ក្រុមអ្នកជំនាញមកពីតៃវ៉ាន់ បានឲ្យដឹងថា ទម្លាប់ដើរ រត់ត្រឹកៗ ឬរាំ និងជួយឲ្យគីឡូ ស្រកយ៉ាងមានប្រសិទ្ធិភាព អមដោយការបកស្រាយ មួយចំនួន។
ត្រួតពិនិត្យដោយ ជីព ចិត្ត
ក្រុមអ្នកជំនាញមកពីតៃវ៉ាន់ បានឲ្យដឹងថា ទម្លាប់ដើរ រត់ត្រឹកៗ ឬរាំ និងជួយឲ្យគីឡូ ស្រកយ៉ាងមានប្រសិទ្ធិភាព អមដោយការបកស្រាយ មួយចំនួន។
ការស្រាវជ្រាវរបស់សាកលវិទ្យាល័យជាតិតៃវ៉ាន់ បានតាមដាន សិក្សាទៅលើ លំហាត់ប្រាណ ១៨ប្រភេទផ្សេងៗគ្នា ក៏ដូចជា ឥទ្ធិពលនៃលំហាត់ប្រាណ ទៅរាងកាយរបស់ប្រជាពលរដ្ឋតៃវ៉ាន់។ ហើយលទ្ធផលដែល បានរកឃើញ នោះគឺ ការមានទម្លាប់ហាត់ប្រាណ ដូចជាការរត់ត្រឹកៗជាប់លាប់ ឬការដើរ និងរាំ បានជួយឲ្យពួកគេចៀសឆ្ងាយពីភាពធាត់ និងសម្រកទម្ងន់តាមការចង់បាន បានយ៉ាងប្រសើរ។
លោកវេជ្ជបណ្ឌិត Wan-Yu Lin ជាសមាជិកក្រុមការងារស្រាវជ្រាវបាននិយាយថា៖’ ទម្លាប់រត់ហាត់ប្រាណត្រឹកៗ ឃើញថាបានផលល្អ ដុតបំផ្លាញភាពធាត់សព្វរាងកាយ ហើយនេះមិនត្រឹមតែ អ្នកដែលមានបញ្ហាធាត់ដោយសារអាហារនោះទេ សូម្បីអ្នកដែលមានហ្សែនពីឪពុកម្តាយធាត់ៗ ក៏ឃើញថា អាចសម្រកទំងន់បានយ៉ាងល្អ’។
ក្រោយលើកឡើងខាងលើ លោកវេជ្ជបណ្ឌិតតៃវ៉ាន់ដដែល ក៏បានបន្ថែមទៀតតាមន័យកំប្លែងថា ដោយឃើញពីប្រសិទ្ធិភាព លំហាត់ប្រាណដោយការដើរ ការរាំ ល្អបែបនេះ ប្រាកដណាស់ អ្នកធាត់ៗ ដោយសារហ្សែន នឹងពុំមែនលេស ដើម្បីខ្ជិលហាត់ប្រាណទៀតទេ។
អត្ថបទពាក់ព័ន្ធ៖
យោងតាមឯកសាររបស់ សាលាវេជ្ជសាស្រ្តហាវាដ សហរដ្ឋអាមេរិកបានឲ្យដឹងថា ហេតុផលសំខាន់មួយ ដែលធ្វើឲ្យមនុស្សធាត់នោះគឺ ការញ៉ាំអាហារ ដែលមានជាតិកាល់ឡូរី ច្រើនជាង តម្រូវការរាងកាយរបស់ពួកគេ ប្រើប្រាស់ ហើយធាតុកាល់ឡូរីទាំងនោះ ក្លាយជាទម្រង់ជាតិស្ករ ឬខ្លាញ់ ដែលធ្វើឲ្យអ្នកខ្លះធាត់ខ្លាំងមែនទែន៕
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញបញ្ហាសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Groupមិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ត្រួតពិនិត្យដោយ
ជីព ចិត្ត