ការប៉ះទង្គិចទៅលើឆ្អឹងនៅពេលរត់ មានឥទ្ធិពលលើដង់ស៊ីតេឆ្អឹងដូចគ្នា ដែលដង់ស៊ីតេឆ្អឹង កំណត់បរិមាណជាតិរ៉ែក្នុងឆ្អឹងរបស់យើង។ បើគ្នាយើង មានកំហាប់ឆ្អឹងទាប អាចប្រឈមជំងឺពុកឆ្អឹង បង្កទៅជាឆ្អឹងខ្សោយមិនអាចទ្រទម្ងន់ខ្លួនបាន មានន័យថាសកម្មភាពប៉ះទង្គិចខ្សោយៗដូចជា ការដើរហាត់ប្រាណពុំសូវបង្កើនកំហាប់ឆ្អឹងខ្ពស់ ដូចសកម្មភាពរត់ហាត់ប្រាណទេ។ អ្នកស្រាវជ្រាវជឿជាក់ថា ប៉ាម៉ាក់ អ៊ំៗហ្វឹកហាត់រត់តាំងពីវ័យក្មេង អាចជំរុញការផលិតរ៉ែខួរឆ្អឹង ដើម្បីការពារការបាត់បង់ឆ្អឹង និងបន្ថយហានិភ័យពីជំងឺពុកឆ្អឹងនៅពេលចាស់។
មានការលើកឡើងថា រត់ហាត់ប្រាណឲ្យបានចម្ងាយចន្លោះពី ២០-៣០គីឡូម៉ែត្រ/សប្ដាហ៍ អាចទទួលលទ្ធផលវិជ្ជមានកាន់តែច្រើន។ យ៉ាងណា មានការណែនាំដល់គ្នាយើង មិនត្រូវរត់លើសចម្ងាយកំណត់ខាងលើនេះទេ ព្រោះការរត់ហាត់ប្រាណច្រើន អាចបង្កើនកម្រិតអ័រម៉ូនករទីសុល (Cortisol) ក្នុងឈាម ព្រោះពេលកម្រិតអ័រម៉ូនកើនច្រើនពេក នឹងធ្វើឲ្យខូចជាលិកាឆ្អឹង។ យោងតាមការសិក្សាមួយ អះអាងថា គ្នាយើងរត់រហូតដល់ ៩០ គីឡូម៉ែត្រ/សប្ដាហ៍ មានកំហាប់ឆ្អឹងទាបជាងមនុស្ស អង្គុយមួយកន្លែងមិនធ្វើសកម្មភាពអ្វីសោះ។
អត្ថបទពាក់ព័ន្ធ៖