backup og meta

រកឃើញអ្នកឆ្លង COVID-19 ថ្មី ម្នាក់ទៀតហើយ នៅទឹកថ្លា ភ្នំពេញ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ May 23, 2020

    រកឃើញអ្នកឆ្លង COVID-19 ថ្មី ម្នាក់ទៀតហើយ នៅទឹកថ្លា ភ្នំពេញ

    តាម​ការ​ប្រកាស​របស់​ក្រសួង​សុខាភិបាល កម្ពុជាបាន​រក​ឃើញ​ករណី​វិជ្ជមាន COVID-19 ថ្មី ១នាក់ នៅថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០២០នេះ។

    ករណី​វិជ្ជមាន​ថ្មី​នោះ ជា​ស្ត្រី​ជន​ជាតិ​ខ្មែរ អាយុ៣៩ឆ្នាំ រស់នៅ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ ជា​អ្នក​ធ្វើ​ដំណើរ​ដែល​បាន​វិល​ត្រលប់​ពីសហរដ្ឋ​អាមេរិក​វិញ ឆ្លងកាត់បន្តជើងហោះហើរសាធារណរដ្ឋកូរ៉េ នៅបានមកដល់កម្ពុជាតាំងពីថ្ងៃទី៨ ឧសភា ឆ្នាំ២០២០។

    តាម​ការលម្អិត​របស់​ក្រសួង​​សុខាភិបាល ពេល​មក​ដល់កម្ពុជាវិញ ស្ត្រីរូប​នោះ​បាន​រស់នៅ​ដោយឡែក​ដោយ​ខ្លួនឯង និង​បានទៅ​ពិនិត្យ​សំណាក​នៅ​មន្ទីរពេទ្យ​មិត្តភាពខ្មែរ-សូវៀត នៅ​ថ្ងៃទី១២ ឧសភា ដោយ​សារ​មានអាការៈ​ក្អក​តឹង​ច្រមុះ និង​ស្ងួត​បំពង់ក តែ​លទ្ធផល​អវិជ្ជមាន។ រហូត​ដល់​ថ្ងៃទី២២ ឧសភា អាការៈនៅតែមិន​ធូរស្រាល ក៏​ទៅ​ធ្វើ​តេស្ត​ម្តង​ទៀត ឯ​លទ្ធផលក៏​វិជ្ជមា​ន COVID-19។

    បច្ចុប្បន្​នស្រ្តី​វ័យ ៣៩ឆ្នាំរូប​នេះ កំពុង​​សម្រាក​​ព្យាបាល​​នៅ​​មន្ទីរពេទ្យ​​មិត្តភាព​​ខ្មែរ-សូវៀត។

    តួលេខ​អ្នក​ឆ្លង COVID-19 សរុប​មាន ១២៤នាក់ (ស្រី​៣៩នាក់ បុរស​៨៥នាក់) ក្នុង​នោះ​ព្យាបាល​ឲ្យ​ជា​សះ​ស្បើយមាន​១២២នាក់ និង​កំពុង​សម្រាក​ព្យាបាល​ចំនួន​ ២នាក់។ ករណីអ្នក​ជំងឺ​ COVID-19 កំពុង​សម្រាក​ព្យាបាល​២នាក់​នេះ ជា​ករណី​រក​ឃើញ​ឆ្លង ​ថ្មី  បន្ទាប់​ពី​ស្ងប់​ស្ងាត់​អស់​​រយៈពេល​ជាង​១ខែ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ May 23, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម