backup og meta

ធុញនឹងអាការៈចាញ់កូនខ្លាំង ម៉ាក់ៗពពោះ សាកដោះស្រាយតាមបទពិសោធន៍នេះបាន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Aug 18, 2022

    ធុញនឹងអាការៈចាញ់កូនខ្លាំង ម៉ាក់ៗពពោះ សាកដោះស្រាយតាមបទពិសោធន៍នេះបាន

    អំឡុង​ពេល​ពពោះ ម៉ាក់ៗ​ស្ទើរ​តែ​គ្រប់​រូប មាន​អាការៈ​ចាញ់​កូន​ទោះ​តិច ឬ​ខ្លាំង​ក្ដី។ សម្រាប់​ម៉ាក់ៗ​ពពោះ​មួយ​ចំ​នួន ការ​ចាញ់​កូន​ខ្លាំង គឺ​ជា​រឿង​គួរ​ឲ្យ​ធុញ​ទ្រាន់​មួយ ដោយ​សារ​អាការៈ​ធ្វើ​ទុក្ខ​មិន​អាច​ធ្វើ​អ្វី​បាន​ពេញ​លេញ។ ចុះ​បើ​ម៉ាក់ៗ​ចាញ់​កូន​ខ្លាំង​បែប​នេះ អាច​មាន​វិធី​អ្វី​ជួយ​កាត់​បន្ថយ និង​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​ម៉ាក់ៗ​ពពោះ​ដែរ ឬ​អត់?

    “នៅ​ពេល​ខ្ញុំ​ពពោះ​បាន​ប្រហែល៧-៨ អាទិត្យ ខ្ញុំ​ចាប់​ផ្ដើម​ចាញ់​កូន​ខ្លាំង ធ្វើ​ទុក្ខ​ច្រើន រក​ធ្វើ​អ្វី​ក៏​មិន​សូវ​បាន​ដែរ។ ពេល​ចាញ់​កូន​ម្ដងៗ ខ្ញុំ​ធុញ​ណាស់។” នេះ​បើ​តាម​បទ​ពិសោធន៍​ម៉ាក់ៗ​ធ្លាប់​ពពោះ​ពី​មុន​មក អ្នក​ស្រី ម៉ម លក្ខិណា ម្ចាស់​ហាងលក់សម្ភារៈបេប៊ី នៅ​ស្ទឹង​មាន​ជ័យ។

    ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

    ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

    អ្នក​ស្រី​បន្ត​ថា ភាគ​ច្រើន​អាការៈ​ចាញ់​កូន​ធ្វើ​ទុក្ខ​នៅ​ពេល​ព្រឹក បន្ទាប់​ពី​ញ៉ាំ​អាហារ ពិសេស​ក្រោយ​លេប​ថ្នាំ​ជាតិ​ដែក​រួច។ ពេល​អាការៈ​ចាញ់​កូន​ធ្វើ​ទុក្ខ​ម្ដងៗ ចេះ​តែ​វិល​មុខ អស់​កម្លាំង ចេះ​តែ​ចង់​ក្អួត និង​ត្រូវ​រក​កន្លែង​សម្រាក​ភ្លាម​ៗ​តែ​ម្ដង។ ប៉ុន្តែ អាការៈ​ចាញ់​កូន បែរ​ជា​អន់​ថយ​នៅ​ពេល​ថ្ងៃ និង​ល្ងាច លុះ​ត្រា​តែ​មាន​ចំណី​អាហារ​ដែល​ឃើញ​ហើយ មិន​ចង់​ញ៉ាំ បើ​ញ៉ាំ​ដឹង​តែ​ចង្អោរ​ចេញ​មក​វិញ​គ្មាន​សល់។ ដូច​គ្នា​នេះ នៅ​ពេល​ដែល​ធុំ​ក្លិន​ខ្ទឹម ត្រី ឬ​ហិត​ក្លិន​ទឹក​អប់​ឈួល​ខ្លាំង ក៏​អាការៈ​ចាញ់​កូន​ធ្វើ​ទុក្ខ​ដែរ។

    អត្ថបទគួរអាន៖

    តិចនិក​ដោះ​ស្រាយ​បញ្ហា​ចាញ់​កូន​ខ្លាំង

    អាហារ​ល្អ​ៗ​ដែល​គ្នា​យើង​ពពោះ គួរ​ញ៉ាំ​មាន៖

    ១. ថ្នាំ​ជាតិ​ដែក

    ២. អាហារ​មាន​សារធាតុ​ចិញ្ចឹម​ច្រើន (បន្លែ ផ្លែឈើ សាច់…)

    ៣. ទឹក​ដោះ​គោះ​សម្រាប់​ស្ត្រី​ពពោះ ព្រោះ​ទឹក​ដោះ​គោ​អាច​ជួយ​បន្ថែម​កម្លាំង​ឲ្យ​ម៉ាក់ៗ ក្នុង​ករណី​ដែល​ញ៉ាំ​អាហារ​មិន​សូវ​បាន និង​ល្អ​ទៅ​ដល់​គភ៌

    លើស​ពី​នេះ អ្នក​ស្រី បាន​ណែនាំ​ឲ្យ​ម៉ាក់ៗ​ពពោះ​ទាំង​អស់​ដែល​មាន​បញ្ហា​ចាញ់​កូន​ខ្លាំង ញ៉ាំ​អាហារ​មិន​សូវ​បាន ក៏​ត្រូវ​ព្យាយាម​ញ៉ាំ​ម្ដង​បន្តិចៗ​ដែរ កុំ​ឲ្យ​អត់​អាហារ​សោះ ព្រោះ​បើ​មិន​ញ៉ាំ ខ្លួន​យើង​ក៏​ខ្សោយ អា​អូន​នៅ​ក្នុង​ផ្ទៃ​ក៏​ខ្សោយ​ដូច​គ្នា។ ម៉្យាង​វិញ​ទៀត ម៉ាក់ៗ​ពពោះ ត្រូវ​ធ្វើ​ចិត្ត​ឲ្យ​សប្បាយ​រីករាយ និង​មិន​ត្រូវ​ស្ត្រេស ពិបាក​ចិត្ត​ច្រើន ព្រោះ​បើ​ម៉ាក់ៗ​ពិបាក​ចិត្ត អាច​ធ្វើ​ឲ្យ​អា​អូន​ក្នុង​ផ្ទៃ​ខ្សោយ មិន​សូវ​រស់​រវើក​ដូច​កូន​ក្មេង​ដទៃ។

    ចាញ់កូន Hello គ្រូពេទ្យ

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Aug 18, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម