backup og meta

ក្រុមស្រ្តីទាំងនេះ ងាយប្រឈមនឹងជំងឺបម្រុងក្រឡាភ្លើងជាងគេ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Oct 22, 2020

    ក្រុមស្រ្តីទាំងនេះ ងាយប្រឈមនឹងជំងឺបម្រុងក្រឡាភ្លើងជាងគេ

    ម៉ាក់ៗ​ពពោះ​ច្បាស់​ជា​ធ្លាប់​ឮ​ពី​ជំងឺ​បម្រុង​ក្រឡា​ភ្លើង​ហើយ។ ជំងឺ​នេះ​ភាគ​ច្រើន​កើត​ឡើង​នៅ​ពេល​ដែល​ម៉ាក់ៗ​ពពោះ​បាន​ ២០ ​សប្ដាហ៍ ហើយ​ជំងឺ​នេះ​អាច​បណ្ដាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​ទាំង​ម្ដាយ និង​កូន​ក្នុង​ផ្ទៃ។ ចុះ​ស្ត្រី​ណា​ខ្លះ​ដែល​ងាយ​កើត​ជំងឺ​បម្រុង​ក្រឡា​ភ្លើង​នេះ?

    លោក​វេជ្ជបណ្ឌិត សឿ ច័ន្ទវិសាល ឯកទេស​រោគ​ស្ត្រី និង​សម្ភព បាន​ឲ្យ​ដឹង​ថា ស្ត្រី​ដែល​ប្រឈម​នឹង​ជំងឺ​បម្រុង​ក្រឡាភ្លើង​នេះ ត្រូវ​បាន​ចែក​ចេញ​ជា​៣​កម្រិត គឺ​ខ្ពស់ មធ្យម និង​ទាប​ដូច​ខាង​ក្រោម៖

    ក្រុម​ប្រឈម​កម្រិត​ខ្ពស់

    – មាន​ប្រវត្តិ​កើត​ជំងឺ​បម្រុង​ក្រឡា​ភ្លើង

    – កូន​ភ្លោះ២ ៣…

    – មាន​ជំងឺ​លើស​ឈាម មុន​មាន​ផ្ទៃពោះ

    – មាន​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ១ និង២

    – ជំងឺ​តម្រង​នោម

    – ជំងឺ​ប្រព័ន្ធ​ភាពស៊ាំ

    ក្រុម​ប្រឈម​កម្រិត​មធ្យម

    – ស្ត្រី​មាន​កូន​ដំបូង

    – ស្ត្រី​ធាត់ (MBI>30)

    – ប្រវត្តិ​គ្រួសារ​មាន​អ្នក​កើត ជំងឺ​បម្រុង​ក្រឡា​ភ្លើង (ម្ដាយ ឬ​បង​ស្រី​បង្កើត)

    – ស្ត្រី​ដែល​កម្រិត​ជីវភាព​ទាប

    – ស្ត្រី​មាន​អាយុ​លើស​ពី​៣៥​ឆ្នាំ

    ក្រុម​ប្រឈម​កម្រិត​ទាប

    – ស្ត្រី​ដែល​ពពោះ​គ្រប់​ខែ និង​មិន​ធ្លាប់​មាន​ជំងឺ​អ្វី​អំឡុង​ពេល​ពពោះ

    លោក​បន្ត​ថា ជំងឺ​បម្រុង​ក្រឡា​ភ្លើង​នេះ បង្ក​ជា​ផល​វិបាក​គ្រោះ​ថ្នាក់​ច្រើន​ដូច​ជា កូន​លូតលាស់​មិន​ល្អ ខ្សោយ កើត​មិន​គ្រប់​ខែ ប្លាកែត​ចុះ​ទាប របើក​សុក ស្លាប់​កូន​និង​ម្ដាយ ឬ​បែក​កោសិកា​ឈាម​ក្រហម​។ល។

    ក្នុង​ករណី​ដែល ម៉ាក់ៗ​កើត​ជំងឺ​បម្រុង​ក្រឡា​ភ្លើង ត្រូវ​តាមដាន​ព្យាបាល​ជាមួយ វេជ្ជបណ្ឌិត​ជំនាញ សម្ភព និង​រោគ​ស្ត្រី ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ចៀស​វាង​ហេតុ​ការ​អាក្រក់​កើត​ឡើង (អាច​ស្លាប់​ទាំង​ម្ដាយ និង​ទារក)។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Oct 22, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម