backup og meta

ម្តាយមានជំងឺរលាកថ្លើមប្រភេទ B ធ្វើម៉េច ការពារមិនឲ្យឆ្លងទៅកូន ពេលពពោះ សម្រាល និងបំបៅ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 24, 2020

    ម្តាយមានជំងឺរលាកថ្លើមប្រភេទ B ធ្វើម៉េច ការពារមិនឲ្យឆ្លងទៅកូន ពេលពពោះ សម្រាល និងបំបៅ?

    ជំងឺ​រលាក​ថ្លើម​ប្រភេទ B ជា​ជំងឺ​ថ្លើម​មួយ​ប្រភេទ​ដែល​បង្ក​ឡើង​ដោយ​ពពួក​វីរុស បង្ក​ឲ្យ​រលាក​ថ្លើម​ស្រួច​ស្រាវ និង​រ៉ាំរ៉ៃ​ដែល​បណ្តាល​ឲ្យ​អ្នក​ជំងឺ​ប្រឈម​ទៅ​នឹង​ជំងឺ​ក្រិន​ថ្លើម និង​មហារីក​ថ្លើម។ ជំងឺ​ថ្លើម​ប្រភេទ B អាច​ឆ្លង​តាម​វិធី​ជា​ច្រើន ក្នុង​នោះ​ក៏​មាន​ការ​ចម្លង​ពី​ម្តាយ​ទៅ​កូន​ផង​ដែរ។ តើ​ម៉ាក់ៗ​ដែល​មាន​ផ្ទុក​មេរោគ​ថ្លើម​ប្រភេទ B អាច​បង្ការ​មិន​ឲ្យ​ឆ្លង​ទៅ​កូន​ក្នុង​ផ្ទៃ​ដោយ​របៀប​ណាខ្លះ?

    បើ​តាម​ការ​បក​ស្រាយ​របស់​មន្ទីរពេទ្យ កាល់ម៉ែត ការ​ចម្លង​ពី​ម្តាយ​ដែល​មាន​ផ្ទុក​មេរោគ​ថ្លើម​ប្រភេទ B ទៅ​ទារក គឺ​ក្នុង​អំឡុង​ពេល​សំខាន់៣ ទី១ ពេល​ពពោះក្នុង​ត្រីមាស​ទី៣ ទី២ ក្នុង​ពេល​សម្រាល និង ទី៣ ពេល​បំបៅដោះ​ទារក។

    ចំពោះ​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​វិញ ត្រួវ​ពឹង​ផ្អែក​ទៅ​លើ​ការ​ពិនិត្យ​ឈាម (AgHbs, AcHbs, AcHbc, និង PCR HBV) ក្នុង​ដំណាក់កាល​រលាក​ថ្លើម​ស្រូច​ស្រាវ។ រាល់​ស្ត្រី​ដែល​មាន​ផ្ទៃពោះ ការ​ធ្វើ​រោគ​វិនិច្ឆ័យ​មេរោគ​រលាក​ថ្លើម​ប្រភេទ B ត្រូវ​ធ្វើ​ឡើង​នៅ​អំឡុង​ត្រីមាស​ទី ២ គឺ​នៅ​ពេល​គភ៌​អាយុ​បាន ៦ខែ។ មន្ទីរពេទ្យ​កាល់ម៉ែត បញ្ជាក់​ថា ប្រសិន​ជា​ការ​ពិនិត្យ​ឈាម​បញ្ជាក់​ថា ស្រ្តី​មាន​ផ្ទុក Antigen Hbs វិជ្ជមាន​នោះ គឺ​តម្រូវ​ឲ្យ​ពិនិត្យ​ឈាម​មួយ​ចំនួន​មន្ថែម​ទៀត ដើម្បី​រាប់​ចំនួន​មេរោគ​ថ្លើម​ប្រភេទ B។ បើ​កាលណា​វត្តមាន​មេរោគ​នៅ​ក្នុង​ឈាម​មាន​ចំនួន​លើស​ពី ១០ម៉ឺន UI ស្រ្តី​មាន​ផ្ទៃពោះ​តម្រូវ​ឲ្យ​ប្រើ​ថ្នាំ​ប្រឆាំង​នឹង​មេរោគ​រលាក​ថ្លើម​ប្រភេទ​បេ រហូត​ដល់​ពេល​សម្រាល​ទារក ដើម្បី​កាត់​បន្ថយ​ការ​ចម្លង​មេរោគ​ទៅ​ទារក នៅ​ពេល​សម្រាល។

    ក្រោយ​ពី​សម្រាល​នៅ​អំឡុង​ពេល ២៤ម៉ោង ទារក​ត្រូវ​បាន​ការពារ​ដោយ​ការ​ចាក់​ថ្នាំ​បង្ការ​រលាក​ថ្លើម​ប្រភេទ B។ បន្ទាប់​ពី​ចាក់​ថ្នាំ​បង្ការ ២៤ ម៉ោង ទារក​អាច​ទទួល​ការ​បំបៅ​ដោះម្តាយ​បាន​ដោយ​សុវត្ថិភាព ហើយ​យើង​ត្រូវបន្ត​ចាក់​វ៉ាក់សាំង​បង្ការ​រលាក​ថ្លើម​ប្រភេទ B ឲ្យ​ទារក​ឲ្យ​គ្រប់​ចំនួន​៣ដង ដោយ​លើកទី២ នៅ​១ខែ​បន្ទាប់ និង​លើក​ទី៣ នៅ៦ខែ​បន្ទាប់។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 24, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម