backup og meta

បើម្តាយមានជំងឺទាំងនេះ អាចឆ្លងដល់កូនក្នុងផ្ទៃបាន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ May 19, 2020

    បើម្តាយមានជំងឺទាំងនេះ អាចឆ្លងដល់កូនក្នុងផ្ទៃបាន

    អំឡុង​ពពោះ​គឺ​ជា​ពេល​ដែល​ស្រ្តី​គ្រប់​រូប​​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ទៅ​គ្រប់​ផ្នែក​ទាំង​អស់​នៃ​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ។ កាលណា​​ម្តាយ​មាន​បញ្ហា​អ្វី​មួយ​ទៅ​លើ​សុខភាព វា​ក៏​អាច​មាន​ផល​ប៉ះពាល់​ទៅ​ដល់​កូន​ក្នុង​ផ្ទៃ​បាន​ដែរ។

    ទាក់​ទង​នឹង​ជំងឺ​ដែល​អាច​ឆ្លង​ពី​ម្តាយ​ទៅ​កូន​ក្នុង​ផ្ទៃ​បាន លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្រ្តី​នៃ​មន្ទីរពេទ្យ​មិត្តិភាព​កម្ពុជា-ចិន ​សែន​សុខ បាន​ឲ្យ​ដឹង​ថា ប្រភេទ​ជំងឺ​ដែល​អាច​ឆ្លង​ដល់​កូន​ក្នុង​ផ្ទៃ​បាន គឺ​មាន​ជំងឺ​កាម​រោគ​មួយ​ចំនួន​ដូច​ជា ប្រមេះទឹកបាយ ប្រមេះទឹកថ្លា ស្វាយ រើម មេរោគថ្លើម និង​ជំងឺអេដស៍

    លោក​វេជ្ជបណ្ឌិត​បន្ត​ថា ក្នុង​ករណី​ដែល​ម្តាយ​មាន​ជំងឺ​ប្រភេទ​នេះ ហើយ​មិន​ចង់​ឆ្លង​ទៅ​ដល់​កូន គួរ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ព្រោះ​គ្រូពេទ្យ​អាច​មាន​វិធី​ការពារ​ដោយ​៖

    ទី១.​ ការពារ​ដោយ​ការ​ចាក់​វ៉ាក់សាំង

    ទី២. ការពារ​ជំងឺ​កុំ​ឲ្យ​រាលដាល​កាន់​តែខ្លាំង

    ទី៣. ការ​ពារ​ដោយ​ការ​ប្រើ​ថ្នាំ​ផ្សេងៗ។

    អត្ថបទពាក់ព័ន្ធ៖

  • គុណសម្បត្តិ-គុណវិបត្តិ នៃការសម្រាលកូនដោយធម្មជាតិ និងវះកាត់
  • សំណួរពេញនិយមរបស់ម៉ាក់ប៉ា៖ គួរត្រៀមលុយប៉ុន្មានទុកសម្រាលកូន​?
  • លើស​ពី​នេះ លោក​វេជ្ជបណ្ឌិត បាន​បញ្ជាក់​ថែម​ទៀត​ថា មាន​ជំងឺ​មួយ​ចំនួន​ទៀត​អាច​ឆ្លង​​តាម​រយៈ​ទង​សុក​ដែល​អាច​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​កូន​ធ្ងន់​ធ្ងរ​រួម​មាន៖

    – ស្អូច

    – កញ្រ្ជិល

    – អុតស្វាយ

    – គ្រុនចាញ់

    – Toxoplasmosisជាដើម។

    ដូច​នេះ ម៉ាក់ៗ​ដែល​មាន​ផ្ទៃពោះ​គួរ​ថែ​ទាំ​សុខភាព​ឲ្យ​បាន​ល្អ​ ត្រូវ​ប្រយ័ត្ន​នឹង​សកម្មភាព របប​អាហារ និង​របៀប​រស់​នៅ​ប្រចាំ ដើម្បី​សុខភាព​ផ្ទាល់​ខ្លួន និង​សុខភាព​កូន​ក្នុង​ផ្ទៃ បើ​មិន​ចង់​ឲ្យ​កូន​កើត​មក​មាន​បញ្ហា​។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ May 19, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម