backup og meta

អង់គ្លេសរកឃើញ​វិធីព្យាបាលអ្នកខ្សោយគំហើញពីកំណើត ថ្លៃព្យាបាលជាងកន្លះលានដុល្លារ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ May 11, 2020

    អង់គ្លេសរកឃើញ​វិធីព្យាបាលអ្នកខ្សោយគំហើញពីកំណើត ថ្លៃព្យាបាលជាងកន្លះលានដុល្លារ

    អ្នកជំនាញវេជ្ជសាស្រ្តអង់គ្លេស​អាចធ្វើការព្យាបាលដោយហ្សែនថ្មីដើម្បីព្យាបាលអ្នកខ្សោយគំហើញពីកំណើតដែលបាន​ទទួលហ្សែនមិនត្រឹមត្រូវពីឪពុកម្តាយ ហើយ​​តម្លៃព្យាបាលវិញជាង​កន្លះលាន​ដុល្លារអាមេរិក​។

    ការព្យាបាលដោយហ្សែននេះ ទទួលបានការអនុញ្ញាតពីសេវាកម្មសុខភាពជាតិនៃប្រទេសអង់គ្លេស (NHS) ហើយការព្យាបាលត្រូវចំណាយ៦០០ ០០០ផោន ឬប្រហាក់ប្រហែល៧៧ម៉ឺន​ដុល្លារ។ ប៉ុន្តែ NHS បានយល់ព្រមធ្វើការបញ្ចុះតម្លៃសម្រាប់ការព្យាបាលនេះជាមួយនឹងសហគ្រាសផលិត Novartis។

    អត្ថបទពាក់ព័ន្ធ៖

    ការព្យាបាលដោយហ្សែននេះ គឺសម្រាប់ខ្សោយគំហើញដែលស្ទើរតែមើលអ្វីលែងឃើញ ដោយសារ​ retinal dystrophy ដែលការទទួលហែ្សន RPE65 មិនត្រឹមត្រូវពីឪពុកម្តាយ។ ហែ្សនមួយនេះគឺសំខាន់ណាស់ក្នុងផ្តល់នូវសារធាតុពណ៌ដែលកោសិកាងាយប្រតិកម្មនឹងពន្លឺត្រូវការដើម្បីស្រូបយកពន្លឺ។ ដំបូងវាអាចប៉ះពាល់ដល់ការមើលឃើញនៅពេលយប់ និងឈានទៅរកបាត់បង់គំហើញ​ទាំងស្រុងតែម្តង។

    អត្ថបទពាក់ព័ន្ធ៖

    ការព្យាបាលនេះ​ គឺត្រូវចាក់ហ្សែន RPE65 សិប្បនិម្មិតទៅផ្នែកខាងក្រោយនៃភ្នែក។ ហ្សែនទាំងនេះគឺផ្ទុកក្នុងវីរុសមិនមានគ្រោះថ្នាក់ ដែលអាចជ្រាបចូលទៅក្នុងកោសិកា retina។ នៅពេលចូលទៅក្នុង​ nucleus ហ្សែននេះនឹងបង្កើតប្រតេអ៊ីន RPE65 ដែលមានសារៈសំខាន់សម្រាប់ការមើលឃើញ។ 

    Matthew Wood វ័យ ៤៨ឆ្នាំ ជាអ្នកជំងឺម្នាក់ក្នុងចំណោមអ្នកជំងឺដែលបានទទួលបានការព្យាបាលនេះ។ លោក​បានចាប់ផ្តើមបាត់បង់គំហើញតាំងពីកុមារភាព និងបានក្លាយជាជនពិការភ្នែកបើទោះជានៅពេល​ខ្លះលោក​ដូចជាអាចមើលឃើញវត្ថុធំៗ និងពន្លឺភ្លើងខ្លះក៏ដោយ​។ កន្លងមក​លោក Matthew Wood ត្រូវបានគេប្រាប់ថាស្ថានភាពជំងឺដូចលោក​មិនមានការព្យាបាលទេ។ ចំណែក​លោក Jake Ternent អាយុ២៣ឆ្នាំ ជាអ្នកជំងឺម្នាក់ទៀតដេលទទួលបានការព្យាបាលដោយ​ហ្សែននេះដែរ។ 

    អត្ថបទពាក់ព័ន្ធ៖ កូនទើប​កើត​រលាក​កញ្ចក់​ភ្នែក ម៉ាក់​ប៉ាគួរ​ធ្វើ​បែប​ណា?

    វេជ្ជបណ្ឌិតដែលបានធ្វើការព្យាបាលលើអ្នកជំងឺទាំងពីរបាននិយាយ​ថា អ្នកទាំងពីរ​អាចចំណាយពេលមួយទៅពីរខែ ដើម្បីអាចដឹងថាការព្យាបាលដោយហ្សែននេះមានឥទ្ធិពលយ៉ាងណាទៅលើគំហើញ​​របស់ពួកគាត់ ឬថា​វាគ្រាន់តែបង្ការនូវការបាត់បង់គំហើញទាំងស្រុងនៅពេលអនាគត។

    ការព្យាបាលដោយហ្សែននេះគឺអាចសក្ដិសមសម្រាប់អ្នកខ្សោយភ្នែកដែលនៅសល់គំហើញខ្លះៗ​ ជាពិសេសសម្រាប់កុមារដែលមានបញ្ហានេះ ដែលវាអាចជួយបញ្ឈប់នូវការបាត់បង់គំហើញទាំងស្រុង។ ទោះបីជាការព្យាបាលដោយហែ្សនមិនត្រូវបានដឹងថាមានប្រសិទ្ធភាពយូរប៉ុណ្ណាក៏ដោយ យ៉ាងណាក៏គេគិតថាវាអាចមានប្រសិទ្ធភាពបានច្រើនឆ្នាំដែរ។

    អត្ថបទពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ May 11, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម