backup og meta

ល្អសម្រាប់អ្នកទំពេក ឬឆក! ឥឡូវមានបច្ចេកវិទ្យាថ្មី ដកឫសសក់ទុក តែអាចបណ្តុះវិញបាន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ មាន រតនា · កែ Aug 05, 2019

    ល្អសម្រាប់អ្នកទំពេក ឬឆក! ឥឡូវមានបច្ចេកវិទ្យាថ្មី ដកឫសសក់ទុក តែអាចបណ្តុះវិញបាន

    នៅអង់គ្លេស​បាន រកឃើញ​របៀប​ជួយ​ដាំ​បណ្ដុះសក់​ឡើងវិញ​បាន តាមរយៈ​ដក​ឫសសក់​ទុក និង​បណ្ដុះ​ដាំឡើង​វិញ ចំពោះ​អ្នក​ដែល​មាន​បញ្ហា​អត់សក់ ឬ​ចង់​បាន​សក់​កាន់​តែ​ក្រាស់។

    ក្រុមហ៊ុន​ជី​វ​បច្ចេកវិទ្យា​ HairClone ដែល​មូលដ្ឋាន​នៅ​​ក្រុង​ Manchester ចក្រភព​អង់គ្លេស ទើប​​ទទួល​បាន​ ការ​លិខិត​អនុញ្ញាត​ ដំណើរ​ការ​បច្ចេក​វិទ្យា​​បណ្តុះ​សក់​ថ្មី​នេះ ពី​នាយក​ដ្ឋាន​សុខភាព និង​សុខមាលភាព​សង្គម​របស់​អង់គ្លេស។ សម្រាប់​ដំណើរ​ការ​ នៃ​ការ​បណ្តុះ​សក់​នេះ គឺ​ ដំបូង​ឡើង អតិថិជន​ដែល​មាន​បញ្ហា ឬ​គ្មាន​បញ្ហា​ជ្រុះ​សក់​ អាច​ទៅ​ពិគ្រោះ​សុំ​សេវា​ពិភាក្សា​យោបល់​អំពី​បញ្ហា​សក់ បន្ទាប់​​ព្រម​ព្រៀង ក្នុង​ការ​ដក​ឫស​សក់ ក្នុង​​បរិមាណ​តូច​មួយ​ យក​ទៅ​ទុក​ក្នុង​កន្លែង​រក្សា​​ជាលិកា​សក់​​សុវត្ថិភាព។

    បន្ទាប់​មក ក្នុង​ករណី​ដែល​ អតិថិជន​​ដដែល​ មាន​បញ្ហា​នៅ​ពេល​អនាគត(ជួប​បញ្ហា​ ជ្រុះ​សក់​រហូត​ទំពែក) អាច​​មក​​ក្រុមហ៊ុន នឹង​ធ្វើ​ការ​បណ្តុះ​ជាលិកា​ជូន​វិញ ធ្វើ​ឲ្យ​សក់​ដុះ​វិញ​​ដូច​កាល​ដើម។

    ដោយ​ឡែក​ចំពោះ នីតិវិធី​​រក្សា ឫស​សក់ ក្រុមហ៊ុន​បាន​យក​ឫស​សក់​អតិថិជន ទៅ​បណ្តុះ​ក្នុង​មន្ទីរ​ពិសោធន៍ រួច​រក្សា​ទុក​ក្នុង សីតណ្ហភាព -១៥០​អង្សា​សេ។ នៅ​ពេល​ដែល​ អតិថិជន​ត្រូវ​ការ គេ​នឹង​ដាស់​ជាលិកា​ដែល​បាន​រក្សា​ទុក​នោះ​​ដើម្បី​ខ្លូន (ចម្លង​តាម​ពុម្ព​ដើម) រួច​ចាក់​បញ្ចូល​ក្នុង​ស្បែក​ក្បាល បណ្តុះ​ជា​ការ​ស្រេច។

    លោក​​វេជ្ជបណ្ឌិត Bessam Farjo ​ប្រធាន​​ផ្នែក​វេជ្ជសាស្រ្ត នៃ​ក្រុមហ៊ុន​ខាង​លើ បាន​និយាយ​ថា៖ “ឥឡូវ​នេះ​ ក្រុមហ៊ុន​បាន​អជ្ញាប័ណ្ណ​ហើយ ហើយ​អតិថិជន​បាន​ទូរសព្ទ​មក​សួរ​នាំ រឿង​នេះ កាន់​តែ​ច្រើន​ឡើងៗ ហើយ​នេះ​ប្រៀប​ដូច​ជា​ធនាគារ រក្សា​ទុក​ជាលិកា​សក់ ដែល​ចាំ​ដោះ​ស្រាយ​បញ្ហា​ សម្រាប់​អតិថិជន’។

    អត្ថបទ​ពាក់ព័ន្ធ៖

    ​​​​​​

    បើ​យោ​ង​តាម សមាគម​បង្ការ​សក់​ជ្រុះ​សហរដ្ឋអាមេរិក បុរស​ៗ​វ័យ​កណ្តាល​ជា​ធម្មតា នៅ​អាយុ​២៥​ឆ្នាំ នឹង​អាច​ចាប់​​ផ្តើម​មាន​បញ្ហា​ជ្រុះ​សក់​កើត​ឡើង ហើយ​វា​អាច​មក​ពី​កត្តា​ហ្សែន​ត​ពូជ ឬ​​ករណី​មួយ​ទៀត​ គឺ​ការ​ខ្វះ​អនាម័យ និង​យក​ចិត្ត​ទុក​ដាក់​ថែ​ទាំ​ស្បែក​ក្បាល៕

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ មាន រតនា · កែ Aug 05, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម