backup og meta

អ្នកវិទ្យាសាស្ត្ររកឃើញការព្យាបាលប្រឆាំងមហារីក ៥រូប ឈ្នះពានរង្វាន់

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Sep 11, 2019

    អ្នកវិទ្យាសាស្ត្ររកឃើញការព្យាបាលប្រឆាំងមហារីក ៥រូប ឈ្នះពានរង្វាន់

    អ្នកវិទ្យាសាស្ត្រ ៥ ​រូប បាន​ឈ្នះ​ពាន Lasker Awards ប្រចាំ​ឆ្នាំ ២០១៩ ដែល​ជាពាន​រង្វាន់​ស្រាវជ្រាវ​ផ្នែក​វេជ្ជសាស្ត្រ​ធំជាងគេ នៅ​អាមេរិក។ អ្នកវិទ្យសាស្ត្រទាំងនោះ បាន​រកឃើញ​ការព្យាបាល​​ប្រឆាំង​មហារីក និង​កោសិកា​ប្រព័ន្ធ​ការពារ។

    ក្នុង​នោះ អ្នកវិទ្យាសាស្ត្រ ២​រូប គឺ​លោក Max D. Cooper មកពី​សាកលវិទ្យាល័យ Emory និង​អ្នកជីវសាស្ត្រ​អូស្ត្រាលី Jacques Miller បាន​ឈ្នះ​ពាន ដោយ​បាន​រកឃើញ និង​កំណត់​មុខងារ​កោសិកា T និង B ដែល​បង្ហាញ​ពីដំណើរការ​ នៃ​ការ​ឆ្លើយតប​របស់​ប្រព័ន្ធ​ការពារ។

    ចំណែក​អ្នកវិទ្យាសាស្ត្រ​អាមេរិក H. Michael Shepard និង Dennis J. Slamon រួមជាមួយ​អ្នក​វិទ្យាសាស្ត្រ​អាល្លឺម៉ង់ Axel Ullrich បាន​ឈ្នះ​ពាន​រង្វាន់ តាមរយៈ​ការ​រកឃើញ​ការ​ព្យាបាល​ប្រព័ន្ធ​ការពារ (Monoclonal Antibody Therapy) ជាលើក​ដំបូង ដោយ​ផ្ដោត​លើ​ប្រូតេអ៊ីនមួយ ដែល​មាន​ផ្ទុក​ដោយ​ហ្សែន​បង្ក​ជំងឺ​មហារីក។ ការ​ព្យាបាល​ប្រព័ន្ធ​ការពារ​របៀបនេះ ជា​យុទ្ធសាស្ត្រ​មាន​ប្រសិទ្ធភាព ដើម្បី​ព្យាបាល​ដុំសាច់​មហារីក​មាន​លក្ខណៈ​រឹងៗ។

    ពានរង្វាន់​នេះ នឹង​ត្រូវ​ផ្ដល់​ជូន​ដោយ​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង Gavi និង​សមាគម Lasker-Bloomberg Public Service Award ដែល​បាន​ជួយ​ផ្ដល់​វ៉ាក់សាំង ដល់​កុមារ ៧៦០​ លាន​នាក់ និង​សង្រ្គោះ​ជីវិត ជាង ១៣​ លាន​នាក់ នៅ​ប្រទេស​ចំនួន ៧៣ តាំង​ពី​ឆ្នាំ​ ២០០០ មក។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Sep 11, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម