backup og meta

ម៉ាក់​ៗមាន​ទម្លាប់​បែប​នេះ​ហើយ​ទើប​គីឡូ​មិន​ស្រក​សោះ ក្រោយសម្រាលកូន​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Aug 07, 2023

    ម៉ាក់​ៗមាន​ទម្លាប់​បែប​នេះ​ហើយ​ទើប​គីឡូ​មិន​ស្រក​សោះ ក្រោយសម្រាលកូន​

    ម៉ាក់ៗ​មួយចំនួន​​​កើត​អូនតូច​ហើយ​គីឡូ​មិន​ស្រក​សោះ រាង​នៅ​កាម៉ាប់ៗ​ដដែល ឯ​ក្បាលពោះ​វិញ​ដូច​មាន​កូន​មួយ​ទៀត​អ៊ីចឹង ស្លៀក​ពាក់​អី​ក៏​មិន​សម​ដែរ។ បញ្ហា​នេះ​អាច​មក​ពី​របបអាហារ និង​សកម្មភាព​ប្រចាំ​ថ្ងៃ​មួយ​ចំនួន​របស់​ស្រីៗ​យើង ក្នុង​នោះ​មាន​ដូចជា៖

    ១- មិន​បំបៅ​ដៅ​ដោះកូន

    ការ​ឲ្យ​កូន​ម៉ឹមដោះ​ម៉ាក់ៗ មិន​ត្រឹម​តែ​សន្សំ​សំចៃ​លុយ​កាក់​ប៉ុណ្ណោះ​ទេ កូន​យើង​ក៏​មាន​សុខភាព​ល្អ ឆ្លាតវៃ មិនសូវ​ឈឺ។ ឯ​ម៉ាក់​វិញ​ទទួល​បាន​អត្ថប្រយោជន៍​ច្រើន​យ៉ាង​ពី​ការ​បំបៅ​ដោះ​កូន ដូចជា​ជួយ​ពន្យារ​កំណើត កាត់​បន្ថយ​ជំងឺ​មហារីក​ដោះ មហារីក​មាត់ស្បូន/ដៃស្បូន ឯ​គីឡូ​ក៏​ងាយ​នឹង​ស្រក។

    ២-ខ្ជិល​ហាត់​ប្រាណ

    អ្នកណា​ក៏​ដឹង​ដែរ លំហាត់​ប្រាណ​ជួយ​ឲ្យ​សុខភាព​ល្អ ឯ​រាង​វិញ​ក៏​ស្អាត។ មាន​ម៉ាក់ៗ​តិចតួច​ប៉ុណ្ណោះ​ដែល​ព្យាយាម​ហាត់​ប្រាណ​ក្រោយ​កើត​អាអូន​រួច ដូច្នេះ​ទើប​រក្សា​រាងរៅ​បាន​ដូចកាល​មិនទាន់​មាន​កូន។

    ៣- ញ៉ាំ​មិន​ទំនេរមាត់

    អាង​តែ​អត់​បំបៅ​ដោះកូន ម៉ាក់ៗ​មួយ​ចំនួន​ញ៉ាំ​គ្មាន​ប្រណី​ទេ ឲ្យ​តែ​ឃ្លាន​ដាក់​ឡើង​ហល់ ទាំង​យប់​ទាំង​ថ្ងៃ បែប​នេះ​គីឡូ​ស្រក​ទៅ​ណា​រួច មាន​តែ​ឡើង​ថែម។

    ៤- ស្ត្រេសពេក

    ម៉ាក់ៗ​ដែល​មាន​កូន​តូច​ច្បាស់​ជា​ជួប​បញ្ហា​ស្ត្រេស​ច្រើន តែ​ស្រីៗ​គ្នា​យើង​មាន​ដឹង​អត់ ស្ត្រេសក៏​ធ្វើ​ឲ្យ​យើង​ធាត់​ដែរ ដូច្នេះ​ត្រូវ​ព្យាយាម​ធ្វើ​ចិត្ត​ឲ្យ​សប្បាយ​រីករាយ។

    ៥- គេង​មិន​គ្រប់គ្រាន់

    ស្រីៗ​​​ពេល​​កើត​​​កូន​​ហើយ​​តែង​​តែ​​រវល់​​ជាមួយ​កូន​ទាំងយប់​ថ្ងៃ ធ្វើ​ឲ្យការគេង​មិន​គ្រប់​គ្រាន់។​ ម៉ាក់ៗ​គេង​បាន​តិចជាង ​៥ ម៉ោង/ថ្ងៃ ក៏​អាច​ធ្វើ​ឲ្យ​ឡើង​គីឡូ​លឿន​ដែរ។

    អត្ថបទពាក់ព័ន្ធ៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Aug 07, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម