backup og meta

តួលេខខ្ពស់ជាងគេ អ្នកស្លាប់ដោយជំងឺគ្រុនឈាមនៅហ្វីលីពីន កើនលើស ៦០០នាក់

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Aug 08, 2019

    តួលេខខ្ពស់ជាងគេ អ្នកស្លាប់ដោយជំងឺគ្រុនឈាមនៅហ្វីលីពីន កើនលើស ៦០០នាក់

    ជំងឺគ្រុនឈាម បាន​រាលដាល​យ៉ាងខ្លាំង ក្នុង​តំបន់​អាស៊ាន នៅ​ឆ្នាំ២០១៩នេះ ដោយ​ប្រទេស​ហ្វីលីពីន បាន​រងគ្រោះ​ខ្លាំងជាងគេ បន្ទាប់ពី​ថៃ វៀតណាម និង​ខ្មែរយើង។

    គិតចាប់តាំង​ពី​ដើមឆ្នាំ​មក អ្នកស្លាប់​ដោយ​ជំងឺ​គ្រុនឈាម នៅ​ក្នុង​ប្រទេស​ហ្វីលីពីន បាន​កើនឡើង​រហូត​ដល់ ៦២២​នាក់ ហើយ​អាជ្ញាធរ​ប្រទេស​នេះ បាន​ប្រកាស​អាសន្ន​ពី​ជំងឺ​គ្រុនឈាម​តាំងពី​ខែ​កក្កដា មក​ម្ល៉េះ។ នេះបើតាម​ក្រសួង​សុខាភិបាល​ហ្វីលីពីន។

    ចំណែក​អ្នក​កើត​ជំងឺ​គ្រុនឈាម គិតត្រឹម​ថ្ងៃ​ទី២០ ខែកក្កដា ២០១៩ មាន​ចំនួន​ប្រមាណ ១៤៦.០០០​នាក់ កើនឡើង ៩៨% បើធៀប​នឹង​រយៈពេល​ដូចគ្នា នៅ​ឆ្នាំ​ ២០១៨។

    លោក Francisco Duque រដ្ឋមន្រ្តីក្រសួង​សុខាភិបាល​ហ្វីលីពីន បាន​បញ្ជាក់​ក្នុង​សន្និសីទ​កាសែត កាលពី​ថ្ងៃ​ទី៧ ខែ​សីហា ២០១៩​ ថា តាមទិន្នន័យ ជំងឺគ្រុនឈាម មាន​ប្រមាណ ៥.១០០ ​ករណី/សប្ដាហ៍ ហើយ​នេះជាតួលេខ​ខ្ពស់បំផុត។

    អត្ថបទពាក់ព័ន្ធ៖ ហ្វីលីពីនកំពុងសម្រេចចិត្តប្រើវ៉ាក់សាំងគ្រុនឈាមចាស់ ទោះបីត្រូវប្រឈមរឿងអាស្រូវ

    ដើម្បី​បំបាត់​ជំងឺ​គ្រុនឈាម ចាប់តាំងពី​ខែកក្កដា​មក អាជ្ញាធរ​សុខាភិបាល​ហ្វីលីពីន បាន​ពង្រាយ​ពេទ្យរាប់រយ​នាក់ ទៅ​តាម​មន្ទីរពេទ្យ​ខេត្ត និង​ស្រុក និង​ផ្ដល់​ជំនួយ​បន្ទាន់ ទៅកាន់​តំបន់​មាន​ការ​ផ្ទុះ​ជំងឺ​គ្រុនឈាម។

    ជាងនេះទៅទៀត ហ្វីលីពីន កំពុង​ពិចារណា​យក​វ៉ាក់សាំង​ចាស់ (Dengvaxia) មក​ប្រើប្រាស់​ឡើងវិញ​ផងដែរ។ វ៉ាក់សាំង​នេះ ផលិត​ដោយ​ក្រុមហ៊ុន​បារាំង ហើយ​ត្រូវសង្ស័យ​ថា បង្ក​ឲ្យ​ក្មេង ៤​នាក់ ឈឺ​រហូត​ដល់​បាត់បង់​ជីវិត កាលពី​ឆ្នាំ​២០១៧។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Aug 08, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម