backup og meta

ស្រីៗ​ពពោះ បើ​នៅជិត​អ្នក​ជក់​បារី គ្រោះ​ថ្នាក់ធំ​ខ្លាំង​ដល់​គភ៌

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ ចាន់ សុខឡាង · កែ Jun 14, 2019

    ស្រីៗ​ពពោះ បើ​នៅជិត​អ្នក​ជក់​បារី គ្រោះ​ថ្នាក់ធំ​ខ្លាំង​ដល់​គភ៌

    ជក់​បារី​បង្ក​ផល​អវិជ្ជមាន​ច្រើន​ចំពោះ​សុខភាព កុំ​ថា​ឡើយ​ស្រីៗ​មានផ្ទៃ​ពោះ កាន់​តែ​គ្រោះ​ថ្នាក់​ខ្លាំង​ថែម​ទៀត។ ចំពោះ​ស្រីៗកំពុង​ពពោះ មិន​ចាំ​បាច់ដល់​ថ្នាក់​ជក់​ទេ គ្រាន់​តែ​នៅ​ជិត​ផ្សែង​បារី ក៏អាច​ប៉ះពាល់​កូន​ក្នុង​ផ្ទៃ​បាន​ដែរ។ ការ​ទទួល​រង​ផ្សែង​បារីចំពោះ​ស្រីៗ​មាន​ផ្ទៃ​ពោះ ត្រូវ​គេបែង​ចែក​ជា​ ២ ​ក្រុម គឺស្រូបផ្សែង​បារី​ដោយ​ប្រយោល និងក្រុមអ្នក​ប៉ះពាល់​ទាំង​មិន​ដឹង​ខ្លួន។

    ១- អ្វីជាស្រូបផ្សែង​បារី​ដោយ​ប្រយោល?

    ស្រូបផ្សែង​បារី​ដោយ​ប្រយោល ជាភាសា​បច្ចេកទេស Second hand smoke សំដៅ​លើ​​ផ្សែង​បារី​ដែល​មនុស្ស​នៅ​ជុំ​វិញយើង​​បាន​ជក់ វាប្រៀប​បាន​ទៅ​ស្រា​ក្រឡុក​មួយ​កែវ ​​បានមក​ពី​សារ​ធាតុ​គីមី​ជាង ៤.០០០ ប្រភេទ ក្នុង​នោះ​មាន ៥០ ប្រភេទ​ ត្រូវ​បាន​បង្ហាញ​ថា​អាច​បង្ក​ឲ្យ​មាន​ជំងឺ​មហារីក។

    ២- ស្រូបផ្សែង​បារី​ដោយ​ប្រយោលអាចប៉ះពាល់កូនក្នុង​ផ្ទៃ​កម្រិតណា?

    ស្រូបផ្សែង​បារី​ដោយ​ប្រយោល ឬ Second hand smoke អាច​បង្ក​ឲ្យ​មាន​ផល​វិបាក​ជាច្រើន​ចំពោះ​ស្រីៗ​កំពុង​មាន​ផ្ទៃ​ពោះ ខណៈបញ្ហា​សុខ​ភាព​ទូ​ទៅ​បណ្តាល​មក​ពីស្រូបផ្សែង​បារី​ដោយ​ប្រយោល មាន៖

    – ​រលូត​កូន

    – កូន​កើត​មិន​គ្រប់​គីឡូ

    – កូន​កើត​មិន​គ្រប់​ខែ

    – មាន​បញ្ហា​ក្នុង​ការ​លូតលាស់

    – មាន​ការ​លំបាក​ក្នុង​ការ​រៀន

    – មាន​រោគ​សញ្ញា​ស្លាប់​ភ្លាម​ៗ​របស់​ទារក (SIDS)

    ការ​សិក្សា​បាន​បង្ហាញ​ថា​ ផល​ប៉ះ​ពាល់​ពីការស្រូបផ្សែង​បារី​ដោយ​ប្រយោល អំឡុង​ពេល​មាន​ផ្ទៃ​ពោះ​ អាច​បង្កគ្រោះ​ថ្នាក់​ ដល់​ការ​លូត​លាស់​ផ្នែក​ស្មារតី និង​ខួរ​ក្បាល​ទារកបាន។

    ៣- គ្រោះថ្នាក់ដោយ​ប៉ះពាល់​ទាំង​មិន​ដឹង​ខ្លួន​ពេល​ពពោះ

    ចៀស​វាង​ពី​ការ​ជក់​បារី​ ឬស្រូប​ផ្សែង​ពី​ម​នុស្ស​ជុំ​វិញ​ខ្លួន​តែ​មួយមុខ ​គឺមិនទាន់​គ្រប់​គ្រាន់​ទេ។ ស្រីៗមាន​ផ្ទៃ​ពោះ​ជា​ច្រើន ​បាន​ទទួល​រង​​ផ្សែង ឬប៉ះពាល់​ជាមួយ​កាក​សំណល់​បារី ដោយ​មិន​ដឹង​ខ្លួន ​ហៅថា Third hand smoke។ នៅ​ពេលមាន​អ្នក​ជក់​បារី នោះ​ផ្សែង ឬកាក​សំណល់​បារី​ នឹង​ជាប់​នៅ​លើ​គ្រឿង​សង្ហារឹម ព្រំ ថ្នាំ​លាប ក៏​ដូច​ជា​របស់​ផ្សេងៗ​ទៀត ហើយ​ផ្សែង​នេះ​ គឺអាច​នៅ​បាន​ជា​ច្រើន​ឆ្នាំ។

    បើ​កន្លែង​យើង​មាន​ក្លិន​ផ្សែង​បារី ទោះ​ជា​គ្មាន​គេជក់​ក៏​ដោយ ​ក៏​​គួរ​​ចាក​ចេញ​​ភ្លាម​ បើកំពុង​​មានផ្ទៃ​ពោះ។ សារ​ធាតុ​គីមី​ក្នុង​ផ្សែង​បារី ​អាច​ចូល​ទៅ​ក្នុង​ចរន្ត​ឈាមយើង រួច​ឆ្លង​កាត់​តាម​ឈាមទៅ​កាន់គភ៌ក្នុង​ផ្ទៃ​។ ការ​ស្រាវ​ជ្រាវ​បង្ហាញ​ថា ការ​ប៉ះពាល់​ជា​មួយ​បារី​ទាំង​មិន​ដឹង​ខ្លួន ធ្វើ​ប៉ះ​ពាល់​ដល់​ការ​អភិវឌ្ឍ​​សួត​ទារក ​អាច​នាំ​ឲ្យ​មាន​បញ្ហា​ដល់​ផ្លូវ​ដង្ហើមទៀត​ផង។

    ផ្សែងបារី Hello គ្រូពេទ្យ

    អត្ថបទពាក់ព័ន្ធ៖

    • សុខៗ​ស្រាប់​តែ​មាន​ផ្ទៃទាំង​​មិន​ទាន់​ចង់បាន​ ត្រូវ​ធ្វើ​ម៉េច?
    • ​គេងអត់លក់ពេល​ពពោះ ប្រើ​ថ្នាំ​ងងុយគេង ប៉ះពាល់អត់?​

    ៤- វិធី​សាស្ត្រ​ការពារ

    ​បើ​កំពុង​តែ​ព្យា​យាមចង់​យក​កូន ​គួរ​ឈប់​​ជក់​បារី​ទាំង​ស្រុង ត្រូវ​ព្យាយាម​ឲ្យ​អស់​ពី​សមត្ថ​ភាព​ ​ដើម្បី​កាត់​បន្ថយ​នូវ​បរិមាណ​នៃ Third hand smoke ក្នុង​ផ្ទះយើង។ ​ដៃ​គូ​ ឬប្តី ​នៅ​តែ​ជក់​បារី ​ត្រូវ​ប្រាកដ​ថា​ពួក​គេ​ជក់​នៅ​ក្រៅ​ផ្ទះ និង​មិន​ចូល​ផ្ទះ​ជា​មួយ​នឹង​សម្លៀក​បំពាក់​ពួក​គេ​ពាក់​ពេល​ជក់​បារី​នោះ​ទេ។ ​គួរ​​ឲ្យ​ដៃ​គូ ឬប្តី​យើង ​ពាក់​អាវ​ក្រៅ​នៅ​ពេលជក់​បារី និង​ត្រូវ​ដោះ​អាវ​នោះ​ចេញ​ ពេល​ចូល​ផ្ទះ​វិញ។

    ក្រោយ​ពី​កូន​សម្រាល​រួច ​ត្រូវ​កំណត់​នូវ​កម្រិត​ជាតិ​ផ្សែង​បារី​ដែល​​ប៉ះ​ពាល់​ដល់​កូន​ ​ដោយ​សារ​​ក្មេង​ប៉ះ​ពាល់​ដោយ​ប្រយោល ងាយ​ប្រឈម​​ជំងឺ SIDS (រោគ​សញ្ញា​ស្លាប់​ភ្លាមៗ​លើ​ទារក)។ លើស​ពី​នេះ​ទៀត ក្មេង​ប៉ះ​ពាល់​​ផ្សែង​បារីដោយ​ប្រយោល (Second hand smoke) ងាយ​​ធ្វើ​ឲ្យ​​​ចុះ​ខ្សោយ​​ប្រព័ន្ធ​ការ​ពារ​រាង​កាយ មាន​ហានិភ័យ​ខ្ពស់​​ឆ្លង​មេរោគ និង​បញ្ហា​ផ្លូវ​ដង្ហើម។ ផ្សែង​បារី Third hand smoke ក៏​អាច​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដូច​គ្នា​ដែរ ហេតុនេះត្រូវ​ថែទាំកូនឲ្យ​បាន​ល្អ ​ឲ្យ​នៅ​ឆ្ងាយ​ពី​កន្លែង​អាច​មាន​សំណល់​ផ្សែង​បារី។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ ចាន់ សុខឡាង · កែ Jun 14, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម