backup og meta

កូនតូចកើតអាចម៍ក្របីមកពីអី? កើតច្រើនអាចមានបញ្ហាទេ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Apr 28, 2021

    កូនតូចកើតអាចម៍ក្របីមកពីអី? កើតច្រើនអាចមានបញ្ហាទេ?

    បញ្ហា​អាចម៍​ក្របី​លើ​ក្បាល​កូន​តូច​ៗ​មាន​បញ្ហា​អាចម៍​ក្របី ពិតជា​គួរឲ្យ​ឈឺក្បាល​សម្រាប់​ម៉ាក់ប៉ា​ខ្លាំង​ណាស់។ ដូចនេះ​ហើយ​បាន ជា​ម៉ាក់ប៉ា​ជាច្រើន​ស្វែង​រក​មធ្យោបាយ​កម្ចាត់​អាចម៍​ក្របីនោះ​ចេញ។

    លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ឲ្យ​ដឹង​ស្នាម​អាចម៍​ក្របី​នោះ វា​គ្មាន​ផល​រំខាន ឬ​ធ្វើឲ្យ​រមាស់ និង​ឈឺចាប់​ចំពោះ​កូន​តូច​ឡើយ​ទេ។ តែ​វា​បាន​ធ្វើឲ្យ​បាត់បង់​ត្រឹម​សោភណភាព​កូន​ប៉ុណ្ណោះ​ឯង ហើយ​វា​នឹង​ចាប់ផ្ដើម​ធូរស្រាល​មក​វិញ ទោះ​ជា​គ្មាន​ការ​ព្យាបាល​ក៏​ដោយ​ក្នុង​រយៈពេល ២-៣ សប្តាហ៍ ឬ​ច្រើន​ខែ​បន្ត។

    ទឹកនោមផ្អែមពេលបំបៅដោះ១

    ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ បាន​បញ្ជាក់​ថា ការ​លាង​សក់ និង​ស្បែក​ក្បាល​របស់​យើង​ថ្នម​ៗ​ដោយ​ប្រើ​សាប៊ូ​កក់​សក់​ទារក​នោះ អាច​ជួយ​ការពារ​កុំ​ឲ្យ​មាន​ស្នាម អាចម៍​ក្រមី​ថែមទៀត។

    មូលហេតុ​នាំឲ្យ​ក្មេង​កើត​អាចម៍​ក្របី​នេះ ព្រោះ​ម៉ាក់​ៗ​មួយ​ចំនួន​នៅ​ប្រើ​របៀប​ចាស់​បុរាណ ដោយ​យក​ប្រេង​កូឡា ឬ​ប្រេង​ខ្យល់ ពន្លៃ ឬ​ស្លឹក​រុក្ខជាតិ​ផ្សេងៗ​ទៅ​លាប​លើ​បង្ហើយ​កូន ដើម្បី​ឲ្យ​ឆាប់​រឹង។ ការ​លាប​របស់​អស់​ទាំង​នោះ​ក៏​អាច​បណ្ដាល ឲ្យ​កើត​ទៅ​ជា​ផ្សិត​ផង​ដែរ។

    ការ​លាប​ប្រេង​កូឡា​នៅ​បង្ហើយ មិន​ត្រឹម​តែ​អាច​បង្ក​ជា​អាចម៍​ក្របី​នោះ​ទេ វា​ថែម​ទាំង​អាច​ជ្រាប​តាម​ស្បែក​ចូល​ទៅ​ក្នុង​ខួរក្បាល និង​ធ្វើឲ្យ​ខូច​កោសិកា​ខួរ​ក្បាល។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Apr 28, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម