សមាសធាតុជីវៈសកម្ម MA និង MB មានសមត្ថភាព ជួយរារាំងការកើតជំងឺទឹកនោមផ្អែម ជំងឺធាត់ និងជំងឺឡើងជាតិអាស៊ីដអុយរិកក្នុងឈាម (ប្រគ្រីវ)។ ចំណែកសមាធាតុ ME និង 7KS ក៏មានសមត្ថភាពផងដែរ តែមិនខ្លាំងដូចជា MA និង MB នោះទេ។
លោក Tran Dang Xuan ប្រធានមន្ទីរពិសោធន៍ជីវៈគីមី និងរូបសាស្ត្រវិទ្យារុក្ខជាតិ នៃសាកលវិទ្យាល័យ Hiroshima និងជាសមាជិកម្នាក់ នៃក្រុមអ្នកវិទ្យាសាស្ត្រ បញ្ជាក់ថា សមាសធាតុជីវៈសកម្មទាំង៤ នៅក្នុងសំបកស្រូវ ត្រូវយកចេញពីតាមរយៈវិធី Column Chromatography ហើយបន្ទាប់មក ទម្រង់របស់សមាសធាតុ ត្រូវកំណត់ដោយប្រើបច្ចេកទេស Spectral Techniques។