backup og meta

ស្មុគការងារ​ផ្ទះ ថែទាំ​អូនៗខ្លាំង វិធីសាស្ត្រ​ទាំងនេះអាចជួយបាន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Khlaut Rithy · កែ Apr 28, 2021

    ស្មុគការងារ​ផ្ទះ ថែទាំ​អូនៗខ្លាំង វិធីសាស្ត្រ​ទាំងនេះអាចជួយបាន

    ការងារ​កន្លែង​ធ្វើ​ការ​ផង កិច្ចការ​ផ្ទះ​ផង ណា​មួយ​ត្រូវ​មើល​កូន​ទៀត​ រវល់​នោះ​រវល់​ រកតែ​ពេល​សម្រាប់​ខ្លួន​ឯង​គ្មាន។ គ្នា​យើង​អ្នក​ណា​ខ្លះ​កំពុង​ជួប​រឿង​បែប​នេះ​ខ្លះ? ហត់​ណាស់​មិន​អ៊ីចឹង? ប៉ុន្តែ​ហត់​យ៉ាង​ណា​ រវល់​យ៉ាង​ណា គួរ​មាន​ពេល​ធ្វើឲ្យ​ខ្លួន​ឯង​មាន​សេចក្តី​សុខ​ខ្លះ​ទៅ។

    “Hello គ្រូពេទ្យ” មាន​វិធីសាស្ត្រ​ពិសេស​ ងាយៗ ជួយ​គ្នា​យើង​បំបាត់​ការ​នឿយហត់​ ស្មុគ​ស្មាញ​ទាំងនេះ ត្រឹម​តែ ១០ នាទី​ប៉ុណ្ណោះ។

    ១- ធ្វើខ្លួនឲ្យទំនេរ

    ជីវិតយើង​ម្នាក់​ៗ សុទ្ធ​តែ​កើត​មក​ជាមួយ​និង​កាល​វិភាគ ហេតុនេះ​សាក​ល្បង​សម្រាក​មួយ​ភ្លែត មិន​ធ្វើ​អ្វី​ទាំង​អស់ ត្រឹម​ ១០ នាទី។ អាច​រក​វិធី​សាមញ្ញ​មួយ​ដើម្បី​ជួយ​ឲ្យ​អារម្មណ៍​ស្រស់ស្រាយ អាច​ទម្រេត​ខ្លួនបន្តិច អាន​សៀវ​ភៅ​កំប្លែងៗ សប្បាយៗ ជាដើម។

    ២- ជជែកលេងជាមួយមិត្តភក្តិ

    ត្រឹម ១០នាទី គ្នាយើង​ច្បាស់​ជា​មិន​អាច​ណាត់​ជួប​មិត្តភក្តិ​បាន​ទេ។ យ៉ាងណា​យើង​នៅ​តែ​អាច​ទូរស័ព្ទ​ទៅ​មិត្ត​ភក្តិ ជជែក​លេង​ និយាយ​ពី​រឿង​សប្បាយៗ​ណា​មួយ។ ប្រធាន​បទ​គួរ​តែ​ធ្វើ​ជួយ​យើង​អាច​បន្ធូរ​អារម្មណ៍ ធ្វើ​ឲ្យ​រំភើប ដូច​ជា​រឿង​ស្រីៗ​ទូទៅ​ចាប់​អារម្មណ៍​ខ្លាំង។ ចៀសវាង​ប្រធាន​បទ​ណា​ធ្វើ​ឲ្យ​ស្មុគស្មាញ​ ព្រោះ​អាច​នាំ​ឲ្យ​យើង​កាន់​តែ​ស្មុគ​លើស​ដើម។

    ៣- ម៉ាស្សា ធ្វើក្រចក

    ទៅ​ហាងម៉ាស្សា ឬ​ហាងធ្វើ​កក់​សក់ ​ធ្វើ​ក្រចក​ មួយ​អាទិត្យ​ម្តង ​ជា​រឿង​ល្អ អាច​ស្វែង​រក​កញ្ចប់​សេវាកម្ម​រហ័ស ត្រឹម ១០​នាទី អាច​ទាំង​ម៉ាស្សា​ជើង និងខ្នង​ផង លាប​ក្រចក​ផង ​ក្នុង​ពេល​ជាមួយ​គ្នា កាន់​តែ​ប្រសើរ។

    ៤- ដេកត្រាំក្នុងអាងទឹក

    ជារឿង​ប្រសើរ​មួយ មាន​ពេល​ខ្លះ​ត្រាំ​ខ្លួន​ក្នុង​ទឹក​ក្តៅ​ឧណ្ហៗ ព្រោះ​អាច​បន្ធូរ​អារម្មណ៍ ​ដោយ​ដុស​ខ្លួន​ជាមួយ​ពពុះ​សាប៊ូ​ទន់ៗ មាន​ក្លិន​ក្រអូប​ប្រហើរ ហើយ​ចាក់​ចំរៀង​តិចៗ កាន់​តែ​ជួយ​ធ្វើ​ឲ្យ​អារម្មណ៍​ស្រស់​ស្រាយ​ មាន​សេចក្តី​សុខ​មួយ​កម្រិត​ទៀត។

    ៥- បើកឡានមើលទេសភាព

    ចេញ​ទៅ​ក្រៅ​ មើល​ទេស​ភាព ដូចជា ​បើក​ឡាន​តាម​ផ្លូវ​ស្អាតៗ ស្រលះៗ​ក្នុង​ទីក្រុង ឬក្បែរ​ៗផ្ទះ​ក៏​ជារឿង​ល្អ​ម្យ៉ាង។ ស្តាប់​ចំរៀង​ពីរោះៗ​តាម​វិទ្យុ ឬ​ចាក់​ផ្ទាល់ ហើយ​ច្រៀង​ឲ្យ​ខ្លាំងៗ តាម​ចំរៀង​បទ​យើង​ចូលចិត្ត។

    ៥- បំភ្លេចរឿងសម្រកទម្ងន់

    បណ្តោយ​ខ្លួន​​តាម​ចិត្ត​ចង់​បន្តិច​ទៅ គ្មាន​ខុស​ខាត​អី​ប៉ុន្មាន​ទេ។ ញ៉ាំនំខេក ឬ​នំ​ដែល​ឆ្ងាញ់ៗ​បន្តិច​បន្តួច​ ដើម្បី​ទទួល​អារម្មណ៍​រីករាយ។ ញ៉ាំ​អ្វី​យើង​ចូល​ចិត្ត បើ​អាច​ធ្វើឲ្យ​សប្បាយរីករាយ ឡើង​ទម្ងន់​បន្តិច​មាន​អី​គួរ​ឲ្យ​ខ្លាច។

    ៦- ទិញឥវ៉ាន់ចង់បាន

    មិនមែន​ចាំ​បាច់​ជិះ​ឡាន​ផ្លូវ​ឆ្ងាយ ដើម្បី​ទៅ​កាន់​ផ្សារ​ទំនើប​រក​ទិញ​ឥវ៉ាន់ឯណា។ សម័យនេះ គ្រាន់​តែ​អង្គុយមុខ​កុំព្យូទ័រ ឬ​ប្រើ​ទូរស័ព្ទ មើល​ទិញ​ទំនិញ​តាម Online ជា​វិធី​ងាយ​ស្រួល និង​ពេញ​និយម។ គ្នាយើង​អាច​មើល​របស់​ប្រើ​ប្រាស់​យើង​ចង់​បាន ដូចជា កា​បូប​ សម្លៀក​បំពាក់ គ្រឿង​សម្អាង ជាដើម។ បែបនេះ​អាច​ជួយ​ឲ្យ​រីករាយ​ដូច​គ្នា។

    ៧- អានសៀវភៅ

    អាច​អាន​ប្រលោម​លោក​ខ្លីៗ​ សរសេរ​ដោយ​អ្នក​និពន្ធ​យើង​ចូល​ចិត្ត គួរ​ជា​រឿង​កំប្លែង​ខ្លីៗ ឬ​អាច​លើ​អ៊ីនធឺណែត​ក៏​បាន។ ប្រសិន​ហើយ​ជា​អត្ថបទ​ទាក់ទង​ភាព​ជា​ឪពុក​ម្តាយ ឬ​ភាព​ជា​ម្តាយ ត្រូវ​ប្រាកដ​ថា​​មិន​ធ្វើ​ឲ្យ​យើង​ស្មុគស្មាញ។ រក​អត្ថបទ​ណា​សប្បាយៗ ធ្វើ​ឲ្យ​កម្សាន្ត​ចិត្ត សមនឹង​ពេល​វេលា​យើង​ចំណាយ​ពេល​អាន​វា។

    ៨- ផឹកតែបន្ធូរអារម្មណ៍

    តែ ជា​ភេសជ្ជៈ​មាន​ប្រសិទ្ធភាព អាច​កម្ចាត់​ភាព​តាន​តឹង​ដ៏​អស្ចារ្យ។ តែ​ក្តៅ​ឧណ្ហៗ​មួយ​ពែង អាច​ធ្វើ​ឲ្យ​អារម្មណ៍​ស្រស់​ស្រាយ ជួយ​បន្ធូរ​អារម្មណ៍​បាន​ភ្លាមៗ។

    ៩- ឆែក​អ៊ីនធឺណែត

    ១០នាទី ប្រហែល​ជា​មិន​អាច​អោយ​អ្នក​មើល​រឿង​ភាគ ឬ​រឿង​វែងៗ​បាន​ក៏​ពិត​មែន ប៉ុន្តែ​អាច​មើល​រឿង​កំប្លែង​ខ្លីៗ​លើ Youtube ឬ​អាចរកមើល​អ្វី​យើង​ចូលចិត្ត​លើ​បណ្តាញ​សង្គម​ក៏​បាន។

    ទាំង​នេះ​ជា​វិធីសាស្ត្រ​សាមញ្ញៗ អាច​ផ្តល់​ក្តី​សុខ​ចំពោះ​ខ្លួន​យើង មិនត្រឹម​តែអាច​កាត់​បន្ថយ​ភាព​ស្មុគស្មាញ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជួយ​ជំរុញ​ចិត្ត ​ដើម្បី​បន្ត​ការងារ​ប្រចាំ​ថ្ងៃ​ទៀត​ផង។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Khlaut Rithy · កែ Apr 28, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម