ការឈឺសាច់ដុំគឺជារឿងធម្មតាដែលកើតមានឡើងបន្ទាប់ពីយើងបានធ្វើការហាត់ប្រាណរួច។ ទោះបីជាហាត់តែបន្តិចបន្តួចក៏យើងអាចមានអារម្មណ៍ថាឈឺចាប់ដែរនៅពេលយើងផ្លាស់ប្តូរទៅហាត់ប្រាណមួយប្រភេទផ្សេងទៀត។ ដូចគ្នាដែរ ក្រោយពីធ្វើយូហ្កាយើងអាចនឹងមិនមានអារម្មណ៍ថាឈឺសាច់ដុំទេនៅថ្ងៃទីមួយ ប៉ុន្តែយើងអាចនឹងឈឺនៅថ្ងៃបន្ទាប់។ ការព្យាបាលនៅផ្ទះជាធម្មតាអាចជួយបន្ធូរភាពឈឺចាប់របស់យើងបានដែរ។ ប៉ុន្តែប្រសិនបើការឈឺចាប់កាន់តែធ្ងន់ធ្ងរ ឬមិនបាត់ឈឺ យើងត្រូវទៅរកពេទ្យដើម្បីរកមើលពីកន្លែងរបួស ឬបញ្ហាធ្ងន់ធ្ងរណាមួយ។