backup og meta

មិនទាន់ចប់ទេឆេះឃ្លាំងអំពូលនៅវៀតណាម ភាយជាតិពុល ៥០០ម៉ែត្រជុំវិញ ឥឡូវកងកម្លាំងកំពុងបន្តសម្អាត

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Sep 13, 2019

    មិនទាន់ចប់ទេឆេះឃ្លាំងអំពូលនៅវៀតណាម ភាយជាតិពុល ៥០០ម៉ែត្រជុំវិញ ឥឡូវកងកម្លាំងកំពុងបន្តសម្អាត

    នៅ​ចុង​ខែមុន “Hello គ្រូពេទ្យ’ បាន​ជម្រាបជូន​គ្នាយើង​ពី​ករណី​ឆេះ​ឃ្លាំង​អំពូល នៅ​ក្រុង​ហាណូយ របស់​វៀតណាម បណ្ដាល​ឲ្យ​លេចធ្លាយ​សារធាតុ​ពុល ជាពិសេស បារត ដែល​ប៉ះពាល់​ដល់​សុខភាព​ពលរដ្ឋ​នៅជុំ​វិញ​ទីនោះ បូករួម​ទាំង​ចំណីចំណុក​ក៏​អាជ្ញាធរ​ថា​ពុល​ដែរ រហូត ៥០០ម៉ែត្រ​ជុំវិញ​ឃ្លាំង​ដែល​បាន​លិចលង់​ក្នុង​អណ្ដាត​ភ្លើង។

    ក្រោយ​ការ​ឆេះ​ភ្លាមៗ អាជ្ញាធរ​ក្នុង​តំបន់ ហាម​មិន​ឲ្យ​ពលរដ្ឋ បរិភោគ​បន្លែ និង​ផ្លែឈើ ដែល​ដាំនៅ​ជុំវិញ​តំបន់​នោះ​ឡើយ ដោយសារ​ព្រួយបារម្ភ​ពី​ការ​សាយភាព​សារធាតុ​ពុល។ រហូត​មក​ដល់​ថ្ងៃ​១២ ខែ​កញ្ញា ម្សិលមិញ វៀតណាម សម្រេច​ប្រើ​កងទ័ព​មកពី​បញ្ជាការ​ជាន់ខ្ពស់ នៃ​សារធាតុ​គីមី និង​បុគ្គលិក នៃ​មន្ទីរ​ធនធាន និង​បរិស្ថាន​ធម្មជាតិ​ក្រុង​ហាណូយ ដើម្បី​បោសសម្អាត​សារធាតុ​ពុល។

    មេបញ្ជាការ​ជាន់ខ្ពស់​វៀតណាម បញ្ជាក់​ថា ការ​ប្រមូល និង​សម្អាត​សារធាតុគីមី នឹង​ធ្វើឡើង​ដោយ​រហ័ស ប៉ុន្ដែ​ប្រុងប្រយ័ត្ន​ខ្ពស់ ដើម្បី​ធានា​សុវត្ថិភាព ដោយ​អំឡុង​ពេល​បោសសម្អាត កងទ័ព​វៀតណាម បាន​ប្រើ​ឧបករណ៍​ពិនិត្យ​ការ​សាយភាយ​សារធាតុ​គីមី​ពុល។ ចំណែក​មនុស្ស ១.៧៧៦​នាក់ រស់នៅ​តំបន់​ជិត​នោះ ត្រូវ​បាន​ពិនិត្យ និង​ទទួល​ការ​ពិគ្រោះ​យោបល់​ផ្នែក​សុខភាព។

    អត្ថបទពាក់ព័ន្ធ៖ ឆេះឃ្លាំងអំពូលនៅក្រុងហាណូយ អាជ្ញាធរថា អាហារនៅជុំវិញ ១គីឡូម៉ែត្រ មានជាតិពុល

    គួរ​បញ្ជាក់​ថា កាលពី​ដើម​ខែ​កញ្ញា​នេះ រដ្ឋមន្រ្តី​ធនធាន និង​បរិស្ថាន​ធម្មជាតិ​រៀតណាម បញ្ជាក់​ថា ជាតិ​បារត ប្រមាណ ១៥-២៧​គីឡូក្រាម បាន​សាយភាព​ទៅកាន់​តំបន់​ជុំវិញ​ឃ្លាំង​អំពូល ក្រោយ​អគ្គិភ័យ​បាន​​ឆាបឆេះ។ មក​ដល់​បច្ចុប្បន្ន អាជ្ញាធរ​នៅ​តែ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​នៅជុំ​វិញ​ទីតាំង​នោះ ៥០០​ម៉ែត្រ ប្រុង​ប្រយ័ត្ន​ផលប៉ះពាល់​នៃ​ជាតិ​បារត ចំពោះ​សុខភាព។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Sep 13, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម