– វីតាមីន B6៖ វីតាមីន B6 ជួយសម្របសម្រួលអ័រម៉ូន ទៅលើស្រីៗមានបញ្ហាខូចខាតមេជីវិតញីដោយសារវដ្ដរដូវ (Luteal Phase) ដោយសារវីតាមីននេះ អាចទៅរំខានដល់វដ្តរដូវស្រីៗបាន។
– វីតាមីន B12៖ វីតាមីន B12 មាននាទីជួយពង្រឹងជញ្ជាំងស្បូន ធ្វើឲ្យដំណើរពពោះយើងកាន់តែប្រសើរឡើង។
– អាស៊ីដហ្វូលិក (B9)៖ អាស៊ីដហ្វូលិក ឬវីតាមីន B9 អាចជួយការពារការវិវត្តមិនប្រក្រតីពីកំណើតរបស់គភ៌អំឡុងពេលពពោះ និងការពារផលវិបាកអំឡុងពេលពពោះមួយចំនួន ដូចជា ករណីកូនកើតមុនខែ រហែកសុក និងលើសឈាមពេលពពោះ។
– ថ្នាំជាតិដែក៖ ញ៉ាំជាតិដែកមិនគ្រប់គ្រាន់ អាចបង្កឲ្យសុខភាពមេជីវិតញីមិនល្អ និងធ្វើឲ្យការបង្កកំណើតមានភាពខ្វះខាត។
– សេលេញ៉ូម៖ សេលេញ៉ូម ជាសារធាតុប្រឆាំងអុកស៊ីតកម្ម ជួយការពារមេជីវិតញី និងមេជីវិតឈ្មោលពីរ៉ាឌីកាល់សេរី។
– ស័ង្កសី៖ ញ៉ាំជាតិស័ង្កសីគ្រប់គ្រាន់ អាចជួយបង្កើនកម្រិតមេជីវិតឈ្មោល ជួយដល់ការបង្កើនទម្រង់ មុខងារ និងគុណភាពមេជីវិតឈ្មោលឲ្យកាន់តែប្រសើរឡើង។
– អាស៊ីដខ្លាញ់៖ អាស៊ីដខ្លាញ់អូមេហ្គា ៣ អាចជួយជំរុញឲ្យឆាប់មានកូន តាមរយៈការសម្របសម្រួលអ័រម៉ូនក្នុងរាងកាយ។