មិនត្រឹមតែបិទមិនឲ្យរកស៊ីម៉ាស់ទេ តែនឹងឈានដល់ការបិទឱសថស្ថានលែងឲ្យរកស៊ីអស់មួយជីវិតតែម្តង បើសិនជារកឃើញថា ឱសថស្ថាននោះឆ្លៀតឱកាសលក់ម៉ាស់ឡើងថ្លៃ។ នេះជាលើកឡើងរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីអញ្ជើញជួបគ្រូពេទ្យស្ម័គ្រចិត្ត ប្រមាណ៣០០នាក់ មុនចេញទៅព្យាបាល COVID-19។