backup og meta

មន្ទីរពេទ្យសុរិន្ទ ដែលព្យាបាលអ្នកជំងឺ ជិត ២ពាន់នាក់/ថ្ងៃ កំពុងដាច់ទឹក

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Aug 12, 2019

    មន្ទីរពេទ្យសុរិន្ទ ដែលព្យាបាលអ្នកជំងឺ ជិត ២ពាន់នាក់/ថ្ងៃ កំពុងដាច់ទឹក

    ទោះចូល​ដល់​រដូវវស្សា​ហើយ ប៉ុន្ដែតំបន់​ខ្លះ នៅ​​ប្រទេស​ថៃ ពុំទាន់​មាន​ភ្លៀងធ្លាក់ ហើយ​កំពុង​ប្រឈម​នឹង​គ្រោះរាំងស្ងួត​ ឬ​ឈាន​ដល់​ដាច់ទឹកប្រើក៏មាន។ ជាក់ស្ដែង មន្ទីរពេទ្យ​សុរិន្ទ (Surin Hospital) ដែល​ពលរដ្ឋ​ខ្មែរយើង​មួយ​ចំនួន ជាញឹកញាប់​ទៅ​ពិនិត្យ និង​ព្យាបាល​សុខភាព កំពុង​ប្រឈម​នឹង​ការ​ខ្វះទឹក​យ៉ាងខ្លាំង សឹងតែ​លែងមាន​ទឹកប្រើ​តែម្តង។

    មន្ទីរពេទ្យ​សុរិន្ទ បាន​ប្រកាស​អាសន្ន ចាប់តាំង​ពី​សប្ដាហ៍មុន ក្រោយ​មន្ទីរពេទ្យ​ខ្វះខាត​ទឹកយ៉ាង​ខ្លាំង ដើម្បី​ប្រើប្រាស់។ ជាបន្ដបន្ទាប់ មន្ទីរពេទ្យ​ក៏បាន​ស្នើសុំ​ការ​ផ្គត់ផ្គង់​ទឹកពី​ទីភ្នាក់ងារ​ផ្សេងៗ​ផងដែរ។

    ក្រោយ​លោក Anutin Charnvirakul រដ្ឋមន្រ្តី​សុខាភិបាល​ថៃ បាន​ទៅពិនិត្យ​មន្ទីរពេទ្យ​ជាបន្ទាន់ កាលពី​ថ្ងៃ​ទី១១ ខែ​សីហា ឆ្នាំ២០១៩ ក្រសួង​សុខាភិបាល និង​អង្គភាព​ផ្សេងទៀត បាន​សម្រេច​ជីកអណ្ដូង ចំនួន ៨ទីតាំង នៅ​ជុំវិញ​មន្ទីរពេទ្យ។

    តម្រូវការ​ជាក់​ស្ដែង​ជា​ប្រចាំ មន្ទីរពេទ្យ​សុរិន្ទ ត្រូវការ​ទឹកប្រើប្រាស់ រហូត​ដល់ ១លាន​លីត្រ/ថ្ងៃ ប៉ុន្ដែ​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ មន្ទីរពេទ្យ​ទទួល​បាន​ការផ្គត់ផ្គង់​ទឹក ៨ម៉ឺនលីត្រ ស្មើ​ត្រឹម​ប្រមាណ ជិត ១០% ប៉ុណ្ណោះ។ ក្នុង ១ថ្ងៃ មន្ទីរពេទ្យ ព្យាបាល​អ្នកជំងឺ​ប្រមាណ ១.៧០០​នាក់ ដោយ​ប្រមាណ ៨០០​នាក់ ជាអ្នក​ជំងឺត្រូវ​វះកាត់ និង​សម្រាក​ក្នុង​បន្ទប់​សង្គ្រោះបន្ទាន់។

    ក្រៅពី​អន្តរាគមន៍​ដោយ​ជីក​អណ្ដូង លោក Thamanat Prompow រដ្ឋមន្រ្តី​ក្រសួងកសិកម្ម​ថៃ ក៏គ្រោង​ពិនិត្យ​លើ​ការបង្កើត​ភ្លៀងសិប្បនិមិត្ត ដើម្បី​ដោះស្រាយ​បញ្ហា​គ្រោះរាំងស្ងួត​នៅ​តំបន់ភាគ​ឦសាន​ជាបណ្ដោះ​អាសន្ន​ផងដែរ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Aug 12, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម