backup og meta

ប្តី​ល្អ​ត្រូវ​ប្រយ័ត្ន! ប្រពន្ធ​អាចកើត​ជំងឺ​បាក់​ទឹក​ចិត្ត​ក្រោយ​សម្រាល

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត​ នីគែល · កែ Feb 20, 2023

    ប្តី​ល្អ​ត្រូវ​ប្រយ័ត្ន! ប្រពន្ធ​អាចកើត​ជំងឺ​បាក់​ទឹក​ចិត្ត​ក្រោយ​សម្រាល

    សម្រាល​បាន​បេប៊ី​គួរ​ឲ្យស្រលាញ់ អាច​ជា​ពេល​វេលា​សប្បាយ​ចិត្ត​បំផុត​ក្នុង​ជីវិត​គ្រួសារ។ ប៉ុន្តែ​ដោយសារ​ស្រីៗ​ឆាប់​មាន​អារម្មណ៍​តូចចិត្ត​តូច​ថ្លើម​ជាង​ប្រុសៗ គឺ​អាចធ្លាក់​ក្នុង​ជំងឺ​បាក់​ទឹក​ចិត្ត​ក្រោយ​សម្រាល​កូន ដែល​ពាក្យ​បច្ចេកទេស​ហៅ​ថា Baby Blue។

    កត្តា​នេះ​ទាមទារ​ឲ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ពី​ប៉ាៗ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​ម៉ាក់ៗ​មាន​អារម្មណ៍ ឆាប់​ខឹង ឆេវឆាវ អស់​កម្លាំង និង​ព្រួយ​បារម្ភ​ច្រើន ដោយសារ​បម្រែបម្រួល​អ័រម៉ូន​ក្នុង​រាងកាយ ក្រោយ​ពេល​សម្រាល។

    “Hello គ្រូពេទ្យ” នឹង​បង្ហាញ​ពី​អាការៈ​ខ្លះ​នៃ​ជំងឺ​បាក់​ទឹក​ចិត្ត ដែល​ស្រីៗ​គ្នា​យើង ក៏​ដូច​ជា​ប៉ាៗ គួរ​តែ​ដឹង​ក្រោយ​ម៉ាក់ៗ​សម្រាល​បេប៊ី រួច។

    ១- រោគសញ្ញាទូទៅ

    – ឧស្សាហ៍​មាន​អារម្មណ៍​ខូចចិត្ត

    – លែងចាប់អារម្មណ៍អ្វីៗជុំវិញ

    – មិនមានអារម្មណ៍រំជួលចិត្តលើអ្វីធ្លាប់ចូលចិត្ត

    – ឆាប់ហត់ និង​គ្មាន​កម្លាំង​ធ្វើ​ការងារ មើល​ថែកូនៗ

    គេង​មិន​សូវ​លក់​ពេល​យប់

    – ពិបាក​សម្រេច​ចិត្ត ចូល​ចិត្តធ្វើការងារ​ងាយៗ

    – លែង​ឃ្លាន​នំចំណីធ្លាប់​ចូលចិត្ត

    – ឃ្លាន​គ្រប់​យ៉ាងមិន​ចេះ​ឆ្អែត

    – ច្របូក​ច្របល់ ឆាប់ខឹង ឬ​សោកស្ដាយ

    – បន្ទោស​ខ្លួនឯង

    – មិន​អើពើ ឬ​យកចិត្ត​ទុក​ដាក់​លើ​កូន

    – មិន​ចាប់​អារម្មណ៍ប្តី

    – ចង់​សម្លាប់ខ្លួន ឬ​ធ្វើ​បាប​កូន (ពេលខ្លះ)។

    បាក់​ទឹកចិត្ត​ក្រោយ​សម្រាល​អាច​កើត​ឡើង​មាន​លក្ខណៈយឺត និង​ពេលខ្លះ​ពិបាក​ធ្វើ​រោគ​វិនិច្ឆ័យ។ បើ​គ្នា​យើង​សង្កេត​ឃើញ​រោគ​សញ្ញា​បាក់ទឹកចិត្ត​ក្រោយ​ពេល​សម្រាល ឆាប់​ជួប​គ្រូពេទ្យ​ដើម្បី​ព្យាបាល​ទាន់​ពេល។

    បាក់ទឹកចិត្ត

    ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

    ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

    ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

    ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

    ២- អាការៈធ្ងន់ធ្ងរក្រោយកើតជំងឺបាក់ទឹកចិត្ត

    – ឧស្សាហ៍​យំ​គ្មាន​មូលហេតុ

    – មិន​ចង់​មើលថែកូន ឬ​គ្រាន់​តែ​មើល​បង្គ្រប់កិច្ច

    – មិន​ចង់​ជួប ឬ​និយាយ​ជាមួយ​អ្នក​ដទៃ

    – ពិបាក​ចុះ​សម្រុង​ជាមួយ​កូន

    – តែង​និយាយ​បែប​អវិជ្ជមាន និង​អស់​សង្ឃឹម​ចំពោះ​ខ្លួនឯង

    – លែង​យក​ចិត្ត​ទុកដាក់​ចំពោះ​ខ្លួនឯង។

    អត្ថបទគួរអាន៖

    ជំងឺនេះ​មាន​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ទៅ​លើ​ជីវភាព​ប្រចាំថ្ងៃ​របស់ស្រីៗ ពិសេស​ទំនាក់​ទំនង​រវាង​យើង កូនៗ ប្ដី និង​មនុស្ស​ជុំវិញ​ខ្លួន។ បើ​គ្នា​យើង​គិត​ថា​ខ្លួន​កំពុង​កើត​ជំងឺ​បាក់​ទឹកចិត្ត កុំ​ពន្យារ​ពេល ស្វែង​រក​ជំនួយ ព្រោះ​​ការ​ឈឺចាប់​ម្នាក់​ឯង​អាច​មាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ និង​បញ្ហា​កាន់​តែ​អាក្រក់​ឡើង។ជំងឺ​នេះ​អាច​នៅ​បន្ដ​កើត​ឡើង​រាប់​ខែ​រាប់​ឆ្នាំ បើ​មិន​ព្យាបាល​ឲ្យ​បាន​ត្រឹមត្រូវ។

    ជា​ម៉ាក់ៗ​ថ្មីថ្មោង​ម្នាក់ មាន​ន័យថា យើង​នឹង​ជួប​ការ​ប្រែប្រួល​ទាំង​រាងកាយ និង​អារម្មណ៍ ប្រហែល​ជា​អាច​​សប្បាយចិត្ត ឬ​មិន​សប្បាយចិត្ត​ភ្លាមៗ​តែម្តង​ក៏​មាន។ បើ​សង្កេត​ឃើញ​អារម្មណ៍​អវិជ្ជមាន​របស់​យើង មាន​រយៈពេល​យូរ​ជាង ២ សប្ដាហ៍​បន្ទាប់​ពី​សម្រាល វា​អាច​ជា​ជំងឺ​បាក់ទឹកចិត្ត​ក្រោយ​ពេល​សម្រាល​ដូច​លើក​ឡើង​នេះ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ យ៉ានណែត​ នីគែល · កែ Feb 20, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម