backup og meta

ពិត​អត់ ញ៉ាំ​​សាច់​​ច្រើន នឹងបាន​កូន​​ប្រុស?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Aug 22, 2019

    ពិត​អត់ ញ៉ាំ​​សាច់​​ច្រើន នឹងបាន​កូន​​ប្រុស?

    តាមចំណាំ និង​ការ​ជឿ​តៗ​គ្នា ថា ប្រុសៗ​ដែល​ចូល​ចិត្ត​ញ៉ាំ​សាច់​ច្រើន ពេល​ម៉ាក់ៗ​មាន​ផ្ទៃពោះ នោះ​នឹង​មាន​កូន​ប្រុស។ តើ​ពិត​ជា​អ៊ីចឹង​មែន​អត់?

    នោះ​គ្រាន់​តែ​ជា​ការ​ចំណាំ​តៗ​គ្នា​ប៉ុណ្ណោះ គ្មាន​ការ​សិក្សា​ណា​បញ្ជាក់​ថា ញ៉ាំ​អាហារ​នេះ​បាន​កូន​ប្រុស ធ្វើ​បែប​នោះ​បាន​ប្រុស​នោះ​ទេ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​ផ្នែក​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​កាល់ម៉ែត។

    លោក​វេជ្ជបណ្ឌិត​ថា របប​អាហារ​មិន​អាច​កំណត់​ភេទ​របស់​កូន​បាន​ទេ ជួល​កាល​យើង​ចំណាំ​ត្រូវ ជួនកាល​ក៏​ខុស​ដែរ។ “ទាក់ទង​នឹង​របប​អាហារ​វា​អាច​ដែរ ប៉ុន្តែ​គ្រាន់​តែ​ជា​ការ​សន្មត​តៗ​គ្នា​ប៉ុណ្ណោះ មិន​មាន​ការ​សិក្សា​ណា​មួយ​ច្បាស់​លាស់​ទេ។ បើ​សិន​ជា​មាន​ការ​សិក្សា​មួយ​ច្បាស់​លាស់​ថា យើង​ធ្វើ​របប​អាហារ​មួយ​ច្បាស់​ដឹង​តែ​អ៊ីចឹង អាហ្នឹង​គេ​សរសេរ គេ​បោះពុម្ព​នៅ​ទស្សនា​វដ្តី​ហើយ កាល​ណា​អត់​មាន​ការ​សិក្សា​បែប​វិទ្យាសាស្ត្រ យើង​អត់​អាច​យក​ជា​ការ​បាន​ទេ’

    អត្ថបទពាក់ព័ន្ធ​៖ ចង់ឆាប់មានកូន ក្នុងរបបអាហារត្រូវមានសារធាតុចិញ្ចឹមទាំងនេះ

    វេជ្ជបណ្ឌិត គាន់ អូន
    លោកវេជ្ជបណ្ឌិត គាន់ អូន ​ឯកទេសរោគស្ត្រី និងសម្ភព

    បើ​ចង់​បាន​កូន​ប្រុស ឬ​ស្រី ដូច​ចិត្ត​យើង​ប្រាថ្នា​នោះ លោក​វេជ្ជបណ្ឌិត​ថា បច្ចុប្បន្ន​មាន​វិធី​ធ្វើ DNA ដោយ​យក​មេ​ជីវិត​ទៅ​ពិនិត្យ ដើម្បី​ឲ្យ​ដឹង​ថា ជា​ស្រី ឬ​ប្រុស ដែល​បច្ចេកវិទ្យា​នេះ​ត្រូវ​ចំណាយ​លុយ​ច្រើន និង​មាន​តែ​នៅ​ប្រទេស​ជិត​ខាង​ប៉ុណ្ណោះ។

    “បើ​យើង​ចង់​បាន​ប្រុស​ស្រី​ពិត​ប្រាកដ គេ​ធ្វើ DNA ប៉ុន្តែ​អស់​តម្លៃ​ថ្លៃ អ្នក​គេ​មាន​លទ្ធភាព គែ​អាច​ធ្វើ DNA គេ​អាច​យក​មេ​ជីវិត​មក​មើល​ថា កូនស្រី ឬ​ប្រុស គេ​ទៅ​វិភាគ​អស់​រាប់​ពាន់​រាប់​ម៉ឺន​ដុល្លារ​ទៅ គេ​អាច​ដាក់​បាន តែ​យើង​កំណត់​តាម​បែប​ធម្មជាតិ​វា​មិន​ប្រាកដ​ទេ’។ លោក​វេជ្ជបណ្ឌិត គាន់ អូន រៀបរាប់។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Aug 22, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម