backup og meta

ការសិក្សារកឃើញថា ផឹកកាហេ្វពេលយប់ មិនអាចរារាំងការងងុយគេងបានទេ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Aug 08, 2019

    ការសិក្សារកឃើញថា ផឹកកាហេ្វពេលយប់ មិនអាចរារាំងការងងុយគេងបានទេ

    “ផឹកកាហ្វេ ដើម្បី​កុំឲ្យ​ងងុយគេង’ នេះជាពាក្យ​ដែល​គ្នាយើង បាន​ឮ​ពី​មាត់​អ្នកផឹក​កាហ្វេ​ភាគច្រើន។ តែការសិក្សាមួយ របស់​អាមេរិក រកឃើញ​ថា ផឹកកាហ្វេ ពេល​យប់ មិនអាច​រារាំង​ការងងុយ​គេង​បាននោះទេ។

    ការសិក្សានេះ ធ្វើឡើង​ដោយ​អ្នកស្រាវជ្រាវ​មកពី​សាកលវិទ្យាល័យ Florida Atlantic, Harvard និង Emory និង​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ Mississippi លើ​ពលរដ្ឋ​អាមេរិក ៧៨៥​នាក់ រយៈពេល ១៤​ឆ្នាំ។ ការសិក្សានេះ អ្នកស្រាវជ្រាវ​បាន​ពិនិត្យ​លើ​គ្រឿងស្រវឹង កាហ្វេ និង​នីកូទីន (ការជក់បារី) មាន​ឥទ្ធិពល​យ៉ាងណាលើ​ការ​គេង។ អ្នកចូលរួម​ក្នុង​ការសិក្សា បាន​ពាក់​នាឡិកា​ដៃ ដើម្បី​តាមដាន​លើ​ការគេង​របស់​ពួកគេ។

    លទ្ធផល​ការសិក្សា រកឃើញ​ថា កាហ្វេ​ពុំមាន​ការពាក់ព័ន្ធ​សំខាន់​ជាមួយ​ការ​រារាំង​ការ​ងងុយ​គេង​នោះទេ។ ប៉ុន្ដែ​គ្រឿងស្រវឹង បាន​រារាំង​ដល់​ការងងុយគេង នៅពេល​ខ្លះ ក្រោយ​អ្នកចូលរួម​ក្នុង​ការសិក្សា ផឹក​វា មុន​ចូល​គេង។

    ចំណែក​សារធាតុ​នីកូទីន មិនថា ការជក់​បារី​ធម្មតា ឬបារី​អេឡិចត្រូនិក​ទេ ពាក់ព័ន្ធ​យ៉ាងខ្លាំង​ជាមួយ​ការ​គេងមិន​លក់ ក្រោយ​អ្នកចូលរួម​ក្នុង​ការសិក្សា ជក់បារី​នៅ​ពេល​ល្ងាច។

    អត្ថបទពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Aug 08, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម