backup og meta

អ្នកចូលចិត្ត​តិចអត់ដឹង​អត្ថប្រយោជន៍ ​ត្រយូងចេក ចំពោះសុខភាព

ត្រួតពិនិត្យដោយ ជីព ចិត្ត


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Aug 27, 2019

    អ្នកចូលចិត្ត​តិចអត់ដឹង​អត្ថប្រយោជន៍ ​ត្រយូងចេក ចំពោះសុខភាព

    នៅស្រុក​ខ្មែរ ត្រយូង​ចេក អាច​យកទៅ​ធ្វើម្ហូប​បាន​ច្រើនមុខ ក៏ដូចជា​អន្លក់ និង​របោយ​នំបញ្ចុក​ជាដើម។ ប៉ុន្ដែ​គ្នាយើង  ដែល​ចូលចិត្ត​ញ៉ាំ​បន្លែដ៏ឆ្ងាញ់​មួយ​មុខ​នេះ ប្រហែល​ជាមិន​ទាន់ដឹងទេ​ថា ត្រយូងចេក​នេះ ផ្ដល់​អត្ថប្រយោជន៍​ជាច្រើន ចំពោះ​សុខភាព ជាពិសេស​អាច បណ្ដេញ​ប៉ារ៉ាស៊ីត បង្ក​ជំងឺ​គ្រុនចាញ់​ទៀត។

    ខាងក្រោម​នេះ ជា​អត្ថប្រយោជន៍​ត្រយូងចេក ចំពោះសុខភាព

    ១. ត្រយូងចេក មាន​សមាសធាតុ​ជាច្រើន ដូចជា ប្រូតេអ៊ីន កាកសរសៃ កាល់ស្យូម ដែក ម៉ាញេស្យូម ផូស្វរ ប៉ូតាស្យូម វីតាមីន C និង E។ ត្រយូងចេក ក៏សម្បូរ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​អេឡិចត្រូលីត ជួយ​កាត់បន្ថយ​ស្ត្រេស និង​ហានិភ័យ​នៃ​ជំងឺ​នានា។

    ២. ការសិក្សា​មួយ នៅ​ឆ្នាំ២០១៤ រកឃើញ​ថា សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម (Flavonoid និង Phenol) ដែល​មាន​នៅ​ក្នុង​ត្រូយូងចេក ជួយ​បណ្ដេញ​ជាតិពុល​នៅ​ក្នុង​កោសិកា​មហារីក និង​បញ្ឈប់​ដំណើរការ​របស់​ជាតិ​ពុល។

    ៣. ត្រយូងចេក គឺអាហារ​ល្អ សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម ដោយសារ​វា​ជួយ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម និង​កម្រិត​ប្រូតេអ៊ីន​ក្នុង​បេះដូង ដែល​កត្ដា​ទាំង​ពីរ​នេះ ពាក់ព័ន្ធ​នឹង​ការ​ឡើង​ជាតិ​ស្ករខ្ពស់។ ជាមួយ​គ្នា​នេះ កាក​សរសៃ​ក្នុង​ត្រយូងចេក ក៏ជួយ​កាត់បន្ថយ​រោគសញ្ញា​នៃ​ជំងឺ​ទឹកនោមផ្អែម​ផងដែរ។

    ៤. ត្រយូងចេក បញ្ចេញ​សារធាតុ​អង់ទីប៊ីយូទិក​ធម្មជាតិ ដែល​មាន​ប្រសិទ្ធភាព​ប្រឆាំង​បាក់តេរី ឬមេរោគ ដូចជា E.coli ជាដើម។

    ៥. ការសិក្សា​មួយ រកឃើញ​ថា សារធាតុ​ក្នុង​ត្រយូងចេក អាច​ជួយ​សម្លាប់​ប៉ារ៉ាស៊ីត​បង្ក​ជំងឺ​គ្រុនចាញ់។ ត្រយូងចេក ក៏ជួយ​សម្លាប់​ដង្កូវទឹក បង្ការ​ការរាលដាល​នៃ​ជំងឺ​គ្រុនចាញ់​ផងដែរ។

    ៦. ដោយ​បរិមាណ​ប៉ូតាស្យូម ត្រយូងចេក ជួយ​កាត់បន្ថយ​បញ្ហា​ថប់បារម្ភ បាក់ទឹកចិត្ត និង​ជួយ​ឲ្យ​អារម្មណ៍​ល្អ។

    ៧. ត្រយូងចេក ជួយ​បង្កើត​ការផលិត​ទឹកដោះ សម្រាប់​ស្ត្រីពពោះ។

    ៨. សមាសធាតុ Phytochemicals នៅ​ក្នុង​ត្រយូងចេក ជំរុញ​ឲ្យ​រាងកាយ ផលិត​អ័រម៉ូន Progesterone អំឡុងពេល​មក​រដូវ ដែល​វាជួយ​កាត់បន្ថយ​រោគសញ្ញា​មិនសប្បាយ​ចិត្ត និង​ការហូរឈាម។

    ៩. ត្រយូងចេក ក៏ត្រូវ​បាន​ប្រើប្រាស់ ដើម្បី​ព្យាបាល​ជំងឺស្លេកស្លាំង រលាកទងសួត ទល់លាមក លើសឈាម ខ្សោយ​មុខងារ​តម្រងនោម និង​ដំបៅក្រពះ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ជីព ចិត្ត


    អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Aug 27, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម