ឯកឧត្តមបានបញ្ជាក់ថា ក្នុងចំណោមបងប្អូនខ្មែរទាំង ៧៩នាក់ ក្រោយធ្វើតេស្តសំណាករួចរាល់ លទ្ធផលបញ្ជាក់ថា ២៣នាក់ មានលទ្ធផលវិជ្ជមាន COVID-19 ហើយទាំង ២៣នាក់បាននៅសម្រាកនៅមន្ទីរពេទ្យអស់ហើយដែរ។ ចំពោះអ្នកដែលឆ្លងពីបងប្អូនខ្មែរទាំង២៣នាក់ មានចំនួន ៥នាក់ ឯអ្នកពាក់ព័ន្ធជាង៣០០ករណីទៀត លទ្ធផលអវិជ្ជមាន COVID-19។
គិតត្រឹមយប់ថ្ងៃទី២០ កម្ពុជាមានអ្នកឆ្លង COVID-19 ចំនួន ៥១ នាក់ ក្នុងនោះមានជនជាតិចិន ១ នាក់ ជាសះស្បើយ អង់គ្លេស ៣ នាក់ កាណាដា ១ នាក់ ប៊ែលហ្សិក ១ នាក់ បារាំង ២ នាក់ ម៉ាឡេស៊ី ១២ នាក់ និងខ្មែរ ៣១ នាក់។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕