backup og meta

អនាគត ចំណីអាហារអាចខ្វះខាតខ្លាំង ហើយបាត់បង់ជីវជាតិ ដោយសារបញ្ហាមួយ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ មាន រតនា · កែ Aug 12, 2019

    អនាគត ចំណីអាហារអាចខ្វះខាតខ្លាំង ហើយបាត់បង់ជីវជាតិ ដោយសារបញ្ហាមួយ

    ថ្ងៃ​ខាង​មុខ បញ្ហា​អាកាស​ធាតុ​ ដែល​គ្រប់​គ្នា​មិន​អាច​ទាយ​ទុក​បាន​​មុន នឹង​ធ្វើ​ឲ្យ​ ការ​ផលិត​ចំណី​អាហារ​​​កាន់​តែ​ខើច​ផល នឹង​មាន​បញ្ហា​កង្វះ​ជីវជាតិ​ក្នុង​ចំណី​អាហារ​ទាំង​នោះ​ផង​ដែរ។

    បញ្ហា​​ខាង​លើ​នេះ បាន​បញ្ជាក់​​នៅ​ក្នុង​របាយការណ៍​ចេញ​​​​ពី​ក្រុម​ពិភាក្សា​នៃ​​រដ្ឋាភិបាល​ចម្រុះ នៅ​ក្នុង​អង្គពិភាក្សា​​ស្តី​ពី​​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​ នៃ​អង្គការ​សហប្រជាជាតិ​ កន្លង​ទៅ​ថ្មី​ៗ​នេះ។

    របាយការណ៍​ខាង​លើ​ដដែល​ បាន​បង្ហាញ​ថា បញ្ហា​បម្រែ​​បម្រួល​អាកាស​ធាតុ​ នឹង​ផ្តល់​ផល​ប៉ះ​ពាល់​​ដល់​ ដំណាំ​​របស់​កសិករ​ ដោយ​តាម​តំបន់​ខ្លះ អាកាស​ធាតុ​ក្តៅ​ខ្លាំង ខ្លះ​ទៀត​​ភ្លៀង​បង្ក​ទឹក​ជន់​លិច ដែល​សុទ្ធ​សឹង​​​ជា​ការ​មិន​អំណោយ​ផល​ដល់​​ការ​ដាំ​ដុះ​របស់​កសិករ​។

    បើ​តាម​ លោក​ស្រី​សាស្រ្តាចារ្យ​ Pamela McElwee អ្នក​សិក្សា​ពី​​បរិស្ថាន ទំនាក់​ទំនង​អេកូឡូស៊ី និង​មនុស្ស នៃ​សាកលវិទ្យាល័យ Rutgers សហរដ្ឋអាមេរិក និង​បាន​ចូល​រួម​ពិភាក្សា​​ក្នុង​បញ្ហា​​នៃ​អង្គ​ប្រជុំ​ខាង​លើ​នោះ បាន​និយាយ​ថា សូម្បី​តែ​នៅ​​សហរដ្ឋអាមេរិក គេ​ត្រូវ​​មាន​វិធាន​ការ​ភ្លាម​ៗ​ ដើម្បី​រារាំង​លៃ​យ៉ាង​ណា មិន​ឲ្យ​សីតណ្ហភាព​នៃ​អាកាស​ធាតុ​ ឡើង​សូម្បី​តែ​២​អង្សា​។ ការ​ធ្វើ​ដូច​នេះ ក៏​ព្រោះ​តែ វា​នឹង​​មាន​ឥទ្ធិពល​ខ្លាំង​លើ ចង្វាក់​ផលិតកម្ម​អាហារ​របស់​កសិករ បើ​មិន​យក​ចិត្ត​ទុក​ដាក់។

    ក្នុង​សំណេរ​របាយការណ៍​ ក៏​បាន​បង្ហាញ​ថែម​ទៀត​ថា គុណភាព​ចំណី​អាហារ តួ​យ៉ាង​ដូច​ជា ជីវជាតិ​ក្នុង​ចំណី​អាហារ​នឹង​ត្រូវ​ថម​ថយ ជាក់​ស្តែង​ដូច​ជា​ប្រូតេអ៊ីន ជា​តិ​កាបូនអ៊ីដ្រាត ស័ង្កសី​ និង​ជាតិ​ដែក​ជា​ដើម។

    អត្ថបទពាក់ព័ន្ធ៖ 

    រំលឹក​ផង​ដែរ​ថា ចំពោះ​លទ្ធផល​របាយការណ៍​​នេះ គឺ​ជា​សារ​បញ្ជ្រាប​មួយ ឲ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​បរិស្ថាន​ជុំ​វិញ​ខ្លួន ដែល​ទាម​ទារ​ការ​ចូល​រួម​ពី​មនុស្ស​គ្រប់​គ្នា ព្រោះ​បញ្ហា​បរិស្ថាន​ មាន​ទំនាក់​ទំនង​ខ្លាំង ទៅ​នឹង​មនុស្ស សុខភាព​របស់​ពួក​គេ ក៏​ដូច​ជា​​​​ជីវិត​រស់​នៅ​ នៅ​លើ​ភព​ផែន​ដី​នេះ ​៕

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ មាន រតនា · កែ Aug 12, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម