backup og meta

បញ្ហា​បាក់តេរីក្នុងអាង បង្ខំឲ្យជប៉ុន ផ្អាកការប្រកួតកីឡា​ហែលទឹកពិភពលោក

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Aug 19, 2019

    បញ្ហា​បាក់តេរីក្នុងអាង បង្ខំឲ្យជប៉ុន ផ្អាកការប្រកួតកីឡា​ហែលទឹកពិភពលោក

    កម្រិត​ខ្ពស់ នៃ​បាក់តេរី E.coli នៅ​ក្នុង​អាង​ហែល​ទឹក ក្នុង​ឧទ្យាន Odaiba Marine បានបង្ខំឲ្យ​អាជ្ញាធរ​ជប៉ុន ផ្អាក​ការប្រកួត​ហែលទឹក ទ្រីយ៉ាថ្លុង ពិភពលោក កាលពី​ចុងសប្ដាហ៍​មុន។

    ការ​រកឃើញ​បាក់តេរី​ក្នុង​ទឹកនេះ កំពុង​បង្ក​កង្វល់​ដល់​ការ​ប្រកួត​កីឡា​អូឡាំពិក​រដូវក្តៅ និង​ប៉ារ៉ាឡាំពិក នៅ​ឆ្នាំ​ក្រោយ។ ឆ្លើយតប​នឹង​បញ្ហា​នេះ លោក Masa Takaya អ្នកនាំពាក្យ​កម្មវិធី​នេះ បញ្ជាក់​ថា ការពិនិត្យ​ឲ្យ​គ្រប់​ជ្រុងជ្រោយ នឹង​ត្រូវ​ធ្វើឡើង ហើយ​ការខិតខំ​ឲ្យ​ល្អបំផុត ដើម្បី​ផ្ដល់​បរិស្ថាន​សុវត្ថិភាព​ល្អ សម្រាប់​អត្តពលិក នៅ​ក្នុង​ការប្រកួត​នៅ​ឆ្នាំ​ក្រោយ។

    គួរបញ្ជាក់​ថា បាក់តេរី E.coli ភាគច្រើន គ្មាន​គ្រោះថ្នាក់ ឬបង្ក​គ្រោះថ្នាក់​តិចតួច ដូចជា រាក​ជាដើម ប៉ុន្ដែ បើ​បាក់តេរី E.coli ដែល​បង្ក​គ្រោះថ្នាក់​​សាហាវ វា​អាច​បណ្ដាល​ឲ្យ​មាន​ជំងឺ​ក្រពះ​ធ្ងន់ធ្ងរ រាកធ្លាក់ឈាម និង​ក្អួត ហើយ​ករណី​ខ្លះ អាច​បណ្ដាល​ឲ្យ​ខូច​តម្រងនោម។

    អត្ថបទពាក់ព័ន្ធ៖ ផឹក​ទឹក​ភ្លៀងមាន​គុណ​ប្រយោជន៍ និង​ប៉ះពាល់​អី​ខ្លះ?

    ដើម្បី​ធានា​កុំឲ្យ​មាន​បញ្ហាដូច្នេះ​ទៀត អ្នករៀបចំ​កម្មវិធី​អូឡាំពិក​ឆ្នាំ​២០២០ បញ្ជាក់​ថា ពួកគេ​នឹង​ដំឡើង​តម្រង​បន្ថែម​ទៀត ដើម្បី​ពិនិត្យ​បាក់តេរី នៅ​ឆ្នេរ​ទីក្រុង​តូក្យូ មុន​ការប្រកួត​មក​ដល់។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Aug 19, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម