យើងគ្រប់គ្នាអាចនឹងដឹងពីអត្ថប្រយោជន៍របស់ទឹកឃ្មុំខ្លះហើយថាអាចសម្រួលដល់អាការៈជំងឺផ្ដាសាយ និងផ្តល់សំណើមដល់ស្បែក។ ប៉ុន្តែយើងអាចនឹងមិនដឹងថាអ្នកវិទ្យាសាស្ត្រហៅទឹកឃ្មុំជាកំពូលអាហារ ព្រោះទឹកឃ្មុំមានសារធាតុដែលជួយដល់សុខភាពច្រើនដែលយើងមិនដែលបានដឹង។ យើងតែងយកទឹកឃ្មុំទៅលាយនឹងអាហារផ្សេង តែគ្រាន់តែញ៉ាំទឹកឃ្មុំមួយស្លាបព្រាបាយមុនចូលគេងក៏ផ្តល់ប្រយោជន៍ច្រើនដល់សុខភាព។