backup og meta

បណ្ដាញសង្គម បង្កផលប៉ះពាល់ផ្លូវចិត្តក្មេងស្រីជំទង់ធ្ងន់ធ្ងរ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Aug 14, 2019

    បណ្ដាញសង្គម បង្កផលប៉ះពាល់ផ្លូវចិត្តក្មេងស្រីជំទង់ធ្ងន់ធ្ងរ

    ការប្រើបណ្ដាញ​សង្គម​ ត្រូវបាន​រកឃើញ​ថា ពាក់ព័ន្ធ​ជាមួយ​នឹង​ការ​ប៉ះពាល់​សុខភាព​ផ្លូវចិត្ត មិន​ថា ប្រុស ស្រី ក្មេង ឬចាស់​នោះទេ។ តែថ្មីៗ អ្នកស្រាវជ្រាវ រកឃើញ​ថា បណ្ដាញ​សង្គម បង្ក​ការប៉ះពាល់​ដល់​សុខភាព​ផ្លូវចិត្ត​ក្មេងស្រី​ជំទង់យ៉ាងខ្លាំង។

    តាមរយៈ​ការសិក្សា​លើ​ក្មេងជំទង់​អង់គ្លេស អាយុ​ពី ១៣-១៦​ឆ្នាំ អ្នកស្រាវជ្រាវ បញ្ជាក់​ថា បណ្ដាញ​ទំនាក់ទំនង​សង្គម ដូចជា Facebook ឬ Instagram បង្កគ្រោះថ្នាក់​ដល់​សុខភាព​ផ្លូវចិត្ត​របស់​ក្មេង​ជំទង់ ដោយ​ការ​រំខាន និង​ការ​កាត់​បន្ថយ​ពេលគេង ការ​ហាត់​ប្រាណរបស់​ពួកគេ ក៏ដូចជា​ការ​កើនឡើង​ផលប៉ះពាល់ពី​មាតិកា​គ្រោះថ្នាក់ ជាពិសេស​ការ​គំរាមកំហែង​សន្តិសុខ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត។

    បើប្រៀបធៀប​រវាង​ស្រី និង​ប្រុស​វិញ ក្មេងស្រី រង​ការ​ប៉ះពាល់​បញ្ហា​ផ្លូវ​ចិត្ត រហូត​ដល់ ៦០% សម្រាប់​អ្នកប្រើប្រាស់​បណ្ដាញ​ទំនាក់ទំនង​សង្គម​ញឹកញាប់ ខណៈ​ក្មេងប្រុស​វិញ រងការ​ប៉ះពាល់​ត្រឹម ១២% ប៉ុណ្ណោះ។

    អត្ថបទពាក់ព័ន្ធ៖ បណ្ដាញសង្គម ជាមូលហេតុនាំឲ្យបញ្ហាផ្លូវចិត្តកើនឡើង​ខ្លាំងនៅឥណ្ឌូនេស៊ី

    កាលពី​ខែកក្កដា អ្នកស្រាវជ្រាវ​កាណាដា ក៏រកឃើញ​ដែរ​ថា ការប្រើប្រាស់​បណ្ដាញ​សង្គម​ញឹកញាប់ ពាក់ព័ន្ធ​នឹង​រោគសញ្ញា​បាក់ទឹកចិត្ត​ក្នុង​ចំណោម​ក្មេង​ជំទង់។ ចំណែក​ការសិក្សា​ចុងក្រោយ​នេះ កាន់តែ​សំខាន់ ដោយ​រកឃើញ​ថា វាបណ្ដាល​មកពី​មាតិកា ​ការ​រារាំង​ការ​គេង និង​ការហាត់ប្រាណ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Aug 14, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម