backup og meta

អ្នកស្ម័គ្រចិត្តសាកវ៉ាក់សាំងការពារ COVID-19 ប្រាប់ពីអាការៈបានជួបប្រទះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ មាន រតនា · កែ May 11, 2020

    អ្នកស្ម័គ្រចិត្តសាកវ៉ាក់សាំងការពារ COVID-19 ប្រាប់ពីអាការៈបានជួបប្រទះ

    អ្នក​រស់​នៅ​​​ទី​ក្រុង អ៊ូហាន ប្រមាណ​១០៨​នាក់ បាន​​ស្ម័គ្រ​ចិត្ត​ ចូល​រួម​ក្នុង​​​ការ​​ពិសោធ​ចាក់​វ៉ាក់​សាំង​ប្រឆាំង​នឹង​វីរុស​ COVID-19។ ការ​ចាក់​វ៉ាក់​សាំង​ ពិសោធ​នេះ បាន​ធ្វើ​ឡើង​ នៅ​បី​ថ្ងៃ​ក្រោយ ពេល​ដែល​ក្រុមហ៊ុន​ឱសថ Cansino Biologics ​របស់​ចិន សហការ​​រួម​គ្នា​ជា​មួយ​​ក្រុម​យោធា​ចិន ព្រម​ទាំង​​បាន​ភ្លើង​ខៀវ​ពី​រដ្ឋបាល​ក្រុង​ប៉េកាំង​ផង​ដែរ។ ជា​មួយ​គ្នា​នោះ ក៏មាន​អ្នក​​ស្ម័គ្រ​ចិត្ត​ ដែល​បានចូលរួម​សាក​ល្បង​ ឆ្លង​កាត់​នីតិវីធី​ខាង​លើ ​បាន​រៀប​រាប់​ពី​បទ​ពិសោធ​ដែល​បាន​ជួប​ផង​ដែរ។

    បើ​តាម​សារព័ត៌មាន​ចិន South China Morning Post បាន​ឱ្យ​ដឹង​ថា អ្នក​ស្ម័គ្រ​ចិត្ត​ចាក់​វ៉ាក់​សាំង ភាគ​ច្រើន​បាន​ជួប​បញ្ហា រាក​រូស សីតុណ្ហភាព​ខ្លួន​ឡើង​ក្តៅ និង​មាន​បញ្ហា​​ថប់​​អារម្មណ៍​​តិច​តួច​។ តែ​​យ៉ាង​ណា​ ពួក​គេ​និយាយ​ថា ពួក​គេ​ពេញ​ចិត្ត សម្រាប់​ការ​​ពិសោធ​​លើក​ដំបូង​នេះ ព្រោះ​​ពួក​គេ​ ធ្វើ​ឡើង​ជា​ចំណែក​មួយ សម្រាប់​​មនុស្ស​គ្រប់​គ្នា​ផង​ដែរ។

    បើ​តាម​​នារី​​ម្នាក់ ឈ្មោះ Xiao Mi ជា​អ្នក​ស្ម័គ្រ​ចិត្ត​ បាន​និយាយ​ថា៖ “មាន​មនុស្ស​ ពីរ​នាក់​ក្នុង​ក្រុម​របស់​យើង បាន​ឡើង​កម្តៅ​ខ្លួន​រហូត​ដល់ ៣៨​អង្សារ​….ហើយ​​ក៏​មាន​អ្នក​ខ្លះ​ទៀត​រាក​ផង​ដែរ​’។ នារី​ចិន​រូប​នេះ ក៏​បាន​បន្ថែម​ថា៖ “ខ្ញុំ​​មាន​អារម្មណ៍​ថា ខ្ញុំ​អាច​ទ្រាំ​ទ្រ​នឹង​បញ្ហា​ខាង​លើ​នេះ​បាន ហើយ​ខ្ញុំ​ក៏​ចង់​​​​បង្ហាញ​ពី​​តម្លៃ​របស់​មនុស្ស​ម្នាក់​ៗ ដែល​អាច​​​ចូល​រួម​ដើម្បី​​សង្គម​ជាតិ’។

    អត្ថបទពាក់ព័ន្ធ៖

    បើ​តាម​ប្រភព​សារព័ត៌មាន​ដដែល​បាន​ឱ្យ​ដឹង​ថា នីតិវិធី​ស្ម័គ្រ​​ខាង​លើ​​ ត្រូវ​ធ្វើ​ឡើង​ដោយ​ការ​ស្ម័គ្រ​ចិត្ត​ចុះ​ឈ្មោះ ហើយ​ក្រុម​អ្នក​ស័្មគ្រ​ចិត្ត​ទាំង​អស់​ ក្រោយ​ពី​ចាក់​វ៉ាក់​សាំង​រួច ត្រូវ​បាន​​ដាក់​ ចត្តាឡីស័ក(ដាក់​ឱ្យ​នៅ​ដាច់​ដោយ​ឡែក ដើម្បី​បង្ការ​ ឬ​ការពារ​កុំ​ឱ្យ​ឆ្លង​ទៅ​អ្នក​​ដែល​មិន​មាន​ជំងឺ​) ចំនួន​១៤​​ថ្ងៃ នឹង​ស្ថិត​ក្នុង​ការ​តាម​ដាន​ជាប់​រហូត​ដល់​​ថ្ងៃ​ដែល​ដឹង​ពី​ប្រសិទ្ធិភាព។

    សម្រាប់​ក្រុម​អ្នក​ស្ម័គ្រ​ចិត្ត​​សរុប​១០៨​នាក់​ ខាង​លើ ដែល​មាន​អាយុ​ចាប់​ពី​១៨ ដល់​៦០​ឆ្នាំ ត្រូវ​បាន​​ចែក​ជា​៣​ក្រុម ដែល​១​ក្រុម​មាន​ ៣៦​នាក់ ហើយ​ក្រុម​នីមួយ​ៗ បាន​ទទួល​វ៉ាក់​សាំង ក្នុង​បរិមាណ​ខុស​ៗ​គ្នា ដោយ​មាន​តិច មធ្យម និង​ច្រើន។

    អត្ថបទពាក់ព័ន្ធ៖

    ចំពោះ​នីតិវិធី​​សាក​ល្បង​វ៉ាក់​សាំង​ខាង​លើ បើ​តាម​លោក Roy Hall ជា​សាស្រ្តាចារ្យ​ផ្នែក​សិក្សា​ ពី​​ជំងឺ​ដែល​បង្ក​ដោយ​វីរុស នៃ​សាកលវិទ្យាល័យ Queensland បាន​ឱ្យ​ដឹង​ថា ទោះ​បី​វ៉ាក់​សាំង​ខាង​លើ ​បាន​ធ្វើ​ឡើង​​លឿន​ក៏​ដោយ ប៉ុន្តែ​​សម្រាប់​ការ​ផលិត​ទ្រង់​ទ្រាយ​ធំ​ ដើម្បី​តម្រូវ​ការ​មនុស្ស​ទូ​ទៅ គឺ​នឹង​ត្រូវ​ការ​​ពេល​វេលា​ច្រើន។ លោក​បន្ថែម​ថា វា​អាច​នឹង​ត្រូវ​ការ​ពេល​ចាប់​ពី​ ៦ ដល់​៩​ខែ ដើម្បី​តេស្ត​ដឹង​ពី​វ៉ាក់​សាំង ពោល​គឺ​​ត្រូវ​ចំណាយ​ពេល​ជិត​១​ឆ្នាំ រាប់​ចាប់​តាំង​ពី​ការ​រក​ឃើញ​ប្រភព​ដើម​ ដែល​បង្ក​ជំងឺ​៕ ​​​​​​

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ មាន រតនា · កែ May 11, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម