backup og meta

WHO ប្រកាសថា ជំងឺកញ្ជ្រឹល វិលត្រលប់ទៅអុកឡុកប្រទេស ៤ នៅអឺរ៉ុប

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Aug 30, 2019

    WHO ប្រកាសថា ជំងឺកញ្ជ្រឹល វិលត្រលប់ទៅអុកឡុកប្រទេស ៤ នៅអឺរ៉ុប

    ខណៈ​តំបន់​អាស៊ី រងការ​រាតត្បាត​ដោយ​ជំងឺ​គ្រុនឈាម នៅ​តំបន់​អឺរ៉ុប និង​អាមេរិក​វិញ កំពុង​រងការ​រាតត្បាត​ដោយ​ជំងឺ​កញ្ជ្រឹល រហូត​ដល់​អង្គការ​សុខភាព​ពិភពលោក (WHO) ប្រកាស​ថា ប្រទេសអាល់បានី ឆេក ក្រិច និងអង់គ្លេស បាត់បង់​ឋានៈ​ក្នុង​ការ​លុបបំបាត់​ជំងឺ​កញ្ជ្រឹល។

    លោកស្រី Kate O’Brien មន្ត្រី​ជាន់ខ្ពស់​អង្គការ WHO បញ្ជាក់​ថា ប្រទេស​អឺរ៉ុប​ទាំង ៤ បាន​ប្រកាស​គ្មាន​ករណី​ជំងឺ​កញ្ជ្រឹល​អស់​រយៈពេល ១២​ខែ​មកហើយ។ ប៉ុន្ដែ​ពេល​នេះ ប្រទេស​ទាំង ៤ បាន​បាត់បង់​ឋានៈ​ក្នុង​ការ​លុបបំបាត់​ជំងឺ​កញ្ជ្រឹល។

    លោកស្រី​បន្ថែម​ថា “នេះជា​ជួង​អាសន្ន​មួយ ប្រកាស​ប្រាប់​ពិភពលោក ដោយសារ​ការ​សម្រេច​បាន​នៅ​ថ្នាក់​ជាតិ មិន​គ្រប់គ្រាន់ទេ វា​ត្រូវ​សម្រេច​គ្រប់​សហគមន៍ គ្រួសារ និង​កុមារ“។

    អង្គការ​សុខភាព​ពិភពលោក ប្រកាស​ថា ករណី​ជំងឺ​កញ្ជ្រឹល ប្រមាណ ៣៦៥.០០០​ករណី បាន​កើតឡើង​នៅ​ទូទាំង​ពិភពលោក នៅ​ឆ្នាំ​២០១៩ កើនឡើង​ប្រមាណ ៣​ដង បើធៀប​នឹង​ឆ្នាំ​២០១៨។ ការ​ផ្ទុះឡើង​នៃ​ជំងឺ​កញ្ជ្រឹល​នេះ ដោយសារ​ក្មេង​មួយ​ចំនួន ពុំទទួល​បាន​វ៉ាកសាំង និង​មួយ​ចំនួនទៀត ទទួល​ព័ត៌មាន​មិន​ត្រឹមត្រូវ​អំពី​ជំងឺ និង​វិធី​បង្ការ​ជំងឺ​នេះ។

    អត្ថបទពាក់ព័ន្ធ៖

    គួរបញ្ជាក់​ថា កញ្ជ្រឹល​ជា​ជំងឺ​ងាយឆ្លង ហើយ​បើ​ធ្ងន់ធ្ងរ បណ្ដាល​ឲ្យ​ក្អក កន្ទួល និងក្ដៅខ្លួន។ វា​អាច​បង្ការ​បាន តាមរយៈ​ការ​ចាក់​វ៉ាក់សាំង MMR ២ដុស។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Aug 30, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម