backup og meta

ក្រសួង​ព្រមាន អនុវត្ត​តាម​ផ្លូវ​ច្បាប់​ចំពោះ​ឱសថស្ថាន​​លក់​អាល់កុល​មិន​ត្រូវ​តាម​ស្តង់​ដារ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Mar 25, 2020

    ក្រសួង​ព្រមាន អនុវត្ត​តាម​ផ្លូវ​ច្បាប់​ចំពោះ​ឱសថស្ថាន​​លក់​អាល់កុល​មិន​ត្រូវ​តាម​ស្តង់​ដារ

    ក្រោយ​កម្ពុជា​ចាប់ផ្តើម​មាន​ការ​រាតត្បាត​ដោយ​វីរុស ​COVID-19 តម្រូវ​ការ​ឧករណ៍​ការពារ​មេរោគ​មាន​ការ​កើន​ឡើង​ដូច​ជា ម៉ាស ទឹក​លាងដៃ ឬ​អាល់កុល​ជាដើម។ គណៈ​ឱសថការី​កម្ពុជា​បាន​ឲ្យ​ដឹង​ នៅថ្ងៃទី១៨​ ខែមីនានេះថា ឱសថ​ស្ថាន ឱសថស្ថាន​រង​មួយ​ចំនួន​បាន​ទិញ​អាល់កុល​ពុំ​មាន​ប្រភព​ច្បាស់លាស់ ដែល​មាន​គុណភាព​មិន​ត្រឹមត្រូវ​តាម​ស្តង់ដា​មក​លក់​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ពេល​ដែល​ចាំ​បាច់​ទប់ស្កាត់​ការ​ឆ្លងមេរោគ COVID-19។

    ដោយ​សង្កេត​ឃើញ​បែប​នេះ ក្រសួង​សុខាភិបាល​បាន​ចេញ​ការ​ណែនាំ​ដល់​ម្ចាស់​ឱសថស្ថាន និង​ឱសថការី​ទទួល​បន្ទុក​បច្ចេកទេស នៅ​តាម​ឱសថស្ថាន ឱសថស្ថានរង​ក្នុង​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ត្រូវ​អនុវត្ត​ដូចតទៅ៖

    -​ឱសថការី​ទទួល​បន្ទុក​បច្ចេកទេស​ត្រូវ​គ្រប់គ្រង​ឱសថស្ថាន​របស់​ខ្លូន ដោយ​អនុវត្ត​ឲ្យ​បាន​ស្រប​តាម​ច្បាប់ និង​លិខិត​បទដ្ឋាន​នានា​ដែល​មាន​ជា​ធរមាន។

    -​គ្រប់​ឱសថស្ថាន ឱសថស្ថាន​រង ត្រូវ​ទិញ​អាល់​កុល​ដែល​មាន​ប្រភព​ច្បាស់លាស់ ដោយ​មាន​វិក័យប័ត្រ​រក្សា​ទុក​ត្រឹម​ត្រូវ​ដើម្បី​ឲ្យ​ក្រសួង​សុខា​ភិបាល​អាច​តាម​ដាន ក៏​ដូចជា​ស្វែង​រក​ប្រភព​ជាក់លាក់ នៅ​ពេល​ដែល​រក​ឃើញ​ថា​អាល់កុល​នោះ​ពុំ​មាន​គុណភាព​ត្រឹមត្រូវ។

    ប្រសិន​ក្រសួង​សុខាភិបាល​ស្រាវ​ជ្រាវ​រក​ឃើញ​ថា ម្ចាស់​​ឱសថស្ថាន ឱសថស្ថានរង ឬ​ឱសថការី​ទទួល​បន្ទុក​បច្ចេកទេស​ នៅ​តាម​ឱសថស្ថាន ឱសថស្ថានរង​ណា​មិន​អនុវត្ត​តាម​ការ​ណែ​នាំ​នេះ ក្រសួង​សុខា​ភិបាល​និង​មាន​វិធានការ​តឹង​រឹង​តាម​ផ្លូវ​ច្បាប់​ដែល​មាន​ជា​ធរ​មាន។

    គណឱសថការី

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Mar 25, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម