រូបមន្តសុខភាព

រូបមន្តសុខភាព - ជា​មាតិកា​ដោះស្រាយ​បញ្ហា​សុខភាព និង​ជំរុញ​ឲ្យ​គ្រប់គ្នាគេចផុត​ពី​បញ្ហាសុខភាព​នានា តាមរយៈ​បទពិសោធន៍​ផ្ទាល់របស់ប្រភពនានា អំណះអំណាង​ពី​ស្ថាប័នឬប្រភពជាតិអន្តរជាតិ  គ្រូពេទ្យឯកទេស ឬអ្នកជំនាញ​លើ​ផ្នែកសុខភាពជាក់លាក់ណាមួយ ដើម្បីស្របទៅតាមវេជ្ជសាស្ត្រ ឬវេជ្ជបញ្ជាក្រុមគ្រូពេទ្យ

ចំណេះដឹងទូទៅ

រូបមន្តសុខភាព

អ្នកវិទ្យាសាស្ត្របង្ហើបគន្លឹះឲ្យរស់នៅបានលើសពី ១០០ឆ្នាំ

ជាច្រើនឆ្នាំមកហើយដែលអ្នកវិទ្យាសាស្ត្រកំពុងព្យាយាមស្រាវជ្រាវស្វែងរកមធ្យោបាយដើម្បីពន្យារភាពចាស់ នឹងអាចរស់នៅបានលើសពី ១០០ឆ្នាំ ខណៈពេលដែលមិនទាន់បានទទួលចម្លើយជាក់ស្តែងនៅឡើយក៏ដោយ។ ខណៈពេលដែលកំពុងធ្វើដំណើរការស្រាវជ្រាវ អ្នកវិទ្យាសាស្ត្របានបង្វែរទៅផលិតជាអាហារបំប៉នធម្មជាតិដើម្បីជួយពន្យារភាពចាស់ ដោយឡែកអ្នកវិទ្យាសាស្ត្រមួយចំនួន ផ្សេងទៀតផលិតនូវសក្តានុពលប្រឆាំងភាពចាស់តាមរយៈភេសជ្ជៈបំប៉នសុខភាពផ្សេងៗ ទម្រាំការស្រាវជ្រាវរកមធ្យោបាយពន្យារភាពចាស់ចេញជាលទ្ធផលជាក់លាក់។ ​អ្នកជំនាញវិទ្យាសាស្ត្រ​ ៣ ​រូប​ក្នុង​វិស័យប្រត្តិបត្តិការណ៍​ស្រាវជ្រាវការពន្យារភាពចាស់បានប្រាប់​ពី​ទម្លាប់​រស់នៅដ៏​​ខ្ជាប់ខ្ជួនរបស់ខ្លួនថា ​ការទទួលទានអាហារដែលមានសុខភាពល្អ និងធ្វើលំហាត់ប្រាណ គឺជាគន្លឹះសំខាន់ដែលអាចជួយឲ្យពួកគេរស់នៅរហូតដល់អាយុ ១២០ឆ្នាំ​ បាន។ វេជ្ជបណ្ឌិត David Clancy នៃសាកលវិទ្យាល័យ Lancaster ដែលបានចំណាយពេលជាច្រើនទសវត្សរ៍ក្នុងការស្រាវជ្រាវពីរបៀបពន្យារភាពចាស់បាននិយាយថា ការធ្វើលំហាត់ប្រាណជាវិធីជួយឲ្យរាងកាយនៅក្មេងបានយូរ។ ការគ្រប់គ្រងសុខភាពបេះដូង កម្រិតនៃកូឡេស្តេរ៉ុល ក៏ដូចជាសម្ពាធឈាមឲ្យបានត្រឹមត្រូវ គឺអាចកាត់បន្ថយហានិភ័យដល់អាយុជីវិតផងដែរ។ ដោយឡែកអ្នកស្រាវជ្រាវនៅប្រទេសហ្វាំងឡង់បានរកឃើញថា ការហាត់ប្រាណច្រើនអាចជួយពន្យារភាពចាស់ និងអាចរស់នៅបានយូរ បូករួមនឹងរបបអាហារដែលមានសុខភាពល្អ និងគេងបានគ្រប់គ្រាន់។ វេជ្ជបណ្ឌិត Clancy បានពន្យល់ថា ការថែរក្សារាងក៏អាចជួយសម្អាតកោសិកា Senescent ដែលជាកោសិកាម៉្យាងបង្កើនល្បឿននៃភាពចាស់ បង្កើនស្ត្រេស បញ្ចេញជាតិពុលដែលជំរុញឱ្យរលាកអវៈយវៈផ្សេងៗ។ ក្រៅពីការហាត់ប្រាណ លោកវេជ្ជបណ្ឌិតក៏បានបន្ថែមអាហារបំប៉នប្រភេទថ្នាំគ្រាប់ប្រចាំថ្ងៃដែលផលិតឡើងពីស្លឹកស្ងួតរបស់ Ginkgo ដែលជាប្រភេទដើមឈើមានវ័យចំណាស់ជាងគេបំផុតរបស់ពិភពលោក ដោយហ្វូស៊ីលនៃស្លឹករបស់វាសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ជួយដល់ដំណើរការនៃបេះដូង និងជំនួយដល់សុខភាពភ្នែកថែមទៀតផង។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ទន្ទឹមនឹងនេះដែរ លោក David McCarthy សាស្ត្រាចារ្យរងនៅសាកលវិទ្យាល័យ Georgia […]

ស្វែងរក រូបមន្តសុខភាព

រូបមន្តសុខភាព

ទម្លាប់ញ៉ាំអាហារពេលល្ងាចមុនម៉ោង៧ ផ្តល់អត្ថប្រយោជន៍ដ៏អស្ចារ្យ៤យ៉ាងនេះ

ពិត​ណាស់ ការ​ញ៉ាំ​អាហារ​ពេល​ល្ងាច​មុន​ម៉ោង​៧​ ផ្តល់​អត្ថប្រយោជន៍​ច្រើន​យ៉ាង​ដល់​សុខភាព​​រាងកាយ​ទាំង​មូល។ ទោះ​ជា​យ៉ាង​នេះ​ក្តី ​នេះ​មិន​បាន​ន័យ​ថា ក្រោយ​ម៉ោង​៧​ ​យើង​មិន​គួរ​ញ៉ាំ​អ្វី​​ទាល់​តែ​សោះ​នោះ​ទេ។ ជាក់ស្តែង ពេលវេលា​ញ៉ាំ​អាហារ​ គឺ​អាស្រ័យ​ទៅ​លើ​កត្តា​ផ្សេង​ៗ​ជា​ច្រើន​ រួម​មាន​បែបបទ​រស់នៅ របប​អាហារ និង​សុខភាព​ខ្លួន​យើង​ផ្ទាល់​។ ដូច្នេះ​ហើយ យើង​គួរ​ធ្វើ​តាម​​តម្រូវការ​នៃ​រាងកាយ ដូចជា​ ប្រសិនបើ​យើង​​តែង​ឃ្លាន​ក្រោយ​ម៉ោង​៧ នោះ​យើង​គួរ​តែ​ញ៉ាំ​អាហារ​ពេល​ល្ងាច​យូរ​ជាង​នេះ​បន្តិច ឬ​ញ៉ាំ​អាហារ​សម្រន់​តិចតួច ដើម្បី​បញ្ចៀស​ការ​ឃ្លាន​ខ្លាំង និង​ញ៉ាំ​អាហារ​ច្រើន​ជ្រុល។ យ៉ាង​ណា​មិញ សម្រាប់​អ្នក​ដែល​មាន​ទម្លាប់​ញ៉ាំ​អាហារ​មុន​ម៉ោង​៧​ អាច​ទទួល​បាន​អត្ថប្រយោជន៍​សុខភាព​​៤​យ៉ាង​ខាង​ក្រោម​នេះ។ ១. ជួយ​ឲ្យ​ការ​រំលាយ​អាហារ និង​ធ្វើ​មេតាប៉ូលីស​ប្រសើរ​ឡើង ការ​ញ៉ាំ​របប​អាហារ​ទៀងទាត់​ម៉ោង​ អាច​ជួយ​បង្កើន​ប្រសិទ្ធភាព​ក្នុង​ការ​រំលាយ​អាហារ និង​ធ្វើ​មេតាប៉ូលីស ក៏​ដូចជា​ជួយ​ឲ្យ​បប្រពន័្ធ​រំលាយ​អាហារ​ដំណើរការ​រលូន។ បន្ថែម​ពី​នេះ ការ​ញ៉ាំ​អាហារ​មុន​ម៉ោង​៧​ ក៏​ជួយ​ឲ្យ​ថ្លើម​បាន​សម្រាក​ និង​បន្សាប​ជាតិ​ពុល​ថែម​ទៀត​ផង។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចងពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ២.​ គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម ទន្ទឹម​នឹង​នេះ​ដែរ ការ​ញ៉ាំ​អាហារ​ពេល​ល្ងាច​ឆាប់​រហ័ស អាច​ជួយ​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ និង​កាត់បន្ថយ​ហានិភ័យ​នៃ​​ភាព​​ធន់​នឹង​អាំងស៊ុយលីន ដែល​អាច​នាំ​ឲ្យ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២។ លើស​ពី​នេះ ទម្លាប់​មួយ​នេះ​ក៏​អាច​កាត់បន្ថយ​ និង​គ្រប់គ្រង​ការ​កើន​ឡើង​នៃ​អាំងស៊ុយលីន​ក្រោយ​ញ៉ាំ​អាហារ​រួច​ផង​ដែរ។ ៣. បង្កើន​គុណភាព​ដំណេក ដូច​គ្នា​នេះ​ដែរ ការ​ញ៉ាំ​អាហារ​កៀក​ទៅ​នឹង​ម៉ោង​គេង​ពេក អាច​ប៉ះពាល់​ដល់​ដំណេក​ ដោយ​សារ​តែ​ការ​មិន​រំលាយ​អាហារ។ ប៉ុន្តែ​ បើ​យើង​​ញ៉ាំ​អាហារ​ពេល​ល្ងាច​ឆាប់​រហ័ស នោះ​នឹង​អាច​ជួយ​ឲ្យ​រាងកាយ​បាន​សម្រាក​ពេញលេញ​នៅ​ពេល​យប់ ព្រម​ទាំង​ជួយ​បង្កើន​គុណភាព​ដំណេក។ [embed-health-tool-heart-rate] ៤. សុខភាព​បេះដូង នៅ​ពេល​ដែល​យើង​ញ៉ាំ​អាហារ​​ពេល​ល្ងាច​យប់​ជ្រៅ​ពេក ជា​ពិសេស​អាហារ​ដែល​មាន​កាឡូរី​ខ្ពស់ នោះ​អាច​ជះ​ឥទ្ធិពល​មិន​ល្អ​ដល់​សុខភាព​បេះដូង។ ផ្ទុយ​ទៅ​វិញ ការ​ញ៉ាំ​អាហារ​ពេល​ល្ងាច​ឆាប់​រហ័ស​ […]


រូបមន្តសុខភាព

ស្នៀតពោតជាកំពូលអាហារល្អខ្លាំងសម្រាប់ជំងឺទឹកនោមផ្អែម និងសម្រកទម្ងន់

ស្នៀត​ពោត​ មិន​ត្រឹម​តែ​មាន​រសជាតិ​ឆ្ងាញ់​ប៉ុណ្ណោះ​ទេ តែ​ក៏​ផ្តល់​នូវ​អត្ថប្រយោជន៍​ដល់​​សុខភាព​​យ៉ាង​ច្រើន។ ជាក់ស្តែង បន្លែ​មួយ​ប្រភេទ​នេះ ជា​ប្រភព​នៃ​អាហារូបត្ថម្ភ​ដែល​សម្បូរ​ទៅ​ដោយ​វីតាមីន​ សារធាតុ​រ៉ែ និង​សារធាតុ​ចិញ្ចឹម​សំខាន់​ៗ​ជា​ច្រើន​មុខ។ តើ​កំពូល​អាហារ​មួយ​មុខ​នេះ ផ្តល់​អត្ថប្រយោជន៍​សុខភាព​អ្វី​ខ្លះ? ១. សម្បូរ​ទៅ​ដោយ​វីតាមីន​ និង​ជាតិ​រ៉ែ ស្នៀត​ពោត​សម្បូរ​ទៅ​ដោយ​វីតាមីន​ និង​សារធាតុ​រ៉ែ​​ ដែល​មាន​សារៈសំខាន់​ដល់​សុខុមាលភាព​ទាំង​មូល។ វីតាមីន​B ដែល​មាន​នៅ​ក្នុង​ស្នៀត​ពោត មាន​គុណប្រយោជន៍​ជួយ​ទ្រទ្រង់​ការ​ផលិត​ថាមពល ក៏​ដូចជា​ជួយ​ឲ្យ​ស្បែក​ និង​សក់​មាន​សុខភាព​ល្អ។ បន្ថែម​ពី​នេះ ស្នៀត​ពោត​ក៏​ផ្ទុក​ទៅ​ដោយ​ជាតិ​ដែក​ ម៉ាញេស្យូម និង​ប៉ូតាស្យូម​ ដែល​​មាន​សមត្ថភាព​ជួយ​ថែទាំ​កោសិកា​ឈាម ទ្រទ្រង់​សាច់ដុំ និង​មុខងារ​បេះដូង ផងដែរ។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចងពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ២. មាន​កាឡូរី​ទាប និង​ជាតិ​សរសៃ​ខ្ពស់ ចំពោះ​ស្រី​ៗ​ដែល​ចង់​គ្រប់គ្រង​ទម្ងន់​ខ្លួន​ ស្នៀត​ពោត​គឺ​ជា​ជម្រើស​ដ៏​ល្អ​ឯក​ដែល​គួរ​បញ្ចូល​​ទៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ ពីព្រោះ​បន្លែ​មួយ​ប្រភេទ​នេះ​មាន​កាឡូរី​ទាប និង​សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ​ដែល​ជួយ​សម្រួល​ដល់​ការ​បន្ទោបង់ និង​សម្រក​ទម្ងន់​​តាម​បែប​ធម្មជាតិ។ ៣. ប្រភព​នៃ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ជាមួយ​គ្នា​នេះ​ ស្នៀត​ពោត​ក៏​ជា​ប្រភព​នៃ​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ ដូចជា​សារធាតុ Beta-carotene និង​វីតាមីន ​C ដែល​ជួយ​ការពារ​រាងកាយ​​ទប់ទល់​នឹង​ជំងឺ​រ៉ាំរ៉ៃ ដូចជា​ជំងឺ​បេះដូង និង​មហារីក​មួយ​ចំនួន។ ជាង​នេះ​ទៅ​ទៀត ស្នៀត​ពោត​ក៏​ជួយ​ពង្រឹង​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ​ប្រឆាំង​នឹង​ជំងឺ​ផ្សេង​ៗ​ផង​ដែរ។ ៤. គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម ទន្ទឹម​នឹង​នេះ​ដែរ ស្នៀត​ពោត​មាន​សន្ទស្សន៍​ជាតិស្ករទាប  ដែល​អាច​ជួយ​បញ្ចៀស​ការ​កើន​ឡើង​ និង​ធ្លាក់​ចុះ​ភ្លាម​ៗ​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម ហើយ​​កម្រិត​ជាតិ​សរសៃ​នៅ​ក្នុង​ស្នៀត​ពោត​ក៏​អាច​​ជួយ​ពន្យឺត​ការ​ស្រូប​យក​ជាតិ​ស្ករ​ ដែល​ល្អ​បំផុត​ក្នុង​ការ​គ្រប់គ្រង​ជាតិ​ស្ករ​សម្រាប់​អ្នក​ទឹក​នោម​ផ្អែម ឬ​​អ្នក​មាន​ហានិភ័យ​នៃ​ការវិវដ្តទៅ​រក​ជំងឺ​ទឹក​នោម​ផ្អែម។ [embed-health-tool-bmi] ៥. ទ្រទ្រង់​សុខភាព​ភ្នែក មិន​ត្រឹម​តែ​ប៉ុណ្ណោះ ស្នៀត​ពោត​ក៏​ផ្ទុក​ទៅ​ដោយ​សារធាតុ​ carotenoids […]


រូបមន្តសុខភាព

អាហារ៧ប្រភេទនេះ ធ្វើឲ្យប្រព័ន្ធភាពស៊ាំយើងចុះខ្សោយដោយមិនដឹងខ្លួន

ពិត​ណាស់​ ប្រព័ន្ធ​ភាព​ស៊ាំ​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​​ប្រឆាំង​នឹង​​ការ​ឆ្លង​ជំងឺ​ផ្សេង​ៗ ក៏​ដូចជា​ជួយ​ឲ្យ​រាងកាយ​មាន​សុខភាព​ល្អ។ យ៉ាង​ណា​មិញ ប្រសិនបើ​យើង​ជ្រើសរើស​របប​អាហារ​មិន​ត្រឹមត្រូវ​ទេ​នោះ ប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង​ក៏​អាច​ចុះ​ខ្សោយ​ផង​ដែរ​។ តើ​អាហារ​ប្រភេទ​ណា​ខ្លះ ដែល​ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ? ពពួក​ស្ករ​ អាហារ​កែច្នៃ គ្រឿង​ស្រវឹង អាហារ​ចៀន អាហារ​ប្រៃ​ខ្លាំង ខ្លាញ់​មិន​ឆ្អែត​ដែល​មាន​នៅ​ក្នុង​ពពួក​អាហារ​ចៀន និង​អាហារ​ដុត ជាតិ​កាហ្វេអ៊ីន​ច្រើន​ជ្រុល។ គន្លឹះ​ល្អ​ៗ​​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ ជៀសវាងការ​ជក់​បារី និង​កាត់បន្ថយ​ការ​ញ៉ាំ​គ្រឿង​ស្រវឹង គឺ​ជា​វិធីសាស្ត្រ​ដ៏​សំខាន់​ក្នុង​ការ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង។ លើស​ពី​នេះ គ្នា​យើង​ក៏​អាច​អនុវត្តន៍​តាម​គន្លឹះ​មួយ​ចំនួន​ទៀត​ ដូច​ខាង​ក្រោម៖ ១. ញ៉ាំ​របប​អាហារ​ដែល​មាន​តុល្យភាព របប​អាហារ​តុល្យភាព​សម្បូរ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​ល្អ​ៗ ដែល​ជួយ​ទ្រទ្រង់​ប្រព័ន្ធ​ភាព​ស៊ាំ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។ ដូច្នេះ​ហើយ​ យើង​គួរ​ញ៉ាំ​របប​អាហារ​ប្រភេទ​នេះ ដែល​រួម​មាន​​បន្លែ ផ្លែឈើ សារជាតិ​រ៉ែ ខ្លាញ់​ល្អ និង​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ ដូច​ជា​ផ្លែ​ក្រូច ផ្លែ​ត្របែក ផ្លែ​ឪឡឹក និង​ប៉េងប៉ោះ​ជា​ដើម។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចងពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ២. ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់ ការ​រក្សា​ជាតិ​ទឹក​ក្នុង​រាងកាយ​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ ក៏​ដូចជា​ជួយ​ទ្រទ្រង់​សុខភាព​ទូទៅ។ ដូច្នេះ​ហើយ យើង​ចាំបាច់​ត្រូវ​ញ៉ាំ​ទឹក​ឲ្យ​តិច​ឲ្យ​បាន​៨​កែវ​ក្នុង​មួយ​ថ្ងៃ។ ​​​៣. ហាត់ប្រាណ​ជា​ទៀងទាត់ ដើម្បី​ជួយ​ឲ្យ​មុខងារ​ប្រព័ន្ធ​ភាព​ស៊ាំ​រឹងមាំ យើង​គប្បី​ធ្វើ​លំហាត់​ប្រាណ​ជា​ទៀងទាត់ យ៉ាង​ហោច​ណាស់​ឲ្យ​១៥០​នាទី​ក្នុង​មួយ​សប្តាហ៍។ ៤. គេង​ឲ្យ​បាន​គ្រប់​គ្រាន់​ ទន្ទឹម​នឹង​នេះ​ដែរ ការ​គេង​​បាន​គ្រប់គ្រាន់​ រយៈពេល​ពី​៧ ទៅ​៨​ម៉ោង​ក្នុង​មួយ​ថ្ងៃ អាច​ជួយ​ឲ្យ​ប្រព័ន្ធ ភាព​ស៊ាំ​របស់​យើង​រឹងមាំ ព្រម​ទាំង​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​ឆ្លង​មេរោគ​ផ្សេង​ៗ។ [embed-health-tool-heart-rate] ៥. គ្រប់គ្រង​ស្រ្តេស​ឲ្យ​បាន​ល្អ នៅ​ពេល​ដែល​កម្រិត​ស្រ្តេស​ខ្ពស់ នោះ​អាច​ជះឥទ្ធិពល​មិន​ល្អ​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង​។ អ៊ីចឹង​ហើយ​ ​យើង​គួរ​ព្យាយាម​គ្រប់គ្រង​ស្រ្តេស​ឲ្យ​បាន​ល្អ​ ដោយ​អនុវត្ត​ន៍​សកម្មភាព​កំសាន្ត​​ ឬ​ហាត់​យូហ្គា […]


រូបមន្តសុខភាព

ផ្លែឈើទាំង៤មុខ ជួយសម្រួលអាការៈឈឺសន្លាក់ និងរលាក មិនគួររំលង

​ជំងឺ​រលាក​សន្លាក់​ គឺ​សំដៅ​ដល់​ការ​រលាក​សន្លាក់​ ចុក​រួយ (stiffness) និង​ឈឺចាប់​នៅ​ត្រង់​សន្លាក់។ ជំងឺ​នេះ អាច​កើត​ឡើង​ចំពោះ​មនុស្ស​គ្រប់​វ័យ និង​បណ្តាល​មក​ពី​កត្តា​ផ្សេង​ៗ ដែល​រួម​មាន​កត្តា​អាយុ ហ្សែន​ ការ​រង​របួស ឬ​ជំងឺ​វិបត្តិប្រព័ន្ធភាពសុាំ។ ដូច្នេះ​ហើយ ដើម្បី​ជួយ​​គ្រប់គ្រង​ជំងឺ​រលាក​សន្លាក់​ ដោយ​កាត់បន្ថយ​ការ​ឈឺចាប់់ ការ​រលាក និង​ជួយ​ឲ្យ​ចលនា​សន្លាក់​ប្រសើរ​ឡើង គ្នា​យើង​អាច​ជ្រើសរើស​ផ្លែឈើ​ជាក់លាក់​មួយ​ចំនួន​ ​ដែល​មាន​សមត្ថភាព​ពិសេស​ក្នុង​ការ​ជួយ​ដោះស្រាយ​បញ្ហា​ទាំង​នេះ។ ផ្លែឈើ​ទាំង​៤​ល្អ​បំផុត​សម្រាប់​ជំងឺ​រលាក​សន្លាក់ ១. ផ្លែ​ប៉ោម​ ផ្លែ​ប៉ោម​​មិន​ត្រឹម​តែ​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់​ប៉ុណ្ណោះ​ទេ​ ​ថែម​ទាំង​ផ្តល់​អត្ថប្រយោជន៍​សុខភាព​យ៉ាង​ច្រើន​ផង​ដែរ។ ផ្លែ​ប៉ោម​សម្បូរ​ទៅ​ដោយ​សារធាតុ​Quercetin ដែល​មាន​មុខងារ​ប្រឆាំង​នឹង​ការ​រលាក​បាន​យ៉ាង​មាន​ប្រសិទ្ធភាព ដូច្នេះ​ហើយ​គ្នា​យើង​គួរ​បញ្ចូល​ផ្លែឈើ​មួយ​មុខ​នេះ​ទៅ​ក្នុង​របប​អាហារ​ជា​ប្រចាំ។ [embed-health-tool-heart-rate] ២. ផ្លែ​ឈើរី ជាមួយ​គ្នា​នេះ​ដែរ ផ្លែ​ឈើរី​អាច​ជួយ​គ្រប់គ្រង​ជំងឺ​រលាក​សន្លាក់​បាន​យ៉ាង​ល្អ ជាមួយ​នឹង​សមាសធាតុ​ផ្សំ​នៃ​Anthocyanins ជា​សារធាតុ​ប្រឆាំង​នឹង​ការ​រលាក​ ព្រម​ទាំង​អាច​ជួយ​​កាត់បន្ថយ​ការ​ឈឺចាប់​នៅ​ក្នុង​រាងកាយ​​របស់​យើង​ថែម​ទៀត​ផង​។ តាម​ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា ការ​ញ៉ាំ​ផ្លែ​ឈើរី ឬ​ទឹក​ឈើរី អាច​ជួយ​កាត់បន្ថយ​ការ​រលាក និង​ការ​ឈឺចាប់​ចំពោះ​អ្នក​ដែល​មាន​ជំងឺ​រលាក​សន្លាក់​។​ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចងពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ​៣. ផ្លែ​ម្នាស់​ ចំណែក​ម្នាស់ គឺ​ផ្ទុក​ទៅ​ដោយ​​អង់ស៊ីម​ម្យ៉ាង​ឈ្មោះ​ថា Bromelain ដែល​​ជួយ​កាត់បន្ថយ​ការ​ផលិត​សារធាតុ​រលាក​ក្នុង​រាងកាយ និង​រារាំង​សកម្មភាព​នៃ​កោសិកា​រលាក​មួយ​ចំនួន។ ជាមួយ​នឹង​ការ​បញ្ចូល​ផ្លែ​ម្នាស់​ទៅ​ក្នុង​របប​អាហារ យើង​អាច​កាត់បន្ថយ​រោគសញ្ញា​នៃ​​ជំងឺ​រលាក​សន្លាក់ ដូចជា​ឈឺ​សន្លាក់​ និង​ហើម​ជា​ដើម។ ៤. ផ្លែ​ក្រូច​ ផ្លែ​ក្រូច​មិន​ត្រឹម​តែ​ផ្តល់​អារម្មណ៍​ស្រស់ស្រាយ​​ប៉ុណ្ណោះ​ទេ តែ​​ក៏​មាន​អត្ថប្រយោជន៍​ក្នុង​ការ​គ្រប់គ្រង​រោគសញ្ញា​នៃ​ជំងឺ​រលាក​សន្លាក់​បាន​យ៉ាង​ល្អ។ ជាក់ស្តែង ពពួក​វីតាមីន​Cដែល​មាន​នៅ​ក្នុង​ផ្លែ​ក្រូច​ ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​កាត់បន្ថយ​ការ​រលាក​សន្លាក់ និង​ការពារ​ប្រឆាំង​នឹង​អុកស៊ីតកម្ម។ ដូច្នេះ​ហើយ​ គ្នា​យើង​គួរ​ញ៉ាំ​ផ្លែ​ក្រូច ឬ​ទឹក​ក្រូច​ស្រស់​ ដើម្បី​ជួយ​ធ្វើ​ឲ្យ​សុខភាព​សន្លាក់​កាន់​តែ​ប្រសើរ​ឡើង។ អត្ថបទគួរអាន៖ នៅក្មេងសោះសក់ឡើងស្កូវ […]


រូបមន្តសុខភាព

៤សំណួរទាក់ទងរបបអាហារ សម្រាប់អ្នកកំពុងហាត់ប្រាណយកសាច់ដុំ

ចង់ឲ្យសាច់ដុំលូតលាស់ និង រឹងមាំល្អ​ ត្រឹមការហាត់ប្រាណមិនទាន់គ្រប់គ្រាន់ទាំងស្រុងនោះទេ យើងត្រូវការរបបអាហារចូលរួមផងដែរ​​ ពិសេសរបបអាហារដែលសម្បូរសារជាតិចិញ្ចឹមដូចជាពពួកប្រូតេអ៊ីន និងវីតាមីនតែម្ដង។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ១.តើរបបអាហារមានសារៈសំខាន់យ៉ាងណាសម្រាប់ការលូតលាស់សាច់ដុំ? បន្ទាប់ពីការហាត់ប្រាណ គឺរបបអាហារពិតជាសំខាន់សម្រាប់ការលូតលាស់ម៉ាសសាច់ដុំក្នុងរាងកាយ។ របបអាហារល្អ ជួយឲ្យរាងកាយមានសុខភាពល្អ សាច់ដុំរឹងមាំ និងចរន្ដឈាមដំណើរការស្រួល។ យើងអាចជ្រើសរើសអាហារដែលសម្បូរទៅដោយជាតិប្រូតេអ៊ីន ជៀសវាងពពួកអាហារដែលសម្បូរជាតិខ្លាញ់។ ដូច្នេះប្រសិនបើការហាត់ប្រាណដោយមិនមានរបបអាហារគ្រប់គ្រាន់នោះទេ កោសិកាសាច់ដុំក៏មិនអាចមានការលូតលាស់បានល្អនោះដែរ។ ២.តើអាហារអ្វីខ្លះដែលជំនួយដល់ការលូតលាស់កោសិកាសាច់ដុំ? ពពួកអាហារដែលជំនួយដល់ការលូតលាស់សាច់ដុំមានដូចជា សាច់ទ្រូងមាន់ សាច់គោ សាច់ជ្រូក សាច់ត្រី ដែលមិនមានជាប់ខ្លាញ់ គ្រាប់ធញ្ញជាតិ និងទឹកដោះគោស្រស់គ្មានខ្លាញ់ផងដែរ។ ក្រៅពីសាច់គឺត្រូវមានបន្លែផ្លែឈើ ដែលសម្បូរទៅដោយវីតាមីន រ៉ែ និង ជាតិទឹក។ ៣.តើអាហារអ្វីខ្លះដែលជួយជំរុញឲ្យសាច់ដុំលូតលាស់បានលឿន? របបអាហារសុខភាពទាំងអស់មិនសូវមានភាពខុសគ្នានោះទេ វាអាស្រ័យលើបរិមាណ នៃការញ៉ាំ និង ពេលវេលាប៉ុណ្ណោះ ប៉ុន្ដែតាមការសិក្សាបានបង្ហាញថា អាហារដែលជំនួយដល់ការលូតលាស់សាច់ដុំបានលឿនមាន ស៊ុត សាច់ទ្រូងមាន់ ត្រី ផលិតផលទឹកដោះគោ ខាត់ណាខៀវ ការ៉ុត តាសក់ និង គ្រាប់សណ្ដែកខៀវ។ យើងអាចញ៉ាំបន្លែដោយការស្ងោរ ចំហុយ ឬអាំង​ជៀសវាងការបំពង ឬចៀនដោយប្រើប្រាស់ខ្លាញ់ជាដើម។ ៤.តើការញ៉ាំអាហារត្រឹមតែ៣ពេលក្នុងមួយថ្ងៃអាចបង្កើនការលូតលាស់សាច់ដុំបានដែរទេ? ការញ៉ាំអាហារត្រឹមតែ ៣ពេលក្នុងមួយថ្ងៃក៏អាចជួយបង្កើនការលូតលាស់សាច់ដុំបាន។ ប៉ុន្ដែត្រូវប្រាកដថា របបអាហារ៣ពេលប្រចាំថ្ងៃនោះ គឺត្រូវសម្បូរទៅដោយសារជាតិចិញ្ចឹមគ្រប់គ្រាន់ ប្រូតេអ៊ីន […]


រូបមន្តសុខភាព

ចង់បានស្បែកមានសុខភាពល្អ​ស្រស់ស្អាត​ មកស្គាល់ជីវជាតិក្នុងអាហារទាំងនេះ

របបអាហារគឺជាចំណែកមួយសំខាន់ សម្រាប់ជីវិតយើងគ្រប់គ្នា ​ មិនតែប៉ុណ្ណោះក៏ជួយឲ្យស្បែកយើងមានសុខភាពល្អប្រសើរ។ របបអាហារដែលយើងបានរៀបចំឡើយដោយខ្លួនឯង មានពពួកបន្លែ ផ្លែឈើ ត្រីសាច់ មានផ្ទុកទៅដោយសារជាតិចិញ្ចឹមច្រើន តួយ៉ាងមាន ក្រុមវីតាមីន ជាតិរ៉ែ ដែលអាចប្រឆាំងទៅនឹងអុកស៊ីតកម្ម ការពារស្បែកពីភាពជ្រីវជ្រួញ និងចាស់ជាងវ័យបាន។ ដូច្នេះហើយទើប របបអាហារមានតួនាទីជួយឲ្យស្បែកយើងមាន​សុខភាពល្អយ៉ាងនេះ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! របបអាហារដែលអាចជួយឲ្យស្បែកយើងមានសុខភាពល្អមានដូចជា៖ ១.បន្លែផ្លែឈើដែលសម្បូរវីតាមីន C វីតាមីន C គឺជាសារធាតុចិញ្ចឹមសំខាន់សម្រាប់ស្បែក ព្រោះវាជួយរំញោចដល់ការផលិតប្រូតេអ៊ីនខូឡាជែន និង ប្រឆាំអុកស៊ីតកម្ម ពិសេសអាចជួយការពារស្បែកពីផលប៉ះពាល់ នៃពន្លឺព្រះអាទិត្យ។ បន្លែផ្លែឈើដែលសម្បូរវីតាមីន C មានដូចជា ពពួកផ្លែក្រូច ទំពាំងបាយជូរ គីវី និង បន្លែខាត់ណាផងដែរ។ ២.ផ្លែឈើសម្បូរ polyphenols ស្រដៀងគ្នានឹងវីតាមីន C ផងដែនោះ polyphenols ក៏មានគុណសម្បត្តិចំពោះស្បែកមិនចាញ់គ្នាប៉ុន្មានដែរ ព្រោះសារជាតិមួយនេះ​ជួយប្រឆាំងអុកស៊ីតកម្ម និង កាត់បន្ថយការលាកលើស្បែក ដែលប្រឈមនឹងកម្ដៅថ្ងៃ។ ផ្លែឈើដែលសម្បូរសារជាតិមួយនេះមានដូចជា ទំពាំងបាយជួរ ប៊ឺរី ជាដើម។ ៣.បន្លែផ្លែឈើសម្បូរជាតិ beta-carotene beta-carotene ជាសារជាតិចិញ្ចឹមសំខាន់សម្រាប់សុខភាពស្បែក។ វាជួយឲ្យស្បែកមានសំណើម សុខភាពល្អ រលោង កាត់បន្ថយការរលាក […]


រូបមន្តសុខភាព

របបអាហារទាំងនេះល្អសម្រាប់អ្នកខ្សោយតម្រងនោម

តម្រងនោមមានតួនាទីសំខាន់ណាស់ក្នុងការច្រោះកាកសំណល់ក្នុងរាងកាយ បញ្ចេញមកក្រៅ ក្នុងទម្រង់ជាទឹកនោម មិនតែប៉ុណ្ណោះក៏មានតួនាទីជួយគ្រប់គ្រងជាតិទឹក ជាតិអំបិល រួមទាំងពពួករ៉ែសំខាន់មាន កាល់ស្យូម ផូស្វ័រ និង ប៉ូតាស្យូមដែលមាននៅក្នុងឈាមរបស់យើង។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ដូច្នេះប្រសិនបើតម្រងនោមចុះខ្សោយ នោះសុខភាពរបស់យើងអាចប្រឈមផលវិបាកផ្សេងៗដូចជា ការចាល់ជាតិទឹក អាចបង្កឲ្យហើមជើង ហើមដៃ ការលើសសម្ពាធឈាម ទឹកចូលសួត កើនឡើងជាតិប៉ូតាស្យូមក្នុងឈាម ប៉ះពាល់ដល់បេះដូង និង អាចប៉ះពាល់ដល់ជីវិតផងដែរ។ របបអាហារសម្រាប់អ្នកខ្សោយតម្រងនោម ដូច្នេះខាងក្រោមគឺជាប្រភេទរបបអាហារដែលល្អសម្រាប់អ្នកដែលមានបញ្ហាខ្សោយតម្រងនោម៖ ១.ស្ពៃក្តោប ស្ពៃក្ដោមគឺជាបន្លែល្អសម្រាប់អ្នកខ្សោយតម្រងនោម ព្រោះស្ពៃក្ដោបមានផ្ទុកមកជាមួយសារធាតុ phytochemicals ដែលជាសារធាតុជួយប្រឆាំងនឹងពពួកបាក់តេរី និង មេរោគផ្សេងៗ។ យើងអាចញ៉ាំស្ពៃក្ដោបជាលក្ខណៈស៊ុប សាឡាត់ ឬអាចញ៉ាំឆៅក៏បានដែរ។ ២.ម្ទេសប្លោកក្រហម ម្ទេសប្លោកក្រហម មានកម្រិតប៉ូតាស្យូមទាបដែលល្អបំផុតសម្រាប់អ្នកខ្សោយតម្រងនោម។ មិនតែប៉ុណ្ណោះរសជាតិវាវិញក៏ឆ្ងាញ់ យើងអាចច្នៃជាមុខម្ហូបផ្សេងៗតាមចំណូលចិត្ដ មិនប៉ះពាល់ដល់តម្រងនោមនោះទេ។ ៣.ផ្កាខាត់ណាខៀវ ផ្កាខាត់ណាខៀវសម្បូរទៅដោយវីតាមីន C និងជាតិសរសៃ មិនតែប៉ុណ្ណោះវាក៏មានអត្ថប្រយោជន៍ជួយរាងកាយយើងកម្ចាត់ជាតិពុលបានល្អ។ ដូច្នេះយើងអាចញ៉ាំបន្លែនេះបានទាំង ឆៅ ចំហុយ ឬស៊ុប ប៉ុន្ដែគួរញ៉ាំជាចំហុយវិញ ទើបជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នកមានបញ្ហាខ្សោយតម្រងនោម។ ៤.ផ្លែប៊ឺរី ផ្លែប៊ឺរីក៏មានផ្ទុកជាតិប៉ូតាស្យូមទាប ប៉ុន្ដែសម្បូរសាធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់។ វាអាចជួយកាត់បន្ថយការរលាកផ្សេងៗ ក៏ដូចជារសជាតិវាក៏ឆ្ងាញ់ទៀតផង។ 5. ស៊ុត ស៊ុតផ្នែកពណ៌សមានជាតិប៉ូតាស្យូមទាបគឺជាជម្រើសដ៏ល្អឥតខ្ចោះសម្រាប់អ្នកខ្សោយ តម្រងនោម។ ស្រដៀងគ្នានោះដែរ ដូចជាពពួកសាច់ត្រី ប្រេងអូលីវ មានសារធាតុចិញ្ចឹមច្រើន បូករួមទាំងអាស៊ីតខ្លាញ់អូមេហ្គា៣ផងដែរ។ 6. […]


រូបមន្តសុខភាព

របបអាហារសំខាន់ៗជួយបង្កើនម៉ាសសាច់ដុំរាងកាយ

ចង់បានរាងកាយមាំមួន សាច់ដុំល្អ បើពឹងផ្អែកលើការហាត់ប្រាណ និងលេងកីឡា គឺមិនទាន់គ្រប់គ្រាន់នោះទេ​ តែត្រូវពឹងផ្អែកលើរបបអាហារចូលរួមផងដែរ ដូច្នេះត្រូវមកស្គាល់របបអាហារដើម្បីជំនួយបន្ថែម។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ១.ស៊ុត ស៊ុតជាអាហារដែលសម្បូរទៅដោយប្រូតេអ៊ីន និងខ្លាញ់សុខភាព លើសពីនោះក៏មានវីតាមីន B មកជាមួយទៀតផង។ ប្រូតេអ៊ីនអាចជួយបង្កើតអាមីណូអាស៊ីត ហើយក៏ជាផ្នែកមួយសំខាន់ជួយបង្កើតការលូតលាស់របស់សាច់ដុំ។ ចំណែកវីតាមីន B ជួយសម្រួលចលនាមុខងាររបស់សាច់ដុំ។ ញ៉ាំស៊ុតឲ្យបាន១គ្រាប់ក្នុងមួយថ្ងៃ ជួយឲ្យសាច់ដុំរាងកាយរឹងមាំល្អ។ ២.សាច់ត្រី សាច់ត្រីក៏មានចំណែកជួយបង្កើនការលូតលាស់សាច់ដុំផងដែរ។ ព្រោះសាច់ត្រីសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា៣ ជំនួយដល់សរសៃឈាម និងបង្កើនការលូតលាស់កោសិកាសាច់ដុំ។ សាច់ត្រីដែលយើងអាចញ៉ាំមានដូចជា ពពួកត្រីទឹកសាប ត្រីធូណា សាល់ម៉ុន និងពពួកកូនត្រីល្អិត។ ៣.សាច់គ្មានខ្លាញ់ ពពួកសាច់ដែលគ្មានខ្លាញ់ សម្បូរប្រូតេអ៊ីនក៏ជំនួយការលូតសាច់ដុំផងដែរ។ សាច់ទាំងនោះមានដូចជា សាច់ចំឡកជ្រូក សាច់គោ និងសាច់ទ្រូងមាន់ជាដើម។ ញ៉ាំសាច់ឲ្យបានជាប្រចាំ ជួយបង្កើនការលូតលាស់សាច់ដុំ និងជំនួយថាមពលផងដែរ។ ៤.ទឹកដោះស្រស់ ទឹកគោស្រស់សម្បូរទៅដោយប្រូតេអ៊ីន និងវីតាមីនចម្រុះមានអត្ថប្រយោជន៍ដល់ការរាងកាយ បង្កើនការលូតលាស់បានល្អ។ ការសិក្សាបានបង្ហាញថា ពេលវេលាល្អបំផុតដែលគួរញ៉ាំទឹកដោះគោស្រស់ ដើម្បីបង្កើនការលូតលាស់សាច់ដុំគឺនៅក្រោយពេល ឬ មុនពេលហាត់ប្រាណ ឬលេងកីឡា។ ៥.គ្រាប់ធញ្ញជាតិ ដូចគ្នាផងដែរ ពពួកគ្រាប់ធញ្ញជាតិក៏ជួយបង្កើនការលូតលាស់ដល់សាច់ដុំ។ គ្រាប់ធញ្ញជាតិដែលយើងអាចញ៉ាំបានមានដូចជា គ្រាប់អាល់ម៉ុន គ្រាប់ផ្កាឈូករ័ត្ន និង គ្រាប់ល្ពៅជាដើម។ ៦.បន្លែផ្លែឈើ ចង់បានសាច់ដុំល្អ ត្រូវញ៉ាំសាច់ និង ហាត់ប្រាណ ឬហាត់កីឡា […]


រូបមន្តសុខភាព

របបអាហារសំខាន់ៗ ល្អបំផុតសម្រាប់សុខភាពថ្លើម

ចង់ឲ្យថ្លើមមានសុខភាពល្អ ប្រាកដណាស់យើងត្រូវតែគិតគូទៅលើការហូបចុកប្រចាំថ្ងៃជាចាំបាច់ ពិសេសយើងត្រូវដឹងថា អាហារប្រភេទណាដែលគួរញ៉ាំ និង អាហារណាមិនគួរញ៉ាំ។ ខាងក្រោមគឺជាប្រភេទអាហារដែលមានគុណសម្បត្ដិបំផុតសម្រាប់សុខភាពថ្លើមដែលយើងគួរដឹង។ ចង់គណនារកចង្វាក់បេះដូងលោត ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ១.ផ្លែឈើ និងបន្លែ ទាំងបន្លែ និង ផ្លែឈើគឺជាប្រភពអាហារដែលសម្បូរទៅដោយ សារជាតិចិញ្ចឹមចម្រុះ មានពពួកវីតាមីន ប្រូតេអ៊ីន និង រ៉ែសំខាន់ៗដែលថ្លើមយើងត្រូវការ។ បន្លែ និង ផ្លែឈើទាំងនេះមានដូចជា ទំពាំងបាយជូរ ក្រូច ប៊ឺ ល្ហុងទុំ ស្វាយទុំ តាសក់ផ្អែម ឪឡឹក ផ្លែប៉ោម ស្ពៃបៃតង ប៉េងបោះ ស្ពៃក្ដោប និង ខាត់ណាខៀវ ជាដើម។ ញ៉ាំផ្លែឈើ និងបន្លែ ឲ្យបានជាប្រចាំ ជួយឲ្យថ្លើមមានសុខភាពល្អ ការពារជំងឺផ្សេងៗ។ ២.គ្រាប់ធញ្ញជាតិ គ្រាប់ធញ្ញជាតិ ក៏មានចំណែកធ្វើឲ្យថ្លើមមានសុខភាពល្អ ព្រោះគ្រាប់ធញ្ញជាតិជួយកម្ចាត់ខ្លាញ់អាក្រក់ពីសរសៃឈាម។ គ្រាប់ធញ្ញជាតិ ដែលជាប្រភេទអាហារសម្រន់យើងចូលចិត្ដញ៉ាំ គឺសុទ្ធតែផ្ដល់អត្ថប្រយោជន៍ដល់សុខភាពថ្លើមទាំងអស់។ តួយ៉ាងដូចជា គ្រាប់អាល់ម៉ុន គ្រាប់ផ្កាឈូករ័ត្ន គ្រាប់ល្ពៅ គ្រាប់និង​ស្វាយចន្ទីលីងជាដើម។ ៣.ខ្លាញ់ត្រី យើងក៏បានដឹងខ្លះហើយអំពីអត្ថប្រយោជន៍ ពពួកខ្លាញ់ត្រី ដែលជាអាហារល្អបំផុតសម្រាប់សុខភាពរាងកាយ ពិសេសគឺសុខភាពថ្លើមតែម្ដង។ ខ្លាញ់ត្រីគឺសម្បូរទៅដោយអាស៊ីតខ្លាញ់ […]


រូបមន្តសុខភាព

អាហារទាំងនេះសម្បូរវីតាមីន B12 ជួយដល់មុខងារប្រព័ន្ធប្រសាទ

វីតាមីន B12 គឺជាវីតាមីន ដែលរលាយក្នុងទឹក មានអត្ថប្រយោជន៍ចំពោះសុខភាពយ៉ាងខ្លាំង ពិសេសជួយដល់មុខងារប្រព័ន្ធប្រសាទ ការផលិត DNA ការបង្កើតកោសិកាគ្រាប់ឈាមក្រហម ជួយឲ្យស្បែកភ្លឺ ជំនួយភ្នែក និងជួសជុលមុខងារខូចខាតរបស់ខួរក្បាលឲ្យល្អប្រសើរឡើងវិញ។ ចង់គណនារកចង្វាក់បេះដូងលោត ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ជាមធ្យមរាងកាយត្រូវការ វីតាមីន B12 ១,៤ មីក្រូក្រាមក្នុងមួយថ្ងៃប៉ុន្ដែអាចតិច ឬច្រើនជាងនេះ អាស្រ័យលើស្ថានភាពតម្រូវការជាក់ស្ដែង។ តួយ៉ាងសម្រាប់ស្ដ្រីមានផ្ទៃពោះ អាចត្រូវការច្រើនជាងនេះបន្ថែមទៀត។ វីតាមីន B12 ត្រូវបានស្រូបយកពីរបបអាហារដោយការលាយផ្សំនឹងប្រូតេអ៊ីនម្យ៉ាងនៅក្នុងក្រពះឈ្មោះថា intrinsic factor។ សារធាតុនេះភ្ជាប់ទៅនឹងម៉ូលេគុលវីតាមីន B12 និងជួយឲ្យឈាម និងកោសិកាអាចស្រូបយកទៅប្រើប្រាស់។ វីតាមីន B12 ដែលស្រូបបានពីរបបអាហារត្រូវបានរក្សាទុកក្នុងថ្លើម ប្រសិនបើយើងប្រើមិនអស់នោះវានឹងអាចរក្សាទុកប្រើនៅពេលក្រោយទៀត។ យើងអាចរកបាន វីតាមីន B12 មាននៅរបបអាហារដូចជា៖ គ្រឿងក្នុងសត្វ សាច់គោ អាហារសមុទ្រ ត្រីទឹកសាប ស៊ុត ពពួកផលិតផលទឹកដោះជាដើម។ អត្ថបទគួរអាន៖ ទម្លាប់​មិន​ល្អ​ទាំង​៦​ បំផ្លាញ​សុខភាព​បេះដូង​​ដោយ​មិន​ដឹង​ខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខ្វះ​​ឈាម​​ទៅ​ចិញ្ចឹម​បេះដូង អាច​ចេញ​រោគសញ្ញា​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ផ្លែ​ឈើ​ទាំង​៨​មុខ​នេះ ល្អ​សម្រាប់​សុខភាពបេះដូង ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃ​ឈាម​បេះដូង គ្រឿងផ្សំក្នុង​អាហារ ៣មុខ អាចធ្វើឲ្យ​បេះដូងលោតខុសធម្មតា […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស