ទេ ខ្លាច​សរសៃ​នៅ​ខ្ចី ទៅ​ជា​ព្រឺរងារ​ទាស់។ បើ​តាម​ក្បូន​ពេទ្យ ស្រីៗ​ទើប​សម្រាល​កូន​រួច ពេល​ណា​អាច​ងូត​ទឹក​សម្អាត​កាយ​បាន?

    លោកស្រី​វេជ្ជបណ្ឌិត ទី សុវណ្ណរដ្ឋ ឯកទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព​ មាតា បាន​បក​ស្រាយ​ថា ស្ត្រី​ក្រោយ​សម្រាល ប្រៀប​បាន​ជា​មនុស្ស​ធម្មតា​អ៊ីចឹង ខុសគ្នា​តែ​បន្តិច គឺ​មាន​មុខ​របួស និង​ខ្សោយ​បន្តិច ហើយ​ការ​ងូត​ទឹក​សម្អាត​ខ្លួន ធ្វើ​ឲ្យ​ស្ត្រី​ស្រឡះ​ក្នុង​ខ្លួន និង​ជា​អនាម័យ​ខ្លួន​ប្រាណ។

    គណនាថ្ងៃសម្រាលកូន

    គណនាទម្ងន់ស្ត្រីអំឡុងពពោះ

    តើ​សម្រាល​កូន​បាន​ប៉ុន្មាន​ម៉ោង ឬ​ប៉ុន្មាន​ថ្ងៃ ស្រីៗ​អាច​ងូត​ទឹក​បាន?

    លោក​ស្រី​វេជ្ជបណ្ឌិត​ឆ្លើយថា ការ​ងូត​ទឹក​ក្រោយ​សម្រាល​ដូចជា​មិន​មាន​ការ​កំណត់​ប៉ុន្មាន​ម៉ោង ប៉ុន្មាន​ថ្ងៃ​នោះ​ទេ គឺ​អាស្រ័យ​ទៅ​តាម​ស្ថានភាព​សុខភាព​របស់​ម្តាយ បើ​ស្រួល​ខ្លួន ដើរ​បាន ងូត​ទឹក​បាន​ហើយ តែ​ក្នុង​ករណី​មិន​ទាន់​ស្រួល​ខ្លួន​ទេ ត្រឹម​តែ​អាច​ជូត​ខ្លួន​ជាមួយ​នឹង​ក្តៅ​ឧណ្ហៗ។

    កំហុសពេលងូតទឹក

    តែ​ចំពោះ​ស្រ្តី​ដែល​សម្រាល​កូន​ដោយ​វះកាត់​វិញ គឺ​អាស្រ័យ​ទៅ​លើ​មុខ​របួស ដែល​ភាគ​ច្រើន​សម្រាល​ថ្ងៃ​ទី១​នៃ ស្រីៗ​នៅ​ឈឺ​មុខ​របួស មិន​ទាន់​អាច​ក្រោក​បាន​នោះ​ទេ ដូច្នេះ​ក៏​ទាន់​អាច​ងូត​ទឹក​បាន​ដែរ។ ជា​ទូទៅ​ស្រីៗ​សម្រាល​កូន​ដោយ​វះកាត់​ខ្លះ​អាច​ស្រួល​ខ្លួន​នៅ​ថ្ងៃទី២ ទី៣ ក្រោយ​សម្រាល។

    អត្ថបទគួរអាន៖

    ហេតុអី​គ្រូពេទ្យ​ណែនាំ​ងូត​ទឹក​សម្អាតខ្លួន ក្រោយ​សម្រាល​រួច?

    លោក​ស្រី​វេជ្ជបណ្ឌិត ទី សុវណ្ណរដ្ឋ ថា កាល​ណា​ម៉ាក់ៗ​អត់​ងូត​ទឹក​ច្រើន​ថ្ងៃ ធ្វើ​ឲ្យ​រាង​កាយ​កខ្វក់ បង្ក​ទៅ​ជា​មេរោគ ហើយ​ម្តាយត្រូវ​ឱប​កូន បីកូន បំបៅ​កូន ងាយ​នឹង​ឆ្លង​មេរោគ​នោះ​ទៅ​កូន។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Oct 24, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម