backup og meta

ហាត់ប្រាណយូរម៉ោង និងខ្លាំងៗប៉ះពាល់ដល់បេះដូងឬអត់?

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ មាន រតនា · កែ Jun 24, 2021

    ហាត់ប្រាណយូរម៉ោង និងខ្លាំងៗប៉ះពាល់ដល់បេះដូងឬអត់?

    ការហាត់​ប្រាណ​ខ្លាំង​ៗ ហើយ​ពេល​ខ្លះ​ប្រើពេល​យូរ ក្នុង​ករណី​ខ្លះអាច​បង្ក​ឱ្យ​​កើត​មាន​បញ្ហា​​មួយ​ចំនួន​ដូច​ជា ចង្វាក់​បេះ​ដូង​លោត​ខ្លាំង​ ឬ​​លោត​ខុស​ប្រក្រតី​​ មិន​ដូច​​ចង្វាក់​បេះ​ដូង​ធម្មតា អ្នក​ដែល​​ធ្លាប់​បាន​ជួប​ប្រទះ​បញ្ហា​នេះ រាប់​ទាំង​អត្តពលិក​​ និងអ្នកហាត់​កីឡា​ខ្លាំង​ៗ​ផ​ង។ ដូចនេះបានជាមានការ​​ចោទ​សួរ​ថា​តើ​ការ​ហាត់​ប្រាណ​​យូរ​ម៉ោង និង​ខ្លាំង​ៗ​ ប៉ះ​ពាល់​ដល់​បេះដូង​ឬ​ទេ? ឆ្លើយ​តប​នឹង​សំនួរ​នេះ លទ្ធផល​ស្រាវជ្រាវ​របស់​វេជ្ជបណ្ឌិត​ព្យាបាល​ជំងឺ​បេះ​ដូង​​​នៃ​ប្រទេស​អូស្រ្តាលី​​ រួម​ជា​មួយ​​ការ​​ស្រាវជ្រាវ​លើ​ប្រទេស​ផ្សេង​ៗ​ទៀត ​​បាន​បង្ហាញ​​លទ្ធផល​ដូច​ខាង​ក្រោម​៖

    លោក Andre La Gerche វេជ្ជបណ្ឌិត​អូស្រ្តាលី និង​ជា​គ្រូពេទ្យ​ព្យាបាល​ទាក់​ទង​ជំងឺ​បេះ​ដូង នៃ​សាកលវិទ្យាល័យ Melbourne បាន​លើក​ឡើង​ដោយ​ផ្អែក​លើ​ការ​សិក្សា​​ថា នៅ​ពេល​ដែល​បេះ​ដូង​ស្ថិត​ក្នុង​ស្ថានភាព​អត់​ធន់​​ និង​ធ្វើ​ការ​សម្រាប់​ការ​ហាត់​ប្រាណ​ក្នុង​រយៈ​ពេល​យូរ សរីរាង្គ​នេះ​នឹង​លាត​សន្ធឹង​ទំហំ​ធំ​ជាង​មុន និង​ច្របាច់​ឈាម​ច្រើន​ជាង​មុន។ កត្តា​នេះ​ហើយ ដែល​មាន​ក្នុង​ករណី​ខ្លះ​ធ្វើ​​​ឲ្យ​ជាលិកា​បេះ​ដូង​មាន​សភាព​ក្រាស់ ហើយ​​អាច​មាន​ស្នាម​​ហើម ឬ​ដាន​​ផ្នត់​តិច​តួច​ ដោយ​សារ​ទំហំ​រីក​របស់​វា តែ​យ៉ាង​ណា​មិញ វា​ពុំ​មាន​​បង្ក​ជា​បញ្ហា​ធ្ងន់​ធ្ងរ​នោះ​ឡើយ។

    អត្ថបទពាក់ព័ន្ធ៖

    ដោយ​ឡែក​នៅ​ក្នុង​ការ​សិក្សា​មួយ​ផ្សេង​ទៀត​ នៅ​​ឯ​ប្រទេស​ស៊ុយ​អែត ដែល​ធ្វើ​ការ​សិក្សារ​នៅ​ចន្លោះ​ពី​ឆ្នាំ១៩៨៩ រហូត​ដល់ ឆ្នាំ១៩៩៨ និង​ធ្វើ​ការ​បោះពុម្ភផ្សាយ​ក្នុង​ឆ្នាំ​២០១៣ ​បាន​សិក្សា​លើ​ក្រុម​កីឡាករជិះ​ស្គី​កាត់​​ប្រទេសក្នុង​ចំងាយ​ផ្លូវ៩០គីឡូម៉ែត្រ គេ​បាន​រក​ឃើញ​ថា ចង្វាក់​បេះដូង​អ្នកទាំងនោះបាន​លោតខុស​ប្រក្រតី​ពិត​មែន ពិសេស​ទៅ​លើ​ក្រុម​​កីឡាករបុរស​ៗ ​ដែល​ជិះ​ស្គី​ក្នុង​រយៈ​ពេល​​លឿន​​។ ទោះ​ជា​ឃើញ​លទ្ធផ​ល​ដូច​នេះ​ ក្រុម​អ្នក​ជំនាញ​​ពុំ​ទាន់​អាច​បង្ហាញ​ជា​ផ្លូវ​ការ​ថា លំហាត់​ប្រាណ​ខ្លាំង​ និង​យូរ​ដូច​ករណី​ខាងលើ​នឹង​បង្ក​ផល​ប៉ះ​ពាល់​ធ្ងន់​ធ្ងរ​​ខ្លាំង​ដល់​បេះ​ដូង​នោះ​ទេ។

    ហាត់ប្រាណ

    អត្ថបទពាក់ព័ន្ធ៖

    តែ​ដោយ​ឡែក ក្រុម​អ្នក​ជំនាញ​ពាក់​ព័ន្ធ​នឹង​បញ្ហា​ខាង​លើ ក៏​បាន​លើក​ឡើងដោយ​យោង​តាម​ទិន្នន័យ​សិក្សា​ជា​ច្រើន​មក​ប្រៀបធៀប​ថា​​ ករណី​ដែល​ការ​ធ្វើ​​លំហាត់​ប្រាណ​យូរ និង​ខ្លាំង​ជា​ច្រើន ភាគ​ច្រើន​គេ​ពុំ​​ឃើញ​មាន​​​​ជួប​បញ្ហា​បេះ​ដូង​នោះ​ឡើយ ដរាប​ណា​ពុំ​មាន​នូវ​អាការៈ​ចង្វាក់​បេះ​ដូង​លោត​ខុស​ប្រក្រតី ពោល​គឺ​​នៅ​តែ​អាច​ធ្វើ​លំហាត់​ប្រាណ​ពង្រីក​ និង​អភិវឌ្ឍ​សមត្ថភាព​បាន​ធម្មតា សម​ស្រប​តាម​រាង​កាយ។ ​ករណី​សិក្សា​ទាំង​នោះ គឺ​បាន​ផ្តោត​ទៅ​លើ​អ្នកហាត់​កីឡា​​​ក្នុង​រយៈ​ពេល​យូរ និងកម្រិត​ធ្ងន់​ៗ ដូច​ជា​​អ្នក​រត់​ម៉ារ៉ាតុង អ្នក​ធ្វើ​សកម្មភាព​កីឡា​ត្រូវ​ការពេលយូរ​ៗ​ជា​ដើម គឺ​បាន​រក​ឃើញ​ថា​​ពុំ​ដែល​មាន​អត្រា​ស្លាប់​ដោយ​សារ​បញ្ហា​ហានិភ័យ​​បេះ​ដូង​នោះ​ឡើយ។

    អត្ថបទពាក់ព័ន្ធ៖

    ជា​មួយ​គ្នា​នោះ ក្រុម​គ្រូ​ពេទ្យ​បេះ​ដូង​នៅ​តែ​លើក​ចិត្ត​ឱ្យ​មនុស្ស​គ្រប់​គ្នា​ធ្វើ​លំហាត់​ប្រាណ អភិវឌ្ឍ​សមត្ថភាព​រាង​កាយ ព្រោះ​ដោយ​សារ​តែ​ប្រយោជន៍​របស់​ការ​ហាត់​ប្រាណ​បាន​ជួយ​ឱ្យ​សរសៃ​ឈាម​ទាក់​ទង​នឹង​បេះ​ដូង​ខ្លាំង បត់​បែន​បាន​ល្អ ព្រម​ទាំង​ជួយ​បន្ថយ​សម្ពាធ​ឈាម កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម ក៏​ដូច​ជា​បំបាត់​ភាព​ធាត់។  ជាមួយ​គ្នានេះ​​គ្រូ​ពេទ្យ​ក៏​​នៅ​តែ​ណែ​នាំឱ្យ​ធ្វើ​លំហាត់​ប្រាណ​ក្នុង​​​កម្រិត​​មួយ​ដែល​រាង​កាយ​អាច​ទទួល​យក​បាន ឬ​ស័ក្តិសម​នឹង​សមត្ថភាព​រាង​កាយ៕ ​​​​​​​​​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ មាន រតនា · កែ Jun 24, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម