ក្រុមអ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យ Illinois សហរដ្ឋអាមេរិកថ្មីៗនេះបានផលិតចេញជាពូជពោតប្រភេទពណ៌ស្វាយដែលមានផ្ទុកនូវសារធាតុប្រឆាំងជំងឺធាត់ ដំណើររលាក និងជំងឺទឹកនោមផ្អែម នេះបើតាមសារព័ត៌មានស៊ីនហួរ។
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
ក្រុមអ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យ Illinois សហរដ្ឋអាមេរិកថ្មីៗនេះបានផលិតចេញជាពូជពោតប្រភេទពណ៌ស្វាយដែលមានផ្ទុកនូវសារធាតុប្រឆាំងជំងឺធាត់ ដំណើររលាក និងជំងឺទឹកនោមផ្អែម នេះបើតាមសារព័ត៌មានស៊ីនហួរ។
ក្រុមអ្នកវិទ្យាសាស្រ្តនៃសាកលវិទ្យាល័យខាងលើ បានយកពូជពោតប្រភេទ Apache Red ទៅបង្កាត់ជាមួយពូជពោតពណ៌ស្វាយជាង២០ប្រភេទផ្សេងទៀត បូករួមទាំងការផ្ស៊ាំជាមួយសារធាតុ Anthocyanins។ សារធាតុ Anthocyanins ដែលជាប្រភេទធាតុគីមីមានប្រយោជន៍ម្យ៉ាងមាននៅក្នុងអាហារមួយចំនួន ដែលជួយកាត់បន្ថយហានិភ័យជំងឺបេះដូង ជំងឺទឹកនោមផ្អែមប្រភេទ២ និងជំងឺមហារីកមួយចំនួន។
ចំពោះការសិក្សាខាងលើ ក្រុមអ្នកស្រាវជ្រាវបានពិសោធន៍ទៅលើសត្វកណ្តុរ ហើយលទ្ធផលបានបង្ហាញថា កណ្តុរដែលបានស៊ីពោតបង្កាត់មានសារធាតុ Anthocyanins បានកាត់បន្ថយកោសិកាបង្កឲ្យធាត់ពី៨-៥៦%។ បន្ថែមពីនោះ អ្នកវិទ្យាសាស្រ្តក៏បានរកឃើញដែរថា ពោតនេះបានជំរុញភាពស៊ាំរបស់អាំងស៊ុយលីនពី២៩-៦៤% និងបានកាត់បន្ថយជាតិស្ករអាក្រក់ពី៣០%-១៣៩%ទៀតផង។
’ពួកយើងសម្គាល់មើលឃើញថា មានការប្រែប្រួលក្នុងម៉ូលេគុលសំខាន់ដែលវាបានកាត់បន្ថយដំណើររលាករបស់អាំងស៊ុយលីន ហើយក៏ឃើញសារប្រយោជន៍ជាច្រើននៅក្នុងពោតបង្កាត់ថ្មីនេះ’។ នេះបើតាមការបញ្ជាក់ពី វេជ្ជបណ្ឌិត Diego Luna Vital ដែលអ្នកស្រាវជ្រាវម្នាក់ក្នុងការពិសោធន៍ខាងលើ៕
អត្ថបទពាក់ព័ន្ធ៖
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕