backup og meta

៣ វិធីជួយម៉ាក់ៗដោះស្រាយបញ្ហាស្ត្រេសក្រោយសម្រាល

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Dec 25, 2023

    ៣ វិធីជួយម៉ាក់ៗដោះស្រាយបញ្ហាស្ត្រេសក្រោយសម្រាល

    ការស្វាគមន៍សមាជិកថ្មីចូលក្នុងគ្រួសារ គឺជាបទពិសោធន៍ដ៏រីករាយបំផុតមួយក្នុងជីវិតរបស់មនុស្សយើងម្នាក់ៗ ប៉ុន្តែក៏អាចជាភាពតានតឹងបំផុតមួយផងដែរ។ មានម៉ាក់ៗជាច្រើនជួបបញ្ហាស្ត្រេស​ក្រោយសម្រាលកូនរួច ពិសេសគឺស្ត្រីដែលក្លាយជាម៉ាក់ៗថ្មីថ្មោង ហើយម្ដាយម្នាក់ក្នុងចំណោមប្រាំបីនាក់ជួបបញ្ហាបាក់ទឹកចិត្តក្រោយសម្រាល។

    តិចនិកដោះស្រាយស្ត្រេសក្រោយសម្រាល

    ១. មើលថែខ្លួនឯង

    ទោះជារវល់មើលថែកូនប៉ុណ្ណាក៏ដោយ ក៏ម៉ាក់ៗមិនត្រូវភ្លេចថែទាំខ្លួនឯងឲ្យបានល្អដែរ។ ដើម្បីជាជំនួយដល់ម៉ាក់ៗគ្រប់រូប ពេលមើលថែខ្លួន អាចគិតដល់ និងអនុវត្តតាមគន្លឹះសំខាន់ៗមួយចំនួន។

    • គេងឲ្យបានគ្រប់គ្រាន់៖ ត្រូវប្រាកដថា ម៉ាក់ៗសម្រាកបានគ្រប់គ្រាន់ ព្រោះពេលដែលយើងអស់កម្លាំង យើងនឹងគិតមិនបានល្អ ជាហេតុអាចធ្វើឲ្យអារម្មណ៍មិនល្អ។
    • ញ៉ាំអាហារល្អចំពោះសុខភាព៖ ការញ៉ាំអាហារដែលល្អសម្រាប់ម៉ាក់ៗនឹងជួយឲ្យជាសះស្បើយពីការឈឺចាប់ផ្សេងៗបន្ទាប់ពីសម្រាលបានលឿន ហើយសារធាតុចិញ្ចឹមបានពីអាហារកាន់តែសំខាន់ចំពោះកូន បើសិនជាម៉ាក់ៗបំបៅដោះកូនផងនោះ។
    • អាស៊ីដខ្លាញ់អូមេហ្គា ៣ ឬ DHA ខ្លាញ់ត្រីត្រូវបានគេដឹងថាអាចកាត់បន្ថយការថប់អារម្មណ៍ និងធ្លាក់ទឹកចិត្តចំពោះម៉ាក់ៗថ្មីថ្មោងបាន។
    • ហាត់ប្រាណ៖ លំហាត់ប្រាណនឹងធ្វើឲ្យអារម្មណ៍របស់ម៉ាក់ៗបានប្រសើរឡើង និងជួយឲ្យរាងកាយឆាប់រឹងមាំឡើងវិញបន្ទាប់ពីសម្រាលកូនរួច។
    • សម្រាកកាយខ្លះ៖ ម៉ាក់ៗគួរចំណាយពេលខ្លះនៅឆ្ងាយពីកូន ដោយទុកឲ្យដៃគូ ឬសមាជិកគ្រួសារផ្សេង មើលថែទាំកូនមួយរយៈពេលខ្លីសិន ដើម្បីឲ្យម៉ាក់ៗមានពេលសម្រាប់ខ្លួនឯង និងសម្រួលដល់អារម្មណ៍ដែលតានតឹងក្រោយចំណាយពេលមួយថ្ងៃមើលថែកូន។
    • រក្សាទំនាក់ទំនងល្អ៖ ម៉ាក់ៗគួរចំណាយពេលខ្លះប្រាស្រ័យទាក់ទងជាមួយអ្នកផ្សេងទៀតក្រៅតែពីកូនដូចជា និយាយលេងជាមួយស្វាមី ឬមិត្តភ័ក្ដិ ដែលការណ៍នេះនឹងជួយម៉ាក់រក្សាទំនាក់ទំនង និងមានអារម្មណ៍មិនឯកោ។
    • ញ៉ាំទឹកឲ្យបានគ្រប់គ្រាន់៖ ម៉ាក់ៗត្រូវព្យាយាមញ៉ាំទឹកយ៉ាងហោចណាស់ឲ្យបានច្រើនក្នុងមួយថ្ងៃៗ ដើម្បីកុំឲ្យរាងកាយខ្វះជាតិទឹក។
    • លេងជាមួយកូន៖ ការលេងជាមួយកូន បូករួមនឹងសំណើច ព្រមទាំងសម្រាកខ្លះ ពេលកូនគេង ក៏ជាវីធីល្អជួយដល់អារម្មណ៍ម៉ាក់ៗដែរ។ ជីវិតថ្មីជាមួយទារកទាមទារឲ្យមានការលេងសើចសប្បាយច្រើន។

    លេងជាមួយកូន

    ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

    ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

    ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

    ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

    ២.ថែរក្សាអនាម័យ

    ម៉ាក់ៗទើបសម្រាល និងមានកូនថ្មីថ្មោងផង អាចនឹងរវល់ច្រើន ធ្វើឲ្យភ្លេច ឬខ្ចិលអនុវត្តវិធីរក្សាអនាម័យមាត់ធ្មេញ ឬក៏ងូតទឹកសម្អាតខ្លួនជាដើម។ ទោះបីជាម៉ាក់ៗរវល់យ៉ាងណាក៏ដោយ ការរក្សាអនាម័យខ្លួនប្រាណត្រូវតែអនុវត្តជានិច្ច ដើម្បីឲ្យរាងកាយមានក្លិនក្រអូបអាចជួយម៉ាក់ៗមានអារម្មណ៍ស្រស់ស្រាយបាន។

    ៣ ស្វែងរកជំនួយ

    បញ្ហាស្ត្រេសក្រោយពេលសម្រាលកូនគឺជារឿងធម្មតា ប៉ុន្តែការធ្លាក់ទឹកចិត្តក្រោយសម្រាលមិនមែនជារឿងធម្មតាឡើយ។ ដរាបណា ម៉ាក់ៗសង្កេតឃើញខ្លួនឯងគិតអ្វីៗមិនច្បាស់ដូចមុន អារម្មណ៍ចេះតែមិនល្អជាប្រចាំ ឬគេងមិនលក់ ជាដើម កុំរង់ចាំយូរ ម៉ាក់ៗគួររកជំនួយពីដៃគូដោយការនិយាយរឿងក្នុងចិត្ត ឬរកជំនួយពីគ្រូពេទ្យជំនាញផ្នែកចិត្តសាស្ត្រកាន់តែល្អ។

    អត្ថបទគួរអាន៖

    ចំណុចសំខាន់

    ៣ វិធីដោះស្រាយស្ត្រេសក្រោយសម្រាល៖
    • មើលថែខ្លួនឯង
    • ថែរក្សាអនាម័យ
    • ស្វែងរកជំនួយ

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Dec 25, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម