backup og meta

ថៃ គ្រោងរៀបចំទីក្រុងថ្មីមួយ សម្រាប់ព្យាបាលជំងឺជនបរទេស ជំនួសក្រុងបាងកក

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ មាន រតនា · កែ Aug 19, 2019

    ថៃ គ្រោងរៀបចំទីក្រុងថ្មីមួយ សម្រាប់ព្យាបាលជំងឺជនបរទេស ជំនួសក្រុងបាងកក

    ក្រុង​បាងកក ប្រទេសថៃ ត្រូវ​ស្គាល់​ថា ជាគោលដៅ​​ពេញ​និយម​​មួយ ក្នុង​តំបន់​អាស៊ាន សេវា​សុខាភិបាល​ មិន​ថាអ្នក​ជំងឺ​ក្នុង​ស្រុក ឬបរទេស កាន់​តែ​មមាញឹក​ខ្លាំង នាំ​ឲ្យ​រដ្ឋាភិបាល​ប្រទេស​នេះ កំពុង​​ដាក់​ទិស​ដៅ​រៀបចំ​ទី​ក្រុងមួយ នៅ​​ខេត្ត​​ភាគ​ខាង​ត្បូង​ ឲ្យ​ក្លាយ​ជា​មជ្ឈមណ្ឌល​ផ្តល់​សេវា​សុខាភិបាល​​​​។

    តាម​សារព័ត៌មាន​​ក្នុង​ស្រុក​ថៃ ក្រុង​ Hat Yai ខេត្ត​សុង​ខ្លា កំពុង​ស្ថិត​ក្នុង​ដំណាក់​កាលពិភាក្សា​ ជា​ជំហាន​ទី​​មួយ សម្រាប់​ដាក់​ចេញ​គោល​ដៅ​​ព្យាបាល​​ជំងឺ​ជនបរទេស​ មក​ពីប្រទេស​ជិតខាង។

    ហេតុ​ផល​​នាំ​ឲ្យទីក្រុង​ស្ថិត​​នៅ​ក្បែរ​ព្រំដែន​ម៉ាឡេស៊ីជា​គោល​ដៅ​សម្រាប់​សេវា​សុខាភិបាល​ជនបរទេស ​ព្រោះ​តែ ថៃ​កំពុង​មាន​កំណើន​​ភ្ញៀវ​ទេសចរ​ដ៏​ច្រើន ដោយ​ក្នុង​នោះ​មួយ​ចំនួន​ធំ ក៏​ត្រូវ​ការ​សេវា​ព្យាបាល​​​របស់​ប្រទេស​នេះ​ដូច​គ្នា។ ក្រុង Hat Yai ​ខេត្ត​សុង​ខ្លា ជា​​ទី​តាំង​ដ៏​សំខាន់​សម្រាប់​ស្វាគមន៍​ភ្ញៀវ​ទេសចរ​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់ ធ្វើ​ដំណើរ​ពី​​​​ប្រទេស​ម៉ាឡេស៊ី រាប់​ទាំង​​​ភ្ញៀវ​មក​ពី​ប្រទេស​សឹង្ហបុរី​ផងដែរ​។

    យ៉ាង​ណា​មិញ បើ​តាម​ លោក​ ក្រាង​សាក់ លីចាន់ផាតាណា ជា​ម្ចាស់​គ្លីនិក​​​​មួយ​នៅ​ទី​នោះ បាន​​ប្រាប់​សារព័ត៌មាន​ថា ពិត​ណាស់​ ទិស​ដៅ​នេះ នឹង​កើត​​មាន​មែន ហើយ​ឥឡូវ ទាំង​មន្ទីរ​ពេទ្យ​ឯក​ជន និង​មន្ទីរ​ពេទ្យ​រដ្ឋ​ បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច ទាំង​សម្ភារៈ​បរិក្ខារ និង​ធន​ធាន​គ្រូ​ពេទ្យ ពោល​គឺ​​ស្តង់​ដារមិន​ចាញ់​ប្រទេស​ក្នុង​តំបន់​ប៉ុន្មាន​ទេ។ មន្ត្រី​សាលា​ខេត្ត​​សុងខ្លា ក៏​ដូច​ជា​ស្ថាប័ន​ពាក់​ព័ន្ធ​ ក៏​កំពុង​ដំណើរ​ការ​ដុត​ដៃ​ដុត​ជើង​ សម្រាប់​ការងារ​​នេះ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ មាន រតនា · កែ Aug 19, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម