ជាទូទៅ ទារកកើតមកមានទម្ងន់តិចជាង ២,៥គីឡូក្រាម ចាត់ទុកថា ទារកនោះមិនគ្រប់គីឡូនោះទេ។ នៅតំបន់អាស៊ាន ប្រទេសហ្វីលីពីន មានទារកកើតមកមិនគ្រប់គីឡូច្រើនជាងគេ ខណៈវៀតណាមមានតិចជាងគេ ឯខ្មែរស្ថិតក្នុងចំណាត់ថ្នាក់លេខ ៤។
ត្រួតពិនិត្យដោយ ដេត ធន្នី
ជាទូទៅ ទារកកើតមកមានទម្ងន់តិចជាង ២,៥គីឡូក្រាម ចាត់ទុកថា ទារកនោះមិនគ្រប់គីឡូនោះទេ។ នៅតំបន់អាស៊ាន ប្រទេសហ្វីលីពីន មានទារកកើតមកមិនគ្រប់គីឡូច្រើនជាងគេ ខណៈវៀតណាមមានតិចជាងគេ ឯខ្មែរស្ថិតក្នុងចំណាត់ថ្នាក់លេខ ៤។
ការសិក្សាដោយអង្គការយូនីសេហ្វ (UNICEF) អង្គការសុខភាពពិភពលោក (WHO) និងអង្គការសុខភាពផ្សេងទៀត ផ្ដោតលើទារកកើតមកមានទម្ងន់គ្រប់ នៅក្នុងប្រទសអាស៊ាន។ លទ្ធផលរកឃើញថា៖
១- ហ្វីលីពីន មានទារកកើតមកមានទម្ងន់មិនគ្រប់ ច្រើនជាងគេ ២០,១%
២- ឡាវ មានទារកកើតមកមានទម្ងន់មិនគ្រប់ ១៧,៣%
៣- មីយ៉ាន់ម៉ា មានទារកកើតមកមានទម្ងន់មិនគ្រប់ ១២,៣%
៤- កម្ពុជា មានទារកកើតមកមានទម្ងន់មិនគ្រប់ ១២,១%
៥- ម៉ាឡេស៊ី មានទារកកើតមកមានទម្ងន់មិនគ្រប់ ១១,៣%
៦- ប្រ៊ុយណេ មានទារកកើតមកមានទម្ងន់មិនគ្រប់ ១០,៨%
៧- ថៃ មានទារកកើតមកមានទម្ងន់មិនគ្រប់ ១០,៥%
៨- ឥណ្ឌូណេស៊ី មានទារកកើតមកមានទម្ងន់មិនគ្រប់ ១០%
៩- សិង្ហបុរី មានទារកកើតមកមានទម្ងន់មិនគ្រប់ ៩,៦%
១០- វៀតណាម មានទារកកើតមកមានទម្ងន់មិនគ្រប់ ៨,២%
មូលហេតុសំខាន់ បង្កឲ្យមានទារកកើតមកមានទម្ងន់មិនគ្រប់ ដោយសារកង្វះអាហារបំប៉នពេលពពោះ បញ្ហាសុខភាពពេលពពោះ ដូចជាសម្ពាធឈាមខ្ពស់ ទឹកនោមផ្អែម និងការឆ្លងមេរោគ។ ជាមួយគ្នានេះ លក្ខខណ្ឌពេលពពោះ ដូចជា ពពោះនៅអាយុក្មេងពេក ឬចាស់ពេក គម្លាតពេលពពោះញឹកពេក និងកត្ដាប្រឈមផ្សេងទៀត ដូចជា ជក់បារី ផឹកគ្រឿងស្រវឹង និងកើតកូនដោយវះកាត់ ក៏ធ្វើឲ្យទារកកើតមកមិនគ្រប់គីឡូផងដែរ។
អត្ថបទពាក់ព័ន្ធ៖
ទារកកើតមកមិនគ្រប់គីឡូ ប្រឈមខ្ពស់នឹងជំងឺក្រិន មាន IQ ទាប ស្លាប់នៅកុមារភាព និងជួបបញ្ហាលើសទម្ងន់ ជំងឺធាត់ ជំងឺបេះដូង និងជំងឺឆ្លងផ្សេងទៀតពេលពេញវ័យ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ត្រួតពិនិត្យដោយ
ដេត ធន្នី