ពេលពពោះ ម៉ាក់ៗអាចលាបថ្នាំសក់ ឬអ៊ុតសក់បានទេ? ចម្ងល់នេះប្រហែលជាស្រីៗគ្នាយើងភាគច្រើនចង់ដឹង ព្រោះបារម្ភខ្លាចជាតិគីមីដែលមាននៅក្នុងថ្នាំលាបសក់ ថ្នាំអ៊ុតសក់ប៉ះពាល់ដល់ការលូតលាស់កូនក្នុងផ្ទៃ។ថ្នាំលាបសក់ និងថ្នាំអ៊ុតសក់គ្រប់ប្រភេទ មិនថា ថ្នាំអ៊ុតសក់ត្រង់ ឬសក់រួញនោះទេ សុទ្ធមានជាតិគីមី ជាតិគីមីទាំងនេះ ទោះតិច ឬច្រើន នឹងជ្រាបចូលតាមរយៈស្បែក ពិសេសផ្លូវដង្ហើមរបស់ម៉ាក់ៗ ដែលអាចប៉ះពាល់ដល់ការលូតលាស់កូនផ្ទៃ។